ជាការពិតណាស់ បច្ចុប្បន្នការសម្តែងរបាំបុរាណគ្រប់ទម្រង់កំពុងតែផ្ទុះការទស្សនា និង គាំទ្រយ៉ាងផុសផុលពីសំណាក់មហាជន ដោយបច្ចុប្បន្នឃើញមានការបង្ហាញផ្ទាំងទស្សនីយភាពល្ខោន យីកេ កំប្លែង ការសម្តែងតួត្លុកលើឆាកនានាជាបន្តបន្ទាប់។
ស្របគ្នានោះដែរ ថ្មីៗនេះ បើតាមការបង្ហោះពីផេក ក្រុមសិល្បៈ វត្តព្រៃក្ទម្ព ស្ថិតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានបង្ហោះរូបភាព និង វីដេអូដ៏ពិសេសមួយ ពីការសម្តែងរបស់សិល្បករតួត្លុកជើងចាស់ ជាជីដូនវ័យចំណាស់ ២ រូប ដែលខានបញ្ចេញសមត្ថភាពប្រមាណ ៣០ ឆ្នាំ ហើយ។
ក្នុងនោះ តាមការឱ្យដឹងពីផេកខាងលើបានរៀបរាប់ថា តួត្លុកជើងចាស់ទាំង ២ រូប គឺមានលោកយាយ ខាត់ ណាន វ័យ ៧៧ ឆ្នាំ និង លោកយាយ អ៊ាង មានវ័យ ៦៤ ឆ្នាំ ហើយ។ យ៉ាងណាមិញ ថ្មីៗនេះ លោកយាយទាំង ២ បានមកសម្តែងរួមគ្នាជាថ្មី នៅតែទទួលបានការគាំទ្រពីអ្នកទស្សនាដូចដើម៕
សូមទស្សនាវីដេអូ ខាងក្រោម៖