ល្បិចខ្ពស់មែន! HR នៅក្រុមហ៊ុនមួយ បោ.កលុយក្រុមហ៊ុនរាប់លានដុល្លារ ដោយបន្លំដាក់ឈ្មោះបុគ្គលិកខ្យល់ រួចយកលុយប្រាក់ខែចូលហោប៉ៅ

Share This

ថ្មីៗនេះ សារព័ត៌មាន World of Buzz បានទម្លាយករណីដ៏គួរឱ្យហួសចិត្តមួយនៅប្រទេសចិន ដែលមានបុរសជា HR ម្នាក់បោកលុយក្រុមហ៊ុនបានរាប់លានដុល្លារ ដោយការបន្លំដាក់ឈ្មោះបុគ្គលិកខ្យល់ឱ្យចូលធ្វើការ ហើយយកលុយប្រាក់ខែចូលហោប៉ៅខ្លួនឯង។

តាមព័ត៌មានបានឱ្យដឹងថា បុរសរូបនេះមានឈ្មោះថា Yang គេបានចាប់ផ្តើមការងារ ដែលមានតួនាទីជា HR Manager នៅក្រុមហ៊ុនតិចណូឡូជីមួយកន្លែង នាទីក្រុងសៀងហៃ តាំងពីឆ្នាំ ២០១៤។ ដោយឃើញថាក្រុមហ៊ុននៅមិនទាន់មានអ្នកគ្រប់គ្រងទៅលើប្រាក់ខែ Yang ក៏កើតគំនិតមានល្បិចកេងប្រវ័ញ្ចលុយរបស់ក្រុមហ៊ុន ដោយការធ្វើជាជ្រើសរើសបុគ្គលិកក្លែងក្លាយមកចូលធ្វើការ ពោលគឺបន្លំតែឈ្មោះបុគ្គលិកឡើងមកចំនួន ២២ នាក់ ដោយមិនមានអ្នកមកធ្វើការពិតប្រាកដឡើយ រីឯប្រាក់ខែដែលមានឈ្មោះរបស់បុគ្គលិកទាំងនោះ ក៏បានយកមកដាក់ហោប៉ៅខ្លួនឯង។

Yang បានធ្វើបែបនេះមកជាង ៨ ឆ្នាំ ដោយគ្មានការចាប់អារម្មណ៍ពីក្រុមហ៊ុនឡើយ ហើយក៏លួចកិបប្រាក់បានរហូតដល់ទៅ ១៦​ លានយ័ន ឬជាង ២ លានដុល្លារឯណោះ។ លុះមកដល់ឆ្នាំ ២០២២ មានបុគ្គលិកមួយរូបនៅផ្នែកហិរញ្ញវត្ថុបានសង្កេតឃើញថាមានបុគ្គលិកមួយរូបមានឈ្មោះនៅក្នុងបញ្ជី ប៉ុន្តែអ្នកនៅក្រុមហ៊ុនមិនដែលឃើញគេសោះ ទើបរឿងនេះឈានដល់ការត្រួតពិនិត្យ ហើយក៏ធ្លាយការពិត ដែលចុងក្រោយ Yang ក៏បានសារភាព។

យ៉ាងណាមិញ Yang បានព្យាយាមសងលុយទៅកាន់ក្រុមហ៊ុនវិញ ប៉ុន្តែក្នុងចំនួនតិចតួច ដែលក្រុមហ៊ុនក៏បានសម្រេចដំណើរការក្តីទៅតាមផ្លូវច្បាប់ ហើយចុងក្រោយ Yang ក៏ត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធធនាគារហូតដល់ ១០ ឆ្នាំ និង ពិន័យជាប្រាក់ផ្សេងទៀត៕

ប្រភព៖ Sanook 

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ខ្ជិលងូតទឹកទិញប្រើមួយទៅ! ជប៉ុនបង្កើតម៉ាស៊ីនងូតទឹកស្វ័យប្រវត្តិ គ្រាន់តែដេកស្ងៀមៗម៉ាស៊ីនជួយងូតទឹកដុសក្អែលឱ្យម៉ាចប់

ដែនដីសុវណ្ណភូមិ! បរទេសម្នាក់មកកម្ពុជាបំណងបញ្ច.ប់ជី-វិ-ត តែពេលមកដល់ប្តូរគំនិតលែងចង់ស្លា/ ប់ ព្រោះកម្ពុជាផ្តល់ភាពកក់ក្ដៅ និង ក្ដីសង្ឃឹមថ្មី

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ច្បាស់ៗ! ៤ ចំណុចនៅពីក្រោយអ្នកពូកែខ្ចីលុយមិនសង ឯម្ចាស់បំណុលបើមិនចង់អស់លុយទទេៗ ត្រូវដើរ ៣ ជំហាននេះមុន

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

ព័ត៌មានបន្ថែម

ខ្ជិលងូតទឹកទិញប្រើមួយទៅ! ជប៉ុនបង្កើតម៉ាស៊ីនងូតទឹកស្វ័យប្រវត្តិ គ្រាន់តែដេកស្ងៀមៗម៉ាស៊ីនជួយងូតទឹកដុសក្អែលឱ្យម៉ាចប់

ដែនដីសុវណ្ណភូមិ! បរទេសម្នាក់មកកម្ពុជាបំណងបញ្ច.ប់ជី-វិ-ត តែពេលមកដល់ប្តូរគំនិតលែងចង់ស្លា/ ប់ ព្រោះកម្ពុជាផ្តល់ភាពកក់ក្ដៅ និង ក្ដីសង្ឃឹមថ្មី

វៀតណាមទាញទម្លាក់កូរ៉េខាងត្បូងលាន់សូរក្ឌុក ឈរលើកំពូលជាប្រទេសមានប្រជាជនហូបមីកញ្ចប់ច្រើនជាងលើពិភពលោក

ខំសន្សំលុយការប្រពន្ធ រើសទៅរើសមកប៉ះចំកូនក្រមុំកំពូលបោ.ក រៀបបណ្ដាញបោ.កជាក្រុមយកលុយបណ្ណាការឡើងឆ្ងុយ

ផ្កាកម្របំផុតលើលោក! បុរសម្នាក់ខំតាមរកអស់ ១៣ ឆ្នាំ ទីបំផុតជួបនឹងមុខ លាក់ខ្លួនលើកោះស៊ូម៉ាត្រា

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

ក្រុមហ៊ុន PTT ថៃ ប្រឈមនឹងដកខ្លួនពីកម្ពុជា ក្រោយការលក់ធ្លាក់ចុះ ៥០% ទៅ ៦០% ឯនៅវៀតណាមបានបិទការលក់ទាំងស្រុងហើយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ