(វីដេអូ) កំពុងរិះគន់ក្ដៅគគុក! Miss Teen Icon United Kingdom 2025 ទើបឈ្នះមកុដ MTII 2025 បង្ហាញទង្វើមិនសមរម្យពេលភ្លក់បង្អែមខ្មែរ

Share This

ពិតណាស់ កម្មវិធីប្រកួតសម្រស់យុវតីអន្តរជាតិ Miss Teen Icon International 2025 បានរៀបចំឡើងនៅលើទឹកដីកម្ពុជាជាម្ចាស់ផ្ទះ ដែលមានបេក្ខភាពបវរកញ្ញាមកចូលរួមប្រកួតពីបណ្ដា ១២ ប្រទេសផ្សេងៗ ដោយបានប្រកួតប្រជែងចប់នៅរាត្រីទី ២៥ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ។

ក្នុងរាត្រីវគ្គផ្ដាច់ព្រ័ត្រនេះដែរ កម្មវិធី Miss Teen Icon International ក៏បានប្រកាសរកឃើញនូវបវរកញ្ញារាជិនីមកុដថ្មី Miss Teen Icon International 2025 ដែលបានទៅលើបវរកញ្ញាយុវតីមកពីចក្រភពអង់គ្លេស នាង Sasha Starr។

ដោយឡែក ក្រោយកម្មវិធីបញ្ចប់បាន ២ ថ្ងៃ ពេលនេះលើបណ្ដាញសង្គមមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនកំពុងផ្ទុះចែករំលែក និង វែកញែកមិនពេញចិត្តខ្លាំងចំពោះបវរកញ្ញា Miss Teen Icon United Kingdom 2025 ដែលជាម្ចាស់មកុដថ្មី MTII 2025 រូបនេះ ខណៈបានឃើញវីដេអូសកម្មភាពរបស់នាង បង្ហាញទង្វើមិនសមរម្យអំឡុងពេលប្រកួតកន្លងទៅ ដែលបានភ្លក់បង្អែមជានំខ្មែរ បញ្ចេញកាយវិការ និង ទឹកមុខហាក់ដូចមើលងាយលើប្ហូមខ្មែរ។

ទង្វើរបស់ម្ចាស់មកុដរូបនេះ បានធ្វើឱ្យសាធារណជនបង្ហាញការពិតពេញចិត្តយ៉ាងខ្លាំង រហូតគេក៏បានឃើញមានការលើកឡើងពីទំព័រហ្វេសប៊ុកអ្នកគាំទ្របវរកញ្ញាមួយថា ៖ «Admin សូមបញ្ចេញការមិនពេញចិត្ដចំពោះទង្វេីរបស់បវរកញ្ញា UNITED KINGDOM មកប្រកួតនៅស្រុកខ្មែរ ហេីយម៉េចបានជាបញ្ចេញចរិតអ៊ីចឹងនៅលេី Social media បែបហ្នឹង បេីមិនចេះហូបនំរបស់ខ្មែរទេដាក់ចុះទៅ ហេីយទៅថតបង្ហោះធ្វេីអី ទាំងបងទាំងប្អូនចេញមកចរិតអត់កេីតដូចគ្នា។

អ្នកទាំងអស់គ្នាមានដឹងទេ បងស្រីរបស់ម្នាក់ហ្នឹងដែលនៅក្នុង Video នឹងគឺជា 5th runner up Miss Grand international 2024 ដែលធ្លាប់មកប្រកួតនៅខ្មែរកាលពីលេីកមុន ហេីយម្នាក់នឹងក៏ធ្លាប់និយាយមេីលងាយប្រទេសយេីងផងដែរ ឥលូវនាំប្អូនមកប្រកួតក្នុងកម្មវិធីខ្មែរទៀត ហេីយនៅតែធ្វេីទង្វេីដដែល»

សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មើលចិត្តគ្នា ៥ ឆ្នាំ! ទីបំផុតអ្នកផលិតមាតិកា ខេមរា ចូលចែចូវគូស្នេហ៍តាមប្រពៃណី រង់ចាំថ្ងៃមង្គលនៅដើមឆ្នាំ ២០២៦

ខកចិត្តរឿងស្នេហាច្រើនលើកពេក ស្រ្តីម្នាក់សម្រេចជះលុយដាក់រូបខ្លួនឯងលើផ្ទាំងប៉ាណូ ប្រកាសរកបុរសម្នាក់ធ្វើប្ដី

នៅតែស្ងាត់ឈឹង! គឹម លក្ខិណា បន្តភាពស្ងប់ស្ងាត់ គ្មានអ្នកដឹងពីបច្ចុប្បន្នភាពនៃជីវិត សូម្បីអ្នកសិល្បៈក៏គ្មានអ្នកដឹង

បុរសចិត្តព្រះ តាមទាន់ប្រពន្ធលួចមានសហាយ តែសុខចិត្តប្រគល់ប្រពន្ធឱ្យសហាយទាំងទឹកភ្នែក ជាថ្នូរនឹងគោមួយក្បាល

ឆន សុវណ្ណារាជ ប្រកាសឈប់ច្រៀងចម្រៀងរបស់ខ្លួនប៉ុន្មានបទនេះ ព្រោះជាបទយកតាមលំនាំចម្រៀងចោរសៀម

ព័ត៌មានបន្ថែម

មើលចិត្តគ្នា ៥ ឆ្នាំ! ទីបំផុតអ្នកផលិតមាតិកា ខេមរា ចូលចែចូវគូស្នេហ៍តាមប្រពៃណី រង់ចាំថ្ងៃមង្គលនៅដើមឆ្នាំ ២០២៦

នៅតែស្ងាត់ឈឹង! គឹម លក្ខិណា បន្តភាពស្ងប់ស្ងាត់ គ្មានអ្នកដឹងពីបច្ចុប្បន្នភាពនៃជីវិត សូម្បីអ្នកសិល្បៈក៏គ្មានអ្នកដឹង

ឆន សុវណ្ណារាជ ប្រកាសឈប់ច្រៀងចម្រៀងរបស់ខ្លួនប៉ុន្មានបទនេះ ព្រោះជាបទយកតាមលំនាំចម្រៀងចោរសៀម

(វីដេអូ) អ្នកសិល្បៈអៀនរំភើបជំនួស! ឱក សុគន្ធកញ្ញា និង ស្វាមី ផ្ដល់ស្នាមថើបឱ្យគ្នាយ៉ាងផ្អែម មុខគេឯង

សល់តែអនុស្សាវរីយ៍! អតីតបេក្ខជន Cambodian Idol ២ រូប បានចែកឋានទាំងវ័យក្មេង ក្រោយជួយគ្រោះថ្នាក់លើដងផ្លូវ

(វីដេអូ) ក្រោយទទួលស្គាល់ជាស្វាមីភរិយា ពេលនេះ មាស សុខសោភា បង្ហាញសកម្មភាពដើរកម្សាន្តជាមួយតាសក់សភ្នំត្បែងយ៉ាងសប្បាយ

បង្ហាញសម្រស់កូនស្រីច្បង ដាញ់ ម៉ូនីកា ក្នុងវ័យ ១៥ ឆ្នាំ សម្រស់ស្អាតមិនចាញ់អ្នកម្ដាយជាតួកុន

ទាក់ទងគ្នា Private មួយរយៈ អាង សុជាតា ដាច់ចិត្តបង្ហាញមុខគូស្នេហ៍ជាបុរសសង្ហារាងខ្ពស់ស្រឡះរូបនេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ