និយាយពីលោក ថៃ អតិជាតិបុត្រ ដែលជាតារាចម្រៀងប្រុសវ័យក្មេងដ៏មានសមត្ថភាពមួយរូប ធ្លាប់ឆក់បានការស្រឡាញ់គាំទ្រ និង សរសើរខ្លាំងជាមួយនឹងស្នាដៃដ៏មានទេពកោសល្យផលិតបទចម្រៀងថ្មីៗរបស់លោកកន្លងមក។
ក្រៅពីមានសមត្ថភាព និង ទេពកោសល្យក្នុងវិស័យចម្រៀងនេះ ថៃ អតិជាតិបុត្រ ក៏ត្រូវបានមហាជនចាប់អារម្មណ៍សរសើរជាតារាវ័យក្មេងមានរូបមានសម្រស់ស្រស់ស្អាត រូបរាងមុខមាត់សង្ហាមានមន្តស្នេហ៍ និង អត្តចរិតគួរឱ្យស្រឡាញ់ខ្លាំងទៀតផង។
យ៉ាងណាមិញ ក្រោយពីស្ងប់ស្ងាត់បាត់មុខលើវិថីសិល្បៈមួយរយៈធំ ស្រាប់តែប៉ុន្មានថ្ងៃនេះ ថៃ អតិជាតិបុត្រ បានធ្វើឱ្យមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមផ្ទុះការចាប់អារម្មណ៍ភ្ញាក់ផ្អើល និង ចែករំលែកតៗគ្នានូវវីដេអូសកម្មភាពមួយរបស់លោក ខណៈបានឃើញសភាពរបស់តារាវ័យក្មេងរូបនេះ ហាក់ប្រែជាស្គមស្រក់គីឡូប្លែកខ្លាំងខុសពីមុន ដែលធ្លាប់ជាតារាចម្រៀងវ័យក្មេងស្រស់សង្ហា ទៅណាមកណាតែងខ្លួនខ្ញង់ៗ មានតែនារីៗតាមសម្លឹងមើល។
ស្របពេលមហាជនអ្នកលេងបណ្ដាញសង្គមផ្ទុះការចាប់អារម្មណ៍វែកញែកខ្លាំងលើរូបលោក ស្រាប់តែ ថៃ អតិជាតិបុត្រ ចេញមុខបង្ហោះសារលើហ្វេសប៊ុកជាបន្តបន្ទាប់ ដោយក្នុងនោះលោកក៏បានប្រកាសពីការវិលត្រឡប់លើវិស័យចម្រៀងជាថ្មី និង ត្រៀមបញ្ចេញបទចម្រៀងថ្មីស្នាដៃនិពន្ធរបស់ខ្លួន បែប Hip Hop Rap ទៀតផង។
ក្នុងនោះ ថៃ អតិជាតិបុត្រ បានរៀបរាប់ថា ៖ «Ting ft bot rap song ប្រ៊េនខ្ចីគេ ដូចចង់បង្ហាញស្នាដៃម្ដងទៀត កុំឱ្យស្ងាត់ ចង់ស្ដាប់ទេ បងប្អូន ផុសយប់ហ្នឹងហ្មង បើចង់ស្ដាប់ share like ឱ្យក្មេងតូចមានកម្លាំងចិត្តផង ពេលខ្លះសំងំ យកពិសទេណា»៕
សូមទស្សនាវីដេអូខាងក្រោម៖