(វីដេអូ) ក្នុងរាត្រីផ្ទេរមកុដ ជូរី ល្អហួស រំជួលចិត្តរហូតស្រក់ទឹកភ្នែកពោលរឭកដឹងគុណចំពោះលោកប៉ា ទោះមិនធ្លាប់បង្ហាញមុខកន្លងមកក៏ដោយ

Share This

ពិតណាស់ នៅរាត្រីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ នេះ កម្មវិធីប្រកួតសម្រស់វ័យក្មេង Miss Preteen International Cambodia បានឈានដល់វគ្គប្រកួតផ្ដាច់ព្រ័ត្រ និង រកឃើញម្ចាស់ជ័យលាភីគ្រងមកុដ Miss Preteen International Cambodia ប្រចាំឆ្នាំ ២០២៤ ហើយក៏ជាពេលវេលាដែលបវរកញ្ញាយុវតី ជូរី ល្អហួស Miss Preteen International Cambodia 2023 ធ្វើការផ្ទេរមកុដបំពាក់ឱ្យម្ចាស់គ្រងមកុដថ្មី ស្ងួន កវីម៉ូនីកា។

ក្រោយពី ជូរី ល្អហួស បំពេញតួនាទីជារាជិនីគ្រងមកុដវ័យក្មេង Miss Preteen International Cambodia ប្រចាំឆ្នាំ ២០២៣ រយៈពេលមួយឆ្នាំកន្លងមកនេះ និង បានផ្ទេរតំណែងឱ្យម្ចាស់ជ័យលាភីថ្មីនេះដែរ ក្រឡេកមើលលើបណ្ដាញសង្គមអ្នកគាំទ្រវិស័យបវរកញ្ញាវ័យក្មេង ក៏ដូចជាអ្នកសិល្បៈជាច្រើន បានបង្ហោះសារបង្ហាញនូវក្ដីស្រឡាញ់ ក៏ដូចជាការចង់ចាំដ៏ល្អៗចំពោះបវរកញ្ញាយុវតីរូបនេះ។

លើសពីនេះ លើបណ្ដាញសង្គមមហាជនអ្នកគាំទ្រក៏បានធ្វើការចែករំលែកនូវរូបភាព ក៏ដូចជាវីដេអូនៃការដើរបង្ហាញខ្លួនរបស់ ជូរី ល្អហួស ព្រមទាំងសកម្មភាពនៃការផ្ទេរមកុដ ដោយបានសរសើរពីភាពលេចធ្លោរបស់នាង សម្រស់ស្រស់ស្អាតខ្លាំងក្នុងរាត្រីផ្ទេរមកុដយប់មិញ។

អ្វីដែលកាន់តែចាប់អារម្មណ៍ និង សរសើរពីបវរកញ្ញយុវតី ល្អហួស ក្នុងវគ្គឡើងបង្ហាញចំណាប់អារម្មណ៍ចុងក្រោយមុនផ្ទេរមកុដ នាងក៏បានថ្លែងអំណរគុណដល់បុគ្គលសំខាន់ជាច្រើននៅពីក្រោយភាពជោគជ័យរបស់ខ្លួន ជាពិសេសក៏ឃើញនាងទម្លាយអារម្មណ៍យ៉ាងរំជួលចិត្តនិយាយទាំងទឹកភ្នែកពោលអរគុណទៅកាន់លោកប៉ាជាទីស្រឡាញ់ ដ្បិតតែមិនធ្លាប់បង្ហាញ មិនបានជួបមុខ និង មិនបានឃើញលោកក្នុងវេទិកានេះ តែនាងក៏បានបង្ហាញក្ដីគោរពស្រឡាញ់ ដឹងគុណដល់លោកប៉ា​ ចំពោះការព្រួយបារម្ភយកចិត្តទុកដាក់ សួរសុខទុក្ខនាងពីចម្ងាយរហូតកន្លងមក៕

សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ប្រាប់តៗគ្នាផង! សមាជិក ប.ស.ស ពេលឈឺ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

មាស ម៉ូលីណា សម្រស់ស្អាតខ្ញង់ដូចជំនាន់ប្រកួត Freshie Girl ទាំងពេលនេះកូនៗធំៗទន្ទឹមខ្លួន

កុំទ្រាំទៀតតស់ណាត់គ្នាទៅ! សួនផ្កាមួយនៅបាត់ដំបង កំពុងផ្ទុះល្បីថតរូបស្អាតខ្លាំង សំបុត្រចូលតែ ៥ ពាន់ ថតរូបមួយសេរី

សេវទុកមើលពេលចាំបាច់! អ្នករស់នៅខណ្ឌឫស្សីកែវ ពេលឈឺថ្កាត់អាចទៅមន្ទីរពេទ្យដៃគូ ប.ស.ស ទាំង ៩ ទីតាំងនេះបាន

រួមដំណើរជាមួយគ្នា ៨ ឆ្នាំ! គូម៉ា កាន់តែស្រឡាញ់មើលថែ ម៉ៅ គឹមធីតា លើសពីថ្ងៃដំបូង ពិសេសពេលភរិយាកំពុងពពោះជិតសម្រាល

យុទ្ធសាស្រ្តខ្លាំង! បងប្អូនស្រីកម្ពុជាពីររូបសហការគ្នា បង្ហាញមហិច្ចតាចង់បង្កើតរោងចក្រគ្រឿងអលង្ការនាំចេញទៅក្រៅប្រទេស

មិនសារភាពពីទំនាក់ទំនងច្បាស់ តែតារាស្រី យ៉ា សុផាន់ម៉ៃ និង ប្រុសស្អាត Lee Xing ត្រសងទៅត្រសងមកដូចសង្សារ

បានពាក់ដឹងតែគេឯងស្រែកវ៉ាវ! រ៉ូបម៉ូដថ្មី ស្ទីលហ្វេហ្សិន ទំនោរពេញនិយមសម្រាប់ចូលរួមកម្មវិធីឆ្នាំ ២០២៥​

ព័ត៌មានបន្ថែម

រួមដំណើរជាមួយគ្នា ៨ ឆ្នាំ! គូម៉ា កាន់តែស្រឡាញ់មើលថែ ម៉ៅ គឹមធីតា លើសពីថ្ងៃដំបូង ពិសេសពេលភរិយាកំពុងពពោះជិតសម្រាល

មិនសារភាពពីទំនាក់ទំនងច្បាស់ តែតារាស្រី យ៉ា សុផាន់ម៉ៃ និង ប្រុសស្អាត Lee Xing ត្រសងទៅត្រសងមកដូចសង្សារ

ជំទាវ ចន ច័ន្ទលក្ខិណា ផ្ដាំចំៗទៅអ្នកលក់អនឡាញបំពុលអ្វីបំពុលចុះ តែកុំយករឿងព្រះបាទជ័យវរ្ម័នទី ៧ និង ព្រះនាងឥន្ទ្រទេវីមកបំពុល

រន្ធ./ត់! តារាបូលីវូដដ៏ល្បីម្នាក់ ត្រូវចោរច-ា./ក់ឱ្យរបួសធ្ងន់ធ្ងរ អំឡុងពេល​ចូលលួចក្នុងផ្ទះ

បាត់មុខពីកញ្ចក់ទូរទស្សន៍ ១០ ឆ្នាំ តារាចម្រៀងជើងចាស់ អ៊ឹង ជុងហ៊ាង ទម្លាយមូលហេតុនៅពីក្រោយអស់

(វីដេអូ) បានគ្រូខ្លាំងកាន់តែជឿជាក់! ពេជ្រ វត្តីសារ៉ាឌី បង្ហាត់ការដើរដល់ ហុក សារិតុលា ដោយផ្ទាល់ ត្រៀមដណ្ដើមមកុដ MSC 2025

មហាជនអាណិត! តារាកំប្លែង នាយព្រីង ធ្លាក់ខ្លួនឈឺធ្ងន់ រហូតឈានដល់តំណាក់កាលត្រូវកា./ត់ជើងឆ្វេងចោល

(វីដេអូ) ចេញរយាលមែន តែចម្រៀងមួយបទៗរបស់ មេសា ជំនួយការកំពូលតារារ៉េប វណ្ណដា ផ្ទុះល្បី ឆ្ងុយដូចដូងដុត

ស្វែងរកព័ត៌មាន​ ឬវីដេអូ