បើគិតមកដល់ពេលនេះ រយៈពេលជាង ១ ឆ្នាំ មកហើយ ដែលលោក ណាន វីសារ បានបោះជំហានឈានជើងចូលវិស័យចម្រៀង ក្រោយពីការចូលរួមប្រកួតកម្មវិធី Cambodian Idol រដូវកាលទី ៤។ ក្នុងនោះ បើទោះជាមិនបានទទួលជ័យលាភីក្នុងការប្រកួត លោក ណាន វីសារ បានឆក់បេះដូងមហាជនជាច្រើនជាមួយនឹងសមត្ថភាពរបស់លោក ដែលបច្ចុប្បន្នកំពុងក្លាយជាតារាចម្រៀងពន្លកថ្មីដ៏មានប្រជាប្រិយភាពមួយរូប។
ជាការពិត ទន្ទឹមនឹងប្រជាប្រិយភាពក្នុងវិស័យសិល្បៈ លោក ណា វីសារ ក៏ត្រូវបានអ្នកគាំទ្រ ជាពិសេសហ្វេននារីៗ ចង់ដឹងពីរឿងរ៉ាវបេះដូងរបស់លោកដូចគ្នា ខណៈកន្លងមក តារាចម្រៀងប្រុសរូបនេះ មិនដែលបង្ហើបពីទំនាក់ទំនងស្នេហ៍នឹងនារីណាម្នាក់ឡើយ។
ដោយឡែក កាលពីពេលកន្លងទៅ លោក ណាន វីសារ ធ្លាប់បានធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ក្រោយពីបានឃើញសកម្មភាពរបស់លោកស្និទ្ធស្នាលខ្លាំងជាមួយនឹងស្រីស្អាតម្នាក់ ដែលលោកបានបង្ហោះលើ TikTok តែយ៉ាងណាក៏ដោយក្រឡេកទៅមើលសារបង្ហោះរបស់លោក បានហៅនារីរូបនោះ ថាជាបងស្រី។
តែយ៉ាងណាក៏ដោយស្រាប់តែថ្មីៗនេះ លោក ណាន វីសារ បានបង្ហោះវីដេអូជាមួយនឹងនារីអាថ៌កំបាំងមួយរូប ដោយបានបិទបាំងមុខរបស់នាង និង បានដាក់ Caption ថា ចាំច្បាស់លាស់នឹងបង្ហាញមុខ៕