មកទល់ពេលនេះ កម្មវិធីអន្តរជាតិ MPI 2024 បានបញ្ចប់ការប្រកួតដោយរលូនហើយ ដោយក្នុងឆ្នាំនេះ កម្មវិធីបានផ្តល់តំណែងដល់ទៅ ២ សម្រាប់ម្ចាស់មកុដចំនួន ២ រូប ដោយ ១ គឺ Miss Planet International 2024 បានទៅលើបវរកញ្ញាមកពីប្រទេសអារ៉ាប់រួម កញ្ញា Mahra Lutfi និង មកុដតំណែង Miss Angel Planet 2024 បានទៅលើបវរកញ្ញាមកពីប្រទេសឥណ្ឌូនេស៊ី កញ្ញា Olla Levina។
ជាការពិត ងាកត្រឡប់ក្រោយក្នុងថ្ងៃប្រកួតផ្តាច់ព្រ័ត្រឯណោះវិញ ជុំវិញរឿងរ៉ាវដែលបវរកញ្ញាកម្ពុជា ដេត ស្រីនាឌ ប្រកាសមិនចូលរួមប្រកួត MPI 2024 បន្ត មុនពេលប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅសល់តែប៉ុន្មានម៉ោងនោះ ក៏នៅតែក្ដៅរងំនៅឡើយ បើទោះជាកញ្ញា ដេត ស្រីនាឌ បានចេញមុខមកបកស្រាយរួចហើយក្តី។
យ៉ាងណាក៏ដោយ ថ្មីៗនេះ ស្ថាប័ន Miss Planet International បានឡាយចុះហត្ថលេខា MOU រវាង Miss Planet Cambodia 2024 ថ្មី គឺកញ្ញា ខន សុវណ្ណសូនីតា ព្រមទាំង Miss Angel Planet 2024 កញ្ញា Olla Levina ជាមួយក្រុមហ៊ុនរបស់ជំទាវឧកញ៉ា ម៉ែរ៉ួយ ស្រាប់តែមានអ្នកសារព័ត៌មានបានសួរសំណួរនៃការប៉ះពាល់កម្មវិធីជាថ្មី នៃការធ្វើពហិការបស់ ដេត ស្រីនាឌ។
ឆ្លើយតបនឹងសំណួរនោះដែរ ស្ថាបនិកកម្មវិធី MPI លោកស្រី Pedro Francisco Marquez ក៏បានឆ្លើយតបថា៖ «ផលលំបាកនៃការលាលែងតំណែងបវរកញ្ញាភពផែនដី ក្នុងការពហិកាភ្លាមៗ ដំបូងឡើយ ខ្ញុំមានការស្លុតចិត្ត ពិបាកចិត្ត ព្រោះកម្មវិធីនេះធ្វើក្របខណ្ឌក្រោមរដ្ឋ ធ្វើការថ្នាក់ក្រោមជាតិ មិនមែនធ្វើការជាមួយម្ចាស់ឧបត្ថមតែមួយនោះទេ គឺកម្មវិធីធ្វើកិច្ចការជាមួយក្រសួងពាក់ព័ន្ធនានា។ ខ្ញុំបានលួងគាត់ដែរ ដំបូងប្អូនស្រីខ្ញុំ ទាក់ទង ៣ ដង លួងលោមគាត់ក៏នៅតែអត់ បន្ទាប់មកប្អូនស្រីខ្ញុំក៏ទំនាក់ទំនងទៅ នីតា ចូលភ្លាមៗមុន ២ ម៉ោង ចូលកម្មវិធី»៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖