បន្ទាប់ពីគ្រងតំណែងជា Miss Charm Cambodia 2025 និង ហ្វឹកហាត់ត្រៀមខ្លួនជាច្រើនខែ មកដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ កញ្ញា ដេត ស្រីនាឌ បានឡើងយន្តហោះចេញដំណើរទៅប្រទេសវៀតណាម ដើម្បីចូលកងប្រកួតលើឆាកអន្តរជាតិ Miss charm 2025 ដែលឃើញមានអ្នកគាំទ្រ ក៏ដូចជាមិត្តក្នុងវិស័យបវរកញ្ញាជាច្រើនចូលរួមដំណើរលើកទឹកចិត្តដល់រូបនាង។


ចំពោះដំណើរទៅដល់ប្រទេសវៀតណាម និង កំពុងចូលកងប្រកួតថ្ងៃដំបូងនេះដែរ បវរកញ្ញា ដេត ស្រីនាឌ ត្រូវបានមហាជនចាប់អារម្មណ៍សរសើរពីភាពស្វាហាប់ជឿជាក់របស់នាង ដែលបានរៀបចំខ្លួនយ៉ាងស្រស់ស្អាតពោរពេញដោយភាពមោះមុតក្នុងដំណើការប្រកួតនេះ។




លើសពីនេះ ដេត ស្រីនាឌ ក៏កំពុងបង្ហាញសកម្មភាពជួបជុំជាមួយបេក្ខភាពបវរកញ្ញាមកពីប្រទេសផ្សេងៗយ៉ាងសកម្ម ដែលទាំងការទំនាក់ទំនង ប្រើប្រាស់ភាសា និង ការតុបតែងខ្លួនមានភាពលេចធ្លោមិនឱ្យចាញ់បវរកញ្ញាដទៃឡើយ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖





