(វីដេអូ) ខេម បង្ហាញស្ថានភាពសុខភាព ជួបប្រទះអាការមួយចំនួន ក្រោយឆ្លងកូវីដ-១៩ ប៉ុន្មានថ្ងៃ

Share This

កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅនេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ ជូនដល់សាធារណៈជន ដោយបានបញ្ជាក់ថាស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ នៅតែមានបន្តនៅឡើយ។

យ៉ាងណាមិញ ស្របពេលការប្រកាសនៃការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ ស្រាប់តែនៅព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៥ នេះ តារាចម្រៀង ខេម បានបង្ហោះសារមួយធ្វើឱ្យអ្នកគាំទ្រមានការព្រួយបារម្ភ ដោយលោកបានឱ្យដឹងថាពេលនេះលោកកំពុងឆ្លងវីរុសកូវីដ-១៩ និង ប្រាប់ឱ្យមហាជនប្រុងប្រយ័ត្នផងដែរ។

រូបភាពថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៥

ក្រោយប្រកាសពីការឆ្លងវីរុសកូវីដ-១៩ ហើយនោះ លោក ខេម ក៏បានបង្ហាញពីអាការៈសុខភាពជាបន្តបន្ទាប់ទៅដល់មហាជន និង អ្នកគាំទ្រដែរ ដោយនៅថ្ងៃដដែល លោក ខេម បានឱ្យដឹងពីអាការៈរបស់លោក នៅពេលឆ្លងថា៖ «សួស្តីពុកម៉ែបងប្អូនជាទីស្រលាញ់គ្រប់គ្នា អរគុណសម្រាប់ការព្រួយបារម្ភចំពោះសុខភាពខ្ញុំបាទ។ ពេលនេះខ្ញុំ គឺមិនធ្ងន់ដូចកាលខ្ញុំកើតលើកទី ១ នោះទេ គ្រាន់មានអាការខ្លះដូចជា ក្តៅខ្លួន ហៀរសំបោរ ឈឺក មានក្អកបន្តិចបន្តួច និង ឈឺតាមសាច់ដុំប៉ុណ្ណឹង។ ខ្ញុំបានទៅពិនិត្យសុខភាពកាលពីព្រឹកមិញនៅមន្ទើរពេទ្យ -Khema- ពេទ្យពិនិត្យឃើញថាខ្ញុំមានឆ្លងមេរោគកូវីដយ៉ាងពិតប្រាកដមែន ប៉ុន្តែខ្ញុំក៏មិនបានសួរបញ្ជាក់ថាខ្ញុំកើតប្រភេទអីដែរ។ ខ្ញុំបង្ហោះមិនមានគំនិតបំភ័យបងប្អូនរ ឬកុហកណាមួយទេ បងប្អូនអាចធ្វើការធម្មតា ប៉ុន្តែត្រូវការពារខ្លួនកុំឱ្យឆ្លងដូចខ្ញុំ ហើយសូមបងប្អូនកុំយល់ច្រលំ កូវីដគឺ កូវីដ ផ្តាសសាយ គឺផ្តាសសាយ។ មនុស្សមិនតិចជាងរាប់លាននាក់ទេ ដែលរងគ្រោះដោយសារជំងឺមួយនេះ! អរគុណ សូមព្រះប្រទានពរ »។

ដោយឡែក នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ លោក ខេម ក៏បានចេញមកជម្រាបពីស្ថានភាពជំងឺលោកបន្ថែមទៀតដែរ ដោយលោកថា លោកឆ្លង៣-៤ ថ្ងៃហើយ ហើយឆ្លងលើកនេះ គឺខុសពីលើកមុន ដោយលើកមុនលោកដាក់ថ្នាំ ពីម្ងៃទៅម្ងៃរាងធូរ ប៉ុន្តែឆ្លងលើកនេះ ខុសប្លែកពីមុន ពេលខ្លះស្រួល ពេលខ្លះក្តៅខ្លួនភ្លាម ហើយអស់កម្លាំង និង ស្លេសច្រើន។

តែយ៉ាងណាវីដេអូចុងក្រោយ ដែលបាន update ពីស្ថានភាពរបស់ខ្លួននៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៥ លោក ខេម បានឱ្យដឹងថា លោកបានធូរច្រើនហើយ ព្រោះលោកបានឆ្ពុងច្រើន៕

សូមចុចទីនេះ ដើម្បីទស្សនាវីដេអូកាលពីថ្ងៃទី ១៤៖

សូមចុចទីនេះ ដើម្បីទស្សនាវីដេអូកាលពីថ្ងៃទី ១៥៖

រូបភាព ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៥

 

រូបភាព ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៥

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

សម្រស់ល្អគន់! តារាស្រី Anok Yai ឈ្នះជាម៉ូឌែលឆ្នើមប្រចាំឆ្នាំ ក្នុងកម្មវិធី 2025 British Fashion Awards

លោក​ អ៊ិន សុភិន ទទួលស្គាល់រឿងជំពាក់បុលគេ តែរឿងគ្រប់គ្រងកម្មវិធីបរវកញ្ញាមិនធ្លាប់មានបញ្ហារកាំរកូសទេ

ចំណងគ្រួសារគ្មានរឿងល្អក់កករទេ តែ យាយយ៉យ និង ស្វាមី រស់នៅឆ្ងាយគ្នា ព្រោះហេតុផលនេះ

ចិន ប្រើវិធីសាស្រ្តដំឡើងពន្ធលើផលិតផលពន្យាកំណើត និង ស្រោ.មអ-នាម័យ ដើម្បីជំរុញពលរដ្ឋយកកូនឱ្យបានច្រើន

ធ្វើចិត្តមិនទាន់បាន! កែវ សុបញ្ញា បង្ហោះដំណឹងបាត់បង់កូនស្រីទាំងខ្លោចផ្សា បួងសួងឱ្យកូនត្រឡប់មកវិញម្ដងទៀត

ព័ត៌មានបន្ថែម

លោក​ អ៊ិន សុភិន ទទួលស្គាល់រឿងជំពាក់បុលគេ តែរឿងគ្រប់គ្រងកម្មវិធីបរវកញ្ញាមិនធ្លាប់មានបញ្ហារកាំរកូសទេ

ចំណងគ្រួសារគ្មានរឿងល្អក់កករទេ តែ យាយយ៉យ និង ស្វាមី រស់នៅឆ្ងាយគ្នា ព្រោះហេតុផលនេះ

ធ្វើចិត្តមិនទាន់បាន! កែវ សុបញ្ញា បង្ហោះដំណឹងបាត់បង់កូនស្រីទាំងខ្លោចផ្សា បួងសួងឱ្យកូនត្រឡប់មកវិញម្ដងទៀត

(វីដេអូ) កំពុងប្រកួតកម្មវិធីអន្តរជាតិ! កក្កដា សុភ័ណ្ឌ ទម្លាយពីអតីតកាលស្មានមិនដល់ ធ្លាប់ត្រូវគេបំពា-នកាលអាយុ ៨ ឆ្នាំ មុនបួសជាសង្ឈ

ឆ្វាចណាស់! ផន ស្រីពី ធ្វើឱ្យអ្នកគាំទ្របើកភ្នែកធំៗ ក្នុងការប្រកួតឈុតហែលទឹក លើឆាក Miss Cosmo 2025 នៅវៀតណាម

ចូលរួមរំលែកទុក្ខ! ទើបសម្រាលបាន ៤ ខែ កែវ សុបញ្ញា បង្ហោះរូបកាន់ទុក្ខកូនស្រីជាទីស្រឡាញ់ ដែលលាចាកលោកដោយសារជំងឺនេះ

(វីដេអូ) អត់ដែលដឹងសោះ Sophia Kao ចូលចិត្តតារាចម្រៀងប្រុសកម្ពុជារូបនេះខ្លាំង ហ៊ានសារភាពដោយមិនស្ទាក់ស្ទើរថាជា Idol

ឃើញសិស្សប្អូនកំពុងប្រកួតលើឆាកអន្តរជាតិ អ៊ិន លក្ខិណា រសាប់រសល់ បង្ហើបចង់វិលឡើងឆាកប្រកួតដណ្ដើមមកុដជាថ្មី

ស្វែងរកព័ត៌មាន​ ឬវីដេអូ