(វីដេអូ) ខែវស្សាធ្លាក់ភ្លៀងមែន តែទីលានប្រកួត «កម្លាំងគោជល់» សប្តាហ៍ទី ២ ក្តៅគគុកណាស់ ក្នុងវិញ្ញាសាដណ្តើមអាវក្លាយជាបេក្ខជនផ្លូវការ

Share This

បន្ទាប់ពីកម្មវិធី «កម្លាំងគោជល់» បើកបង្ហាញបេក្ខភាពជាបន្តបន្ទាប់ ពេលនេះការប្រកួតប្រជែងបញ្ញាយុទ្ធសាស្ត្រ និង កម្លាំងដ៏ធំបំផុត និង មានតែមួយគត់នៅប្រទេសកម្ពុជាបានចាប់ផ្ដើមហើយ ដោយបេក្ខភាពទំាងអស់បានមកជួបគ្នានៅលើទីលានប្រកួតដ៏ក្តៅគគុក និង ពោរពេញទៅដោយការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ។

ជាការពិត កម្មវិធី «កម្លាំងគោជល់» បានរកឃើញបេក្ខភាពសរុបចំនួន ៤០ នាក់ មានសមត្ថភាព អាជីពខុសៗគ្នា និង មកពីតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា ពួកគេបានមកជួបគ្នាជាលើកដំបូង ជាមួយនឹងការត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតប្រជែងនៅវគ្គបន្តបន្ទាប់។

ជាក់ស្តែង នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅនេះ កម្មវិធី «កម្លាំងគោជល់» បានឈានមកដល់សប្តាហ៍ទី ២ ហើយ ដែលជាសប្តាហ៍នៃការប្រកួតប្រជែងយកអាវជាបេក្ខជនពេញសិទ្ធិ ដើម្បីចូលរួមប្រកួតស្វែងរកអ្នកឈ្នះពាន និង ទឹកប្រាក់ ១ រយលានរៀល។

ក្នុងសប្តាហ៍ទី ២ នេះដែរ កម្មវិធី «កម្លាំងគោជល់» បានស្វែងរកឃើញបេក្ខជនពេញសិទ្ធិចំនួន ៩ នាក់ហើយ បន្ទាប់ពីឆ្លងកាត់វិញ្ញាសាផ្សេងៗជាបន្តបន្ទាប់ក្នុងទីលានប្រកួត ដូចជា វិញ្ញាសាកិន្នរ វិញ្ញាសា អាហ្វង់ និង វិញ្ញាសាវាយទម្ងន់។ ហើយនៅសប្តាហ៍ទី ៣ កម្មវិធីនឹងស្វែងរកបេក្ខជនពេញសិទ្ធិជាបន្តទៀត។

គួរជម្រាបថាកម្មវិធី «កម្លាំងគោជល់» នឹងមានផ្សាយជូនទស្សនានៅរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង 6:30 នាទី ដល់ម៉ោង 8:00 នាទីយប់ នៅលើកញ្ចក់ទូរទស្សន៍ CTN និង ទំព័រហ្វេសប៊ុកផ្លូវការ Red Bull Cambodia៕

សូមទស្សនាវីដេអូខាងក្រោម ៖

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ASUS Zenbook សម្របខ្លួនបានគ្រប់ជ្រុងជ្រោយទៅនឹងទម្លាប់ការងារឆ្នាំ 2025 របស់អ្នកប្រើប្រាស់កម្ពុជា ដើម្បីបោះជំហានទៅឆ្នាំ 2026

(វីដេអូ) ស្មានមិនដល់ កក្កដា សុភ័ណ្ឌ ទម្លាយអតីតឈឺចាប់ធ្លាប់ត្រូវគេបំពា-នអស់ភាពបរិសុទ្ធកាលអាយុ ៨ ឆ្នាំ មុនមកបួសជាសង្ឃ

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

អ្នកគាំទ្រខំលង់ស្នេហ៍! តាមពិតតួប្រុសពន្លកថ្មី ហេង ស័ក្តា មានម្ចាស់បេះដូងហើយ ជានារីរូបស្រស់ម្នាក់

ព័ត៌មានបន្ថែម

ASUS Zenbook សម្របខ្លួនបានគ្រប់ជ្រុងជ្រោយទៅនឹងទម្លាប់ការងារឆ្នាំ 2025 របស់អ្នកប្រើប្រាស់កម្ពុជា ដើម្បីបោះជំហានទៅឆ្នាំ 2026

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី កិច្ចសហការជំរុញការប្រើប្រាស់ មុខងារទូទាត់តាមមធ្យោបាយអេឡិចត្រូនិក (e-Payment) រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងធនាគារ វីង (ខេមបូឌា) ម.ក

Infinix HOT 60PRO Series: ស្មាតហ្វូនស្តើងបំផុត 5.95mm កម្លាំងខ្លាំង Helio G200 តម្លៃចាប់ពី 169 ដុល្លារ

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អបអរសាទរភាពជោគជ័យនៃព្រឹត្តិការណ៍តន្ត្រី «Rise for Khmer» និងបន្តប្តេជ្ញាលើកស្ទួយវប្បធម៌ សាមគ្គីភាព និងការអភិវឌ្ឍជាតិ

ហេតុអ្វី GAC GN8 គឺជាជម្រើសរថយន្ត MPV ដ៏ល្អបំផុតនៅកម្ពុជា

ធ្លាក់ប៉ះធ្លាក់! ទីបំផុត រកឃើញបេក្ខជនជើងខ្លាំង ២ នាក់ មានសិទ្ធិប្រកួតបន្តក្នុងកម្មវិធី «កម្លាំងគោជល់ – R​ed Bull Power»​

អបអរខួប ៣០ ឆ្នាំ នៃវត្តមាន Dumex Dugro ទឹកដោះគោម្សៅលេខ ១ ដែលអ្នកម្តាយរាប់លាននាក់ជឿទុកចិត្តនៅកម្ពុជា!

Danone កម្ពុជា បង្កើតប្រវត្តិសាស្រ្តដោយបានឈ្នះពានរង្វាន់ចំនួនបួន បញ្ជាក់ពីឧត្តមភាពនៃនិយោជកឆ្នើម

ស្វែងរកព័ត៌មាន​ ឬវីដេអូ