ពិតណាស់ ក្រោយក្លាយជារាជិនីម្ចាស់មកុដថ្មីនៃ Miss Cosmo Cambodia 2025 កញ្ញា ផន ស្រីពី ត្រូវត្រៀមខ្លួនតំណាងឱ្យកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Cosmo 2025 ដែលធ្វើឡើងនៅលើទឹកដីប្រទេសវៀតណាម ចុងខែវិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខ។



យ៉ាងណាមិញ បន្ទាប់ពីហ្វឹកហាត់ត្រៀមខ្លួនជាច្រើនខែ មកដល់រសៀលថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បវរកញ្ញា ផន ស្រីពី កំពុងត្រៀមឡើងយន្តហោះទៅកាន់ប្រទេសវៀតណាម ដើម្បីចូលកងប្រកួតលើឆាកអន្តរជាតិ Miss Cosmo 2025 នេះហើយ។



ក្នុងដំណើរទៅកាន់ឆាកអន្តរជាតិនេះ កញ្ញា ផន ស្រីពី កំពុងទទួលសារគាំទ្រលើកទឹកចិត្ត និង ជូនពរជាច្រើនពីរៀមច្បងវិស័យបវរកញ្ញា ក៏ដូចជាមហាជនអ្នកគាំទ្រជាច្រើនលើបណ្ដាញសង្គម។ លើសពីនេះ ក៏បានឃើញមានបងប្អូន អ្នកគាំទ្រ និង អ្នកក្នុងវិស័យបវរកញ្ញាជាច្រើនបានទៅព្រលានយន្តហោះជូនដំណើរដោយផ្ទាល់ ដើម្បីផ្ដល់កម្លាំងចិត្តដល់រូបនាងផងដែរ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖






