ថ្មីៗនេះ អ្នកលេងបណ្តាញសង្គម Tik Tok បាននឹងកំពុងចាប់អារម្មណ៍នូវសារសំឡេងមួយរបស់តារាចម្រៀងរ៉េប 4T5 ដែលបានជជែកជាមួយនឹងប្អូនស្រី ដោយត្រូវបានបង្ហោះឡើងលើគណនី Tik Tok មួយឈ្មោះ 4T5neverlie។

សារសំឡេងនោះដែរ តារាចម្រៀងរ៉េប 4T5 បានជជែក សួរសុខទុក្ខជាមួយនឹងប្អូនស្រី ដែលមានឈ្មោះថា រក្សា ដោយនិយាយពីគម្រោងចង់រៀបចំ Fan Meeting មួយថែមទៀតផង។

យ៉ាងណាមិញ សារសំឡេងជជែកគ្នានឹងប្អូនស្រីនោះ បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈ តារាចម្រៀងរ៉េប 4T5 បានបញ្ជាក់ថា លោកបានខលចេញពីពន្ធនាគារ ពោលគឺក្នុងន័យលោកកំពុងជាប់ពន្ធនាគារ ប៉ុន្តែយ៉ាងណាលោកទទួលបានការមើលថែយ៉ាងល្អនៅក្នុងទីនោះ។

គួរជម្រាបថា វីដេអូនោះដែរ ត្រូវបានបង្ហោះឡើងដោយបានសរសេរថ្ងៃខែបញ្ជាក់ពីលើនោះ ដែលជាសំឡេងកាលពីថ្ងៃទី ២៣ ខែមករា វេលាម៉ោង ៣ និង ៣០ នាទី រសៀល តែទើបត្រូវគណនីខាងលើយកមកបង្ហោះនៅប៉ុន្មានថ្ងៃមុនប៉ុណ្ណោះ។ រីឯការបញ្ចេញមតិរបស់មហាជន និង អ្នកគាំទ្រមួយចំនួនក៏បានបញ្ជាក់ដូចគ្នាដែរថា លោក 4T5 ពិតជាត្រូវបានជាប់ពន្ធនាគារមែន។ តែទោះជាបែបនេះក្ដី មិនមានភស្ដុតាងជាក់លាក់ណាមួយដែលសន្មតថាជាសំឡេង របស់ 4T5 ច្បាស់ ១០០ ភាគរយនៅឡើយទេ៕
សូមចុចទីនេះ ដើម្បីស្ដាប់ការសន្ទនា៖




