លេងមែនទែនហើយ! ញឹម ចាន់ថន ដាក់ផាំងៗប្រើពាក្យ «…សិស្សប្អូនសម្ដីផ្អែមតែពិសពុល» ក្រោយ ឃុំ ប៉ុណ្ណាដែត ទម្លាយពាក្យគេមើលងា-យភរិយា

Share This

កាលពីយប់ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅនេះ លោក ឃុំ ប៉ុណ្ណាដែត​ ស្វាមីរបស់អ្នកនាង យក់ ថិតរដ្ឋា បានបង្ហោះវីដេអូមួយបកស្រាយនូវរឿង ៣ ចំណុច ដែលបង្កឱ្យមានការផ្ទុះវែកញែកពីភរិយា ក្រោយចូលរួមកម្មវិធី 3 Fun និង លើកយកពីសិស្សប្អូនមួយរូបមកដោយមិនបញ្ចេញឈ្មោះ។

ក្នុងនោះ លោក ឃុំ ប៉ុណ្ណាដែត បានសង្កត់ធ្ងន់ថា មូលហេតុដែលធ្វើឱ្យភរិយាបង្ហោះសារ និង ឈានដល់ការអញ្ជើញឡើងកម្មវិធីនោះ ព្រោះសិស្សប្អូនរូបនោះប្រើពាក្យថា ៖ «ប្រពន្ធបងកុំនិយាយតម្លៃជាមួយខ្ញុំ តម្លៃប្រពន្ធបងមិនស្មើតម្លៃពាក់កណ្តាលរបស់ខ្ញុំផង»។

ដោយឡែក អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក៏បានឃើញកញ្ញា ញឹម ច័ន្ទថន បានចេញមកបង្ហោះសំណេរយ៉ាងវែងអន្លាយ ដែលសារនោះបានប្រទាក់ក្រឡាគ្នានឹងវីដេអូរបស់លោក ឃុំ ប៉ុណ្ណាដែត ដែរ។

កញ្ញា ញឹម ច័ន្ទថន បានរៀបរាប់ថា ៖ «សួស្ដីបងប្អូនទាំងអស់គ្នា! ឃើញឥលូវកំពុងតែសប្បាយលេងរបស់គេហើយ ស ទៅជា ខ្មៅ លេងខ្វល់អ្វីល្អ អ្វីអាក្រក់ អស់ហើយ! សម្រាប់មនុស្សមួយចំនួន តែៗស្ករៗមែនសម័យនេះ! ឥលូវនេះ ខ្ញុំចង់និយាយអីការពិតមិនចង់ល្បីស្អីទេ! ខ្ញុំល្បីឆ្អែតហើយ ប្រឹងឆ្អែតហើយ កុំថាខ្ញុំចង់តោងល្បី ប្រហែលជាប្អូនជំនាន់នេះអត់ស្គាល់ តែបើម៉ែ មីង អ៊ំ ពូ ប្អូន ក្មួយមុនៗ អាចស្គាល់ ហើយខ្ញុំក៏មិនមែនជាអ្នកបំពុលសង្គមដែរ! បើនិយាយសិល្បៈចង់ ៣០ ឆ្នាំ មិនដែលមានរឿងអាស្រូវទេចាស! ពេលដែលខ្ញុំមិនតបមិនតមិនមែនខ្ញុំខ្លាចទេ! ការស្ដាប់សំឡេងមានហេតុមានផល កុំយកតែសំឡេងម្ខាងឱ្យខាងនោះស្ដាប់ ហើយគិតថាខាងនេះអាក្រក់! បើនាងល្អឱ្យគេស្ដាប់ពេញទាំងឆ្លងឆ្លើយទៅ ឬមួយលុបអស់ហហើយទេដឹង? ហើយគិតថាខាងនេះ អត់មានវ៉យហ្នឹងមែន? គ្រាន់គេមិនចង់បញ្ចេញ ព្រោះមិនចង់វែងឆ្ងាយ តែឥលូវនាងធ្វើឱ្យវាវែងឆ្ងាយ ហើយមួយទៀត ឮហើយចង់សើច! ហៅគេច្រៀងជាមួយគេអត់ច្រៀង ខឹងគេ ដៀលគេ! សុទ្ធថាគោរពសិស្សច្បង ស្រលាញ់ណាស់! តែដៀលសិស្សច្បងពេញៗមាត់ ខ្ញុំស្គាល់ចរិតអ្នកឯងច្បាស់ណាស់! មីសិស្សប្អូនសម្ដីផ្អែមតែពិសពុល ចង់ឱ្យគេច្រៀងជាមួយ តែឱ្យតម្លៃច្រៀងគេថោក! ដល់អត់ត្រូវថ្លៃថាគេមិនស្មើ ៥០% ខ្លួនឯងផង! និយាយជាន់កែងខ្លួនឯង ចេះធ្វើអ៊ីចឹងបានទៀត លេងខូចគេម្ល៉េះ? ពីមុនហៅគេច្រៀងជាមួយ ដោយសារចង់ទ្បូយប្លែកជាងហ្នឹងដែរតើហ្ហី? បើគេមិនមានសមត្ថភាព ស្មានហៅគេច្រៀង! សុំសួរតិចមើល ខាងណាជាអ្នកជួយខាងណា! បើហៅគេមកជួយនៀក! អ៊ីចឹងខាងនេះជំពាក់គុណវិញមែន? អត់យល់! ឥលូវអត់ទាន់អស់ទេ ចង់ដឹងបន្ដចាំសួរ ឬ ឆាតសួរបង ដែត ថែមទៀតក៏បានច្បាស់ៗជាង «សូមតែគុណភាព» អរគុណបងប្អូន បើខ្ញុំនិយាយខុសកន្លែង សុំទោសទុកជាមុន សូមពិភាគដោយពិចារណា មួយៗច្បាស់»៕

 

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ខ្ជិលងូតទឹកទិញប្រើមួយទៅ! ជប៉ុនបង្កើតម៉ាស៊ីនងូតទឹកស្វ័យប្រវត្តិ គ្រាន់តែដេកស្ងៀមៗម៉ាស៊ីនជួយងូតទឹកដុសក្អែលឱ្យម៉ាចប់

ដែនដីសុវណ្ណភូមិ! បរទេសម្នាក់មកកម្ពុជាបំណងបញ្ច.ប់ជី-វិ-ត តែពេលមកដល់ប្តូរគំនិតលែងចង់ស្លា/ ប់ ព្រោះកម្ពុជាផ្តល់ភាពកក់ក្ដៅ និង ក្ដីសង្ឃឹមថ្មី

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ច្បាស់ៗ! ៤ ចំណុចនៅពីក្រោយអ្នកពូកែខ្ចីលុយមិនសង ឯម្ចាស់បំណុលបើមិនចង់អស់លុយទទេៗ ត្រូវដើរ ៣ ជំហាននេះមុន

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

ព័ត៌មានបន្ថែម

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

ការខិតខំបានសម្រេច! N.John កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ ចេញចម្រៀងជាមួយតារារ៉េប The Game ដ៏ល្បីរបស់អាមេរិក

ស្ងាត់ៗអតីតពិធីការិនី នេត សុចរិយា ទៅរើសឈុតកូនក្រមុំត្រៀមចូលរោងការ តែមិនទាន់ដាច់ចិត្តបង្ហាញមុខអនាគតស្វាមី

ចិត្តល្អដូចឈ្មោះ! ខន សូរិយា MWC 2026 បង្កើតគម្រោង «ពន្លឺមួយ» ផ្ដោតសំខាន់ជួយដល់អ្នកមានបញ្ហាផ្លូវចិត្ត

(វីដេអូ) ស្មានមិនដល់ កក្កដា សុភ័ណ្ឌ ទម្លាយអតីតឈឺចាប់ធ្លាប់ត្រូវគេបំពា-នអស់ភាពបរិសុទ្ធកាលអាយុ ៨ ឆ្នាំ មុនមកបួសជាសង្ឃ

អ្នកគាំទ្រខំលង់ស្នេហ៍! តាមពិតតួប្រុសពន្លកថ្មី ហេង ស័ក្តា មានម្ចាស់បេះដូងហើយ ជានារីរូបស្រស់ម្នាក់

សមគ្រប់ទម្រង់! ក្រៅពីតែងខ្លួនទន់ភ្លន់ស្រស់ដូចផ្កា ឱក សុគន្ធកញ្ញា ក៏និយមលេងស្ទីលបែបរ៉ក់ ជះភាពសង្ហាទាក់ចិត្តអ្នកគាំទ្រមិនស្ទើរ

ស្វែងរកព័ត៌មាន​ ឬវីដេអូ