(វីដេអូ) ព្រះអើយ! មិញៗនេះ ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ចេញវីដេអូលើដងផ្លូវក្នុងហេតុការណ៍គ្រោះ-ថ្នាក់របស់តារារ៉េប RuthKo

Share This

នៅព្រឹកថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៥ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ពីករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅចំណុចច្រកចូលបុរីប៉េងហួត លើផ្លូវ ៦០ ម៉ែត្រ កាលពីរាត្រីឈានចូលថ្ងៃទី ០៦ ខែមករា ដែលបណ្ដាលឱ្យបាត់បង់ជីវិតសិល្បកររ៉េបមួយរូបគឺលោក Ruthko។

ទាក់ទិនទៅនឹងរឿងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យបានដឹងថា សមត្ថកិច្ចជំនាញបានឃាត់អ្នកបើករថយន្ត LEXUS RX330 នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីយកទៅសួរនាំអនុវត្តតាមនីតិវិធី បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍ វេលាម៉ោង ០១ និង ៣០ នាទី កើតឡើងរវាងរថយន្តម៉ាក LEXUS RX330 ជាមួយម៉ូតូម៉ាក TVS HONDA CRF ចំណុចច្រកចូលបុរីប៉េងហួត លើផ្លូវ ៦០ ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងនោះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ពីដំណើររឿងឱ្យដឹងថា រថយន្តម៉ាក LEXUS RX330 ពណ៌ស ពាក់ផ្លាកលេខ ខ.ម 2_4771 បើកបរតាមបណ្ដោយផ្លូវ ៦០ ម៉ែត្របើកបរក្នុងទិសដៅពីជើងទៅត្បូង លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងឆ្លងផ្លូវ ក៏បុកជាមួយម៉ូតូមួយគ្រឿង ម៉ាក HONDA CRF ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AL_9616 ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឱ្យអ្នកបើកបរម៉ូតូ ស្លាប់នៅកន្លែងកើតហេតុ។

ភាគីរថយន្តម៉ាក LEXUS RX330 ពណ៌ស បើកបរដោយឈ្មោះ ណឹម ណាង ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរកងរាជអាវុធហត្ថ មានទីលំនៅផ្ទះជួលលេខ ២៧ ផ្លូវលេខ ១០ (បុរីប៉េងហួត ៦០ ម៉ែត្រ) សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (អ្នកបើកបររថយន្តនាំមកសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក) អ្នកបើកបររថយន្តសមត្ថកិច្ចត្រួតពិនិត្យគឺគ្មានជាតិអាល់កុលនោះទេ។

ចំណែកឯ ភាគីម៉ូតូ ម៉ាក HONDA CRF ពណ៍ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AL_9616 បើកបរដោយ ឈ្មោះ ដាវិឌ ប្ញទ្ធិរុទ្រ ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរតារាចម្រៀងមានទីលំនៅផ្ទះលេខ ៤៩_៥១ ផ្លូវលេខ ១៦៨ ភូមិទួលរការ ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដោយឡែក នៅវេលាម៉ោងប្រមាណ ១២ ថ្ងៃត្រង់នាថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៥ ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ចេញវីដេអូករណីគ្រោះថ្នាក់ចរាចរណ៍របស់តារាចម្រៀងរ៉េប RuthKo ហើយនៅលើផេកហ្វេសប៊ុកផ្លូវការ៕

សូមទស្សនា វីដេអូខាងក្រោម ៖

កំពុងជួបបញ្ហាសុខភាព ស្រាប់តែធ្លាយរឿងកាលពី ៥ ឆ្នាំមុន Zhao Lusi ត្រូវម្ចាស់ផលិតកម្មទ-ាញចូលបន្ទប់ទឹកធ្វើបាបជិត ២ ម៉ោង

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ភ្ញាក់ផ្អើល! Bro KH ធ្លាក់ខ្លួនឈឺ បាត់បង់ឡាន ឆានែលយូធូប និង ផេកហ្វេសប៊ុក ឥលូវកំពុងខ្វះលទ្ធភាពព្យាបាលជំងឺ

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ចលាចលពេញយន្តហោះ ខណៈកំពុងហោះសុខៗ ស្រាប់តែធ្លាយទឹកចានបង្គន់រហូតលិចពេញកាប៊ីន

ចូលចិត្តហ្វេហ្សិនតិចអត់ដឹង! នេះជាបិតាបង្កើតដំណើរការច្នៃម៉ូដ និង ដើរបង្ហាញម៉ូដដំបូងគេបំផុត

គាំងនិយាយលែងចេញ! ណាត់ជួប Crush លើកដំបូងគិតថាបានរ៉ូមែនទិច មានអីគេពួយយកម្ដាយមកតាម

(វីដេអូ) បើកចំហស្នេហ៍មួយរយៈ ពេលនេះ ស៊ឹម ស្រីនិច្ច និង សុខ សាន់នី ដឹកដៃគ្នាថតឈុតជាគូកាន់បាច់ផ្កា សង្ស័យជិតមានដំណឹងល្អ

ប្លែកភ្នែកទៀតហើយ! កៀកចូលឆ្នាំចិន រចនា រ៉ាវាឌី ស្លៀកឈុតចិនកាត់ឥណ្ឌា ក្រហមឆ្អិនរំលេចសាច់សខ្ចី

ព័ត៌មានបន្ថែម

(វីដេអូ) បើកចំហស្នេហ៍មួយរយៈ ពេលនេះ ស៊ឹម ស្រីនិច្ច និង សុខ សាន់នី ដឹកដៃគ្នាថតឈុតជាគូកាន់បាច់ផ្កា សង្ស័យជិតមានដំណឹងល្អ

ប្លែកភ្នែកទៀតហើយ! កៀកចូលឆ្នាំចិន រចនា រ៉ាវាឌី ស្លៀកឈុតចិនកាត់ឥណ្ឌា ក្រហមឆ្អិនរំលេចសាច់សខ្ចី

ឃើញប្រើជីវិតសាមញ្ញៗបែបស្រែចម្ការ ហេង ប៊ុនលាភ នាំគ្រួសារដើរលេងក្រៅប្រទេសម្ដងយ៉ាងហាយសូរ

(វីដេអូ) អ៊ិន លក្ខិណា ញញឹមពព្រាយទៅទទួល CEO Miss Cosmo និង បវរកញ្ញា Miss Cosmo International មុនធ្វើសន្និសីទកាសែត

(វីដេអូ) ​ច្រៀងទាំងអួលដើម-ក! មុនសម្តែងបទ «West Side» វុទ្ធា ស្រែកហៅឈ្មោះ RuthKo ដូចមានលោកឈរលើឆាកជាមួយគ្នា

(វីដេអូ) ពូកែលេងទឹកមុខអស់ទាស់! វណ្ណដា និង Lauryn លេង Trend អ៊ីលក់សាំងវិចសាច់ក្តាមលើ TikTok មានអ្នកមើលរាប់លាន

(វីដេអូ) ទោះធ្លាប់មានរឿង! ដេត ស្រីនាឌ បង្ហាញខ្លួនវគ្គប្រកួត MLC 2025 ដំបូង ត្រូវអ្នកគាំទ្រមួយចំនួនថា ចំហាយម្ចាស់មកុដ

(វីដេអូ) អបអរសាទរ! លីនដា និង ណារ៉ូ ប្រកាសដំណឹងល្អ ជិតក្លាយជាម៉ាក់ប៉ាគេហើយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ