(វីដេអូ) ទាំងស្អាត ឆ្លាត ពូកែ! ព្រះកាយ ច័ន្ទ កំពុងចាប់ជំនាញថ្មីជាអ្នកបង្កើតមតិកាបែបកំប្លែងៗ ព្រោះហេតុផលនេះ

Share This

ចំពោះតារាស្រីរូបស្រស់កញ្ញា ព្រះកាយ ច័ន្ទ បច្ចុប្បន្នអាចចាត់ទុកជាតារាស្រីពហុជំនាញមួយរូបក្នុងវិស័យសិល្បៈ មានសមត្ថភាពខ្ពស់ទាំងវិស័យសម្ដែង ពិធីការិនី ចម្រៀង សិល្បៈបុរាណជាច្រើនទម្រង់ និង ជំនាញជាច្រើនទៀត ថែមទាំងធ្លាប់ប្រឡូកវិស័យបវរកញ្ញាទៀតផង។

យ៉ាងណា មួយរយៈក្រោយ ទាក់ទងនឹងវិស័យសម្ដែងភាពយន្ត តារាស្រីពហុជំនាញរូបនេះ ហាក់ស្ងប់ស្ងាត់មិនសូវឃើញវត្តមានសម្ដែងដូចពីមុនឡើយ រួមទាំងអាជីពជាពិធីការិនីផ្សេងៗ ប៉ុន្តែភាគច្រើននាងកំពុងផ្ដោតលើការងារបង្ហាត់បង្រៀនសិល្បៈបុរាណដល់ក្មេងៗ ដែលជាកូនសិស្សក្នុងក្លឹបរបស់នាង។

លើសពីនេះ កញ្ញា ព្រះកាយ ច័ន្ទ ក៏កំពុងធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងជាមួយស្នាដៃ និង គំនិតថ្មីៗរបស់នាងលើបណ្ដាញសង្គម ដែលនាងចូលចិត្តផលិតវីដេអូបែបកំប្លែងៗសប្បាយៗប្លែកខុសកាលពីមុន។

ស្របពេលកំពុងបង្កើតមាតិកាថ្មីបែបកំប្លែងៗនេះដែរ ថ្មីៗនេះ ក៏បានឃើញតារាស្រី ព្រះកាយ​ ច័ន្ទ និយាយបកស្រាយក្នុងវីដេអូកិច្ចសម្ភាសមួយឱ្យដឹងថា កន្លងមកទាក់ទងនឹងវិស័យសិល្បៈផ្សេងៗ ទាំងសម័យ និង បុរាណ នាងធ្លាប់ធ្វើគ្រប់រសជាតិអស់ហើយ មិនថាវិស័យសម្ដែង បែបកម្សត់ទឹកភ្នែក មនោសញ្ចេតនា និង គំនិតល្អៗអប់រំផ្សេងៗ ប៉ុន្តែរសជាតិថ្មីមួយដែលនាងមិនធ្លាប់មាន គឺផ្ដល់នូវភាពសប្បាយរីករាយដល់អ្នកគាំទ្រ ដូចនេះទើបនាងសម្រេចចិត្តបង្កើតមតិកាថ្មីបែបសប្បាយៗតាម Trend លើបណ្ដាញសង្គមម្ដង៕

សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មានអ្នកជូនទៅ ឬនៅ? ឆាប់ៗនេះ នៅកោះពេជ្រ មានតាំងពិព័រណ៍សៀវភៅកម្ពុជា លើកទី ១២ នេះជាម៉ោងពេលចូលទស្សនា

មួយឈុតៗ លេចធ្លោលើឆាកអន្តរជាតិ! ឈុតរបស់ ហ្វីយ៉ាតា ពាក់ប្រកួត MU សុទ្ធតែធ្វើឡើងដោយអ្នកច្នៃម៉ូដក្នុងស្រុក

នៅស្វាយរៀង! សិស្សសាលាបឋម ១៨ នាក់ ត្រូវឪម៉ាល់ទិចពេលកំពុងរៀន ពេលនេះកំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក

រលកបោកគ្រាំៗ! ទឹកទន្លេចៅផ្រះយ៉ា​ ហក់ឡើងយ៉ាងគំហុក ពលរដ្ឋនាំគ្នាយកបាវខ្សាច់ទប់ ដើម្បីកុំឱ្យលិចក្រុងបាងកក

ឆ្លើយសំណួររអាក់រអួលត្រូវមហាជនរិះគន់ តែ ខន សូរិយា MWC 2026 សន្យា ២ ខែក្រោយអ្វីគ្រប់យ៉ាងនឹងឥតខ្ចោះ

ព័ត៌មានបន្ថែម

ឆ្លើយសំណួររអាក់រអួលត្រូវមហាជនរិះគន់ តែ ខន សូរិយា MWC 2026 សន្យា ២ ខែក្រោយអ្វីគ្រប់យ៉ាងនឹងឥតខ្ចោះ

សោកស្ដាយ! តារាសម្ដែងជើងចាស់ តួអង្គ អារក្ខទឹក រឿង «ដំណើរឆ្ពោះទៅលោកខាងលិច» បានទទួលមរណ-ភាពក្នុងវ័យ ៧៨ ឆ្នាំ

ម្តាយ ហ្វីយ៉ាតា ពន្យល់អ្នកគាំទ្រច្បាស់ៗ ជុំវិញផេក Miss Universe Cambodia ស្ងប់ស្ងាត់ មិនបង្ហោះសកម្មភាពប្រកួតផ្សេងៗរបស់កូនស្រី

HyunA ប្រញាប់ប្រញាល់ចេញមុខបង្ហោះសារវែងទាំងយប់ ប្រាប់ពីបញ្ហាផ្ទាល់ខ្លួន បន្ទាប់ពីដួលសន្លប់ភ្លាមៗទាំងកំពុងច្រៀងលើឆាក

បើកឆាកមុនគេ! អ្នកជំនួញអនឡាញ ចែយៀក ហូតលុយផ្ទាល់ខ្លួន ៥ ០០០ ដុល្លារ Vote ឱ្យ ហ្វីយ៉ាតា កំពុងប្រកួត MU នៅថៃ

ក្ដីសុខពេញទី! ឆាឆា និង មិត្តប្រុស រើសពេលាល្អភ្ជាប់ពាក្យ ចំថ្ងៃឡើងផ្ទះថ្មី ក្រោមការដឹងឮពីចាស់ទុំទាំងសងខាង

(វីដេអូ) ទៅដល់ណាក៏មិនភ្លេចផ្សាយពីវប្បធម៌ខ្មែរ! ទេព បូព្រឹក្ស តែងមុខលាបខ្លួនសទ្រង់គ្រឿងជានារីរបាំព្រះរាជទ្រព្យទម្រង់ ១០០ ឆ្នាំ ថតលើទឹកដីអង្គរ

(វីដេអូ) កូនល្បីដល់កម្រិតនេះ តាមពិតពីដំបូង យាយយ៉យ មិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈទេ ព្រោះហេតុផលមួយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ