(វីដេអូ) ឈុតធំហើយលើកនេះ! វណ្ណដា បង្ហើបដំរួយនឹងរៀបចំខនសឺតខ្នាតយក្សក្នុងពេលឆាប់ៗ

Share This

ដូចមហាជនបានជ្រាបហើយថា តារាចម្រៀងរ៉េប វណ្ណដា មិនត្រឹមតែមានភាពល្បីល្បាញក្នុងប្រទេសកម្ពុជានោះទេ តែលោកគឺជាតារាចម្រៀងរ៉េបវ័យក្មេងត្រូវបានបរទេសស្គាល់ជាតារាចម្រៀងរ៉េបកម្ពុជា ដែលតែងបង្ហាញវប្បធម៌ អរិយធម៌ទៅកាន់ពិភពលោក។

ងាកមកកាន់ការផលិតបទចម្រៀងក៏ដូចគ្នា រយៈពេល ៨ ឆ្នាំមកនេះ វណ្ណដា បានផលិតបទចម្រៀងជាច្រើនបទ ដោយក្នុងនោះលោកបានបញ្ចេញ Album ចម្រៀងយ៉ាងកក្រើក រួមមាន «$KULL» និង «$KULL 2»។ ថ្មីៗនេះ តារាចម្រៀងរ៉េប វណ្ណក៏បានបញ្ចេញ Album ទី ៣ «Treyvisai» របស់លោកចំនួន ២ ផ្នែក រួចរាល់ហើយដែរ ដោយផ្នែកទី ៣ នឹងត្រៀមបង្ហាញក្នុងខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះ។

ក្នុងនោះ Album «TREYVISAI» របស់កំពូលតារាចម្រៀងរ៉េប វណ្ណដា ដែលចែកចេញជា ៣ ផ្នែកសំខាន់ៗ ដោយផ្នែកទី ១ «TREYVISAI I: The Search For Light» ដែលបានចេញរួចរាល់ហើយ កាលពីថ្ងៃទទី ១៤ ខែមីនា ឆ្នាំ ២០២៥ ដោយមានចម្រៀងចំនួន ៨ បទ។ រីឯ «TREYVISAI II: Burn Like The Sun» ក៏បានបញ្ចេញរួចរាល់ដូចគ្នាដែរ កាលពីថ្ងៃ ទី ២១ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ។ ចំណែកផ្នែកចុងក្រោយ គឺ «TREYVISAI III» នឹងបង្ហាញនៅថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះ។

ដោយឡែក ក្រោយបង្ហាញ Album ចម្រៀងទី ៣ ចំនួន ២ ផ្នែក រួចរាល់ហើយនោះ កាលពីរាត្រីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅនេះ វណ្ណដា បានធ្វើឱ្យអ្នកគាំទ្ររំភើបជាថ្មី ក្រោយលោកបង្ហោះវីដេអូបង្ហើបដំរួយនៃការធ្វើខនសឺតខ្នាតធំក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីសម្ពោធផ្នែកទី ៣ នៃ Album ទី ៣ ជាផ្លូវការ។

អ្វីដែលកាន់តែពិសេសទៀតនោះ គម្រោងនៃការធ្វើខនសឺតខ្នាតធំរបស់ វណ្ណដា នាពេលខាងមុខនេះដែរ លោកក៏បានស្ទង់មតិរបស់អ្នកគាំទ្រនៃតម្លៃការលក់សំបុត្រ ដើម្បីឱ្យទទួលយកបានសម្រាប់អ្នកគាំទ្រទាំងអស់គ្នា ក៏ព្រោះតែការប្រគំតន្ត្រីខាងមុខនេះលោកនឹងរៀបចំខ្នាតយក្ស និង ចង់ឱ្យអ្នកគាំទ្រចូលរួមបានទាំងអស់គ្នា៕

សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖

 

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ការខិតខំបានសម្រេច! N.John កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ ចេញចម្រៀងជាមួយតារារ៉េប The Game ដ៏ល្បីរបស់អាមេរិក

ខំសន្សំលុយការប្រពន្ធ រើសទៅរើសមកប៉ះចំកូនក្រមុំកំពូលបោ.ក រៀបបណ្ដាញបោ.កជាក្រុមយកលុយបណ្ណាការឡើងឆ្ងុយ

ស្ងាត់ៗអតីតពិធីការិនី នេត សុចរិយា ទៅរើសឈុតកូនក្រមុំត្រៀមចូលរោងការ តែមិនទាន់ដាច់ចិត្តបង្ហាញមុខអនាគតស្វាមី

ផ្កាកម្របំផុតលើលោក! បុរសម្នាក់ខំតាមរកអស់ ១៣ ឆ្នាំ ទីបំផុតជួបនឹងមុខ លាក់ខ្លួនលើកោះស៊ូម៉ាត្រា

ចិត្តល្អដូចឈ្មោះ! ខន សូរិយា MWC 2026 បង្កើតគម្រោង «ពន្លឺមួយ» ផ្ដោតសំខាន់ជួយដល់អ្នកមានបញ្ហាផ្លូវចិត្ត

ព័ត៌មានបន្ថែម

ការខិតខំបានសម្រេច! N.John កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ ចេញចម្រៀងជាមួយតារារ៉េប The Game ដ៏ល្បីរបស់អាមេរិក

ស្ងាត់ៗអតីតពិធីការិនី នេត សុចរិយា ទៅរើសឈុតកូនក្រមុំត្រៀមចូលរោងការ តែមិនទាន់ដាច់ចិត្តបង្ហាញមុខអនាគតស្វាមី

ចិត្តល្អដូចឈ្មោះ! ខន សូរិយា MWC 2026 បង្កើតគម្រោង «ពន្លឺមួយ» ផ្ដោតសំខាន់ជួយដល់អ្នកមានបញ្ហាផ្លូវចិត្ត

(វីដេអូ) ស្មានមិនដល់ កក្កដា សុភ័ណ្ឌ ទម្លាយអតីតឈឺចាប់ធ្លាប់ត្រូវគេបំពា-នអស់ភាពបរិសុទ្ធកាលអាយុ ៨ ឆ្នាំ មុនមកបួសជាសង្ឃ

អ្នកគាំទ្រខំលង់ស្នេហ៍! តាមពិតតួប្រុសពន្លកថ្មី ហេង ស័ក្តា មានម្ចាស់បេះដូងហើយ ជានារីរូបស្រស់ម្នាក់

សមគ្រប់ទម្រង់! ក្រៅពីតែងខ្លួនទន់ភ្លន់ស្រស់ដូចផ្កា ឱក សុគន្ធកញ្ញា ក៏និយមលេងស្ទីលបែបរ៉ក់ ជះភាពសង្ហាទាក់ចិត្តអ្នកគាំទ្រមិនស្ទើរ

(វីដេអូ) អ្នកគ្រូបង្រៀនស្អាត សាន្ត កុសុមៈ រំភើបចិត្តពេលបានក្លាយជាគ្រូបង្រៀនដូចក្តីស្រមៃ ទោះចុះឡើងឆ្ងាយផ្ទះរាល់ថ្ងៃក៏សប្បាយ

ផ្ទុះចាប់អារម្មណ៍! តារាចម្រៀងពន្លកថ្មីត្រូវជាសាច់ឈាមឧកញ៉ា ខេមរៈ សិរីមន្ត មានទឹកដមសំឡេងស្រដៀង ខេមរៈ ស្រីពៅ

ស្វែងរកព័ត៌មាន​ ឬវីដេអូ