រ-ន្ធ./ត់ស្ដែងៗ! អ្នកទេសចរម្នាក់បានលង់ទឹកស្លា./ប់ ខណៈជិះទូកលេងក្នុងទន្លេគង្គានៅឥណ្ឌា ហើយជួបប្រទះទឹកកួចខ្លាំង

Share This

ថ្មីៗនេះ ទូរទស្សន៍ India TV បានចេញផ្សាយទិដ្ឋភាពស្ដែងៗដ៏រន្ធត់នៃហេតុការណ៍គ្រោះថ្នាក់មួយដែលបានកើតមានឡើងលើអ្នកទេសចរមួយក្រុមដែលបានជិះទូកលេងកម្សាន្តលើផ្ទៃទន្លេគង្គា រហូតឆក់យកអាយុជីវិតរបស់បុរសវ័យ ២៨ ឆ្នាំម្នាក់។

ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះថា Sagar Negi ជាអ្នកក្រុង Dehradun រដ្ឋ Uttarakhand ប្រទេសឥណ្ឌា បានធ្វើដំណើរទៅកាន់ក្រុង Rishikesh ជាមួយមិត្តភក្តិដើម្បីជិះទូកលេងកម្សាន្ត។ ហេតុការណ៍ដ៏សោកសៅខាងលើនេះដែរ បានកើតឡើងនៅតំបន់ Munikireti ដែលជាទីកន្លែងពួកគេចាប់ផ្ដើមជិះទូក។ តាមអាជ្ញាធរក្នុងតំបន់បានបញ្ជាក់ថា ទូកមួយនោះមានមនុស្សជិះច្រើននាក់ដែរ ហើយខណៈកំពុងជិះនោះពួកគេក៏ជួបប្រទះបញ្ហាពេលទូកត្រូវបានទឹកកួចចូលក្បែរស្ពាន Garud Chatti។

ក្នុងពេលកំពុងជួបភាពចលាចលលើទឹកនោះដែរ ជនរងគ្រោះឈ្មោះ Sagar បានបាត់បង់លំនឹងខ្លួនរួចក៏ធ្លាក់ចូលទៅក្នុងទឹកទន្លេ។ ឃើញបែបនោះទាំង guide និង អ្នកជិះជាមួយផ្សេងទៀតបាននាំគ្នាព្យាយាមជួយសង្គ្រោះដែរ ប៉ុន្តែមិនទទួលបានជោគជ័យឡើយ។

វីដេអូឃ្លីបស្ដែងៗនៃហេតុការណ៍ខាងលើបានបង្ហោះចែកចាយលើបណ្ដាញសង្គមនៅឥណ្ឌាកាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ ដោយវីដេអូនោះផ្ទុះចាប់អារម្មណ៍ និង ចែកចាយច្រើនមែនទែន រហូតធ្វើឱ្យមានការវែកញែកជុំវិញសុវត្ថិភាពនៃការជិះទូកលេងនៅក្រុង Rishikesh។

គួរបន្ថែមដែរថា ជនរងគ្រោះ Sagar ត្រូវបានទាញយកឡើងមកលើគោកក្នុងសភាពលែងដឹងខ្លួនទៅហើយ បើទោះជា guide ព្យាយាមសង្គ្រោះបឋមយ៉ាងណាក៏លោកនៅតែមិនដឹងខ្លួនដដែល។ ក្រោយមក លោកក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះភ្លាមៗផងដែរ ប៉ុន្តែពេលទៅដល់ក្រុមគ្រូពេទ្យបានប្រកាសថាលោកបានផុតដង្ហើមទៅហើយ។ សាកសពរបស់ជនរងគ្រោះត្រូវបានបញ្ជូនបន្តដើម្បីធ្វើកោសល្យវិច័យរកមូលហេតុស្លាប់ពិតប្រាកដ។

ក្រុង Rishikesh ជាទីតាំងទេសចរណ៍ដ៏ល្បីល្បាញមួយក្នុងប្រទេសឥណ្ឌា ដែលអ្នកទេសចរភាគច្រើនទៅទទួលបទពិសោធផ្នែកសាសនា និង ការកម្សាន្តកីឡាបែបផ្សងព្រេងដូចជា ការលោត bungee jumping ការឡើងភ្នំ និង ជាពិសេសនោះគឺការជិះទូកលើទន្លេគង្គានេះតែម្ដង ដែលទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់ជារៀងរាល់ឆ្នាំ៕

ទស្សនាវីដេអូនៅទីនេះ

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មើលចិត្តគ្នា ៥ ឆ្នាំ! ទីបំផុតអ្នកផលិតមាតិកា ខេមរា ចូលចែចូវគូស្នេហ៍តាមប្រពៃណី រង់ចាំថ្ងៃមង្គលនៅដើមឆ្នាំ ២០២៦

ខកចិត្តរឿងស្នេហាច្រើនលើកពេក ស្រ្តីម្នាក់សម្រេចជះលុយដាក់រូបខ្លួនឯងលើផ្ទាំងប៉ាណូ ប្រកាសរកបុរសម្នាក់ធ្វើប្ដី

នៅតែស្ងាត់ឈឹង! គឹម លក្ខិណា បន្តភាពស្ងប់ស្ងាត់ គ្មានអ្នកដឹងពីបច្ចុប្បន្នភាពនៃជីវិត សូម្បីអ្នកសិល្បៈក៏គ្មានអ្នកដឹង

បុរសចិត្តព្រះ តាមទាន់ប្រពន្ធលួចមានសហាយ តែសុខចិត្តប្រគល់ប្រពន្ធឱ្យសហាយទាំងទឹកភ្នែក ជាថ្នូរនឹងគោមួយក្បាល

ឆន សុវណ្ណារាជ ប្រកាសឈប់ច្រៀងចម្រៀងរបស់ខ្លួនប៉ុន្មានបទនេះ ព្រោះជាបទយកតាមលំនាំចម្រៀងចោរសៀម

ព័ត៌មានបន្ថែម

សង្កេតមើលផង! បើផ្ទះមានលក្ខណៈបែបនេះឆាប់រកវិធីកែខៃ ព្រោះអាចទាក់ទាញវិញ្ញាណមកនៅ ទោះជំនាងផ្ទះពូកែក៏ជួយអត់បានដែរ

នៅផ្ទះចំណាយច្រើនពេក ប្តីប្រពន្ធមួយគូនាំកូនដើរលេងក្រៅប្រទេស កាត់បន្ថយចំណាយហើយបានស្គាល់ពិភពលោកទៀត

មិនបាច់ទៅដល់ក្រិច! ហាងកាហ្វេថ្មីចែសមួយទើបបើកនៅសៀមរាប មានប្លង់ថតរូបស្អាតៗ ដូចលើកោះ Santorini ពិតៗ

កុំចេះតែទម្លាក់លេខទម្លាក់ទីតាំង! មុនទិញអីវ៉ាន់អនឡាញ ត្រូវមើល ៤ ចំណុចនេះសិន ប្រយ័ត្នគេបោក

អ្នកមានបញ្ហាឆ្អឹងត្រគាកកុំទុកយូរ! ចាប់ពីខានស្អែក នៅពេទ្យគៀនឃ្លាំង មានគ្រូពេទ្យមកពីអង់គ្លេស ផ្ដល់ជូនការព្យាបាល ៣ មុខនេះ

ផ្ទះណាបានជាកូនប្រសាសំណាងហើយ! អ្នកផលិតមាតិកាជនបទ ២ រូប ពូកែច្នៃម្ហូបទំនងៗ មានចិត្តល្អតែងធ្វើម្ហូបចែកក្មេងតូចៗ

មិនចង់កើតជំងឺទឹកនោមផ្អែម កាត់ជើងចោល ពិបាកហូបចុក នេះជារឿងងាយៗ ៤ ចំណុច គួរអនុវត្តធ្វើជាប្រចាំ

ឆ្នេរមួយកន្លែងនៅថៃ ទឹកសមុទ្រប្រែជាខ្មៅដូចប្រេង អ្នកទេសចរខ្ពើមលែងហ៊ានចុះលេង

ស្វែងរកព័ត៌មាន​ ឬវីដេអូ