ជាការពិតណាស់ មហាជននិយមតាមដានព័ត៌មានសិល្បៈ ជាពិសេស ជុំវិញមរណភាពរបស់តារាសម្តែង អ៊ុន សិទ្ធា ច្បាស់ជាបានជ្រាបហើយ ក្រោយពីការបង្ហាញនូវការសោកស្តាយ និង ភាពអាលោះអាល័យទៅកាន់តារាប្រុសរូបនេះហើយ មហាជនច្បាស់ជាបានឃើញនូវព័ត៌មានវែកញែកជាបន្តបន្ទាប់ពាក់ព័ន្ធនឹងរឿងរ៉ាវមួយចំនួន។

ដោយឡែក នៅរសៀលថ្ងៃទី ២៥ ខែវិច្ឆកា ឆ្នាំ ២០២៥ នេះ តារាសម្តែង ស៊ឹម សុភ័ណ្ឌ ដែលត្រូវជាក្មួយម្នាក់ ក៏បានចេញមកសំណូមពរក្នុងនាមជាក្រុមគ្រួសារម្នាក់ ឱ្យសិល្បករ សិល្បការិនីមួយចំនួន បញ្ឈប់ការវែកញែក និង លើកយកលោក អ៊ុន សិទ្ធា មកនិយាយទៀត។

តារាសម្តែង ស៊ឹម សុភ័ណ្ឌ បានលើកឡើងថា ក្រោយបុណ្យ ៧ ថ្ងៃ នេះ ហើយ លោក សុំចិត្តបងប្អូនទាំងអស់គ្នា បើស្រលាញ់រាប់អានលោក អ៊ុន សិទ្ធា សូមបញ្ចប់ការវែកញែកត្រឹមហ្នឹងចុះ មិនថាតែរឿងអ្វីនោះទេ សូមមេត្តាបញ្ឈប់ទៅ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖



