នៅព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤ នេះ Influencer ប្រុសសង្ហាស្រីស្អាត លីនដា និង ណារ៉ូ បានក្លាយជាកូនក្រមុំកូនកំលោះដ៏ស្រស់ស្អាតសង្ហាក្នុងរោងជ័យហើយ ពោលគឺជាថ្ងៃកម្មវិធីអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ ដែលបានរៀបចំឡើងយ៉ាងអធិកអាធម។
ពិតណាស់ ទិដ្ឋភាពក្នុងថ្ងៃសិរីមង្គលរបស់ លីនដា និង ណារ៉ូ នាពេលព្រឹកនៃកម្មវិធីមង្គលនេះ បានរៀបចំឡើងនៅសួនច្បារកោះនរាយ៉ាងស្អាតប្រណីតប្លែក និង មើលទៅទាំងកូនក្រមុំ កូនកំលោះ ស្រស់ស្អាតគួរឱ្យស្រឡាញ់ស័ក្តិសមគ្នាខ្លាំង ពេញដោយស្នាមញញឹមមានសុភមង្គលក្នុងថ្ងៃដ៏មានសិរីសួស្ដីនេះ។
ក្នុងកម្មវិធីនាព្រឹកនេះដែរ គេក៏បានឃើញវត្តមានរបស់បងប្អូនសាច់ញាតិ អ្នកស្និទ្ធស្នាល ក៏ដូចជាសិល្បករ-ការិនីល្បីៗចូលរួមអបអរសាទរ និង ជូនពរដល់កូនប្រុសស្រីច្រើនកុះករផងដែរ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖