រំជួលចិត្ត! ក្រោយលាចាកលោក បុរសម្នាក់ត្រូវក្រុមគ្រួសារសម្រេចបំណង យកលុយសន្សំរបស់លោក ៥ ពាន់ដុល្លារបាចពីលើអាកាសឱ្យមនុស្សក្នុងភូមិ

Share This

បុរសម្នាក់នៅរដ្ឋ Michigan សហរដ្ឋអាមេរិក ល្បីល្បាញពីទឹកចិត្តមហាសប្បុរស ថ្មីៗកន្លងទៅត្រូវបានក្រុមគ្រួសាររបស់លោកសម្រេចក្ដីបំណងចុងក្រោយពេលដែលលោកចាកចេញពីពិភពលោកនេះទៅ ធ្វើឱ្យពលរដ្ឋក្នុងសហគមន៍ដែលលោករស់នៅមានការរំជួលចិត្តជាខ្លាំង។

តាមការចេញផ្សាយពីសារព័ត៌មាន Daily Mail បុរសចិត្តល្អខាងលើមានឈ្មោះ Darrel ‘Plant’ Thomas ជាម្ចាស់កន្លែងលាងឡានមួយកន្លែងនៅក្រុង East Detroit ដោយរូបលោកបានទទួលមរណភាពដោយជំងឺភ្លេចភ្លាំង (Alzheimer) ក្នុងវ័យ ៥៨ ឆ្នាំ ហើយសពរបស់លោកត្រូវបានរៀបចំពិធីបញ្ចុះរួចរាល់កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ។

យ៉ាងណាមិញ ពិធីបុណ្យសពរបស់លោក Thomas នេះដែរ គឺបានទាក់ទាញចំណាប់អារម្មណ៍មហាជនជាច្រើន ខណៈពេលបានឃើញឧទ្ធម្ភាគចក្រមួយគ្រឿងហោះក្រវែលលើដងវិថី Gratiot និង Connor Street ដែលជាទីតាំងហាង Airport Express Lube & Service របស់លោក Thomas ផ្ទាល់ រួចក៏ចាប់ផ្ដើមបាចស្រទាប់ផ្កាកូលាបរួមនឹងលុយជាច្រើនទម្លាក់ចុះមកក្រោម។

ចរាចរណ៍នៅលើគន្លងផ្លូវទាំង ៦ នៃវិថី Gratiot បានឈប់ធ្មឹងភ្លាមៗខណៈអ្នកបើកបរទាំងអស់នាំគ្នាឈប់មើលទិដ្ឋភាពលុយធ្លាក់ចុះពីលើមេឃ។ ពួកគេនាំគ្នាចុះទៅរើសលុយទាំងនោះដែលជាកាដូចុងក្រោយបង្អស់របស់លោក Thomas ចែកជូនដល់ពួកគេ។ ទិដ្ឋភាពដែលមើលទៅប្រៀបដូចក្នុងកុននេះបានរៀបចំឡើងដោយកូនប្រុសរបស់លោក Thomas។ ពួកគេបាននិយាយថា បំណងប្រាថ្នាចុងក្រោយរបស់ឪពុកមុនបិទភ្នែកចាកចេញពីពិភពលោកនេះទៅ គឺគាត់ចង់តបស្នងក្ដីស្រឡាញ់ដែលគ្រប់គ្នាផ្ដល់ឱ្យគាត់ដោយការបរិច្ចាគលុយសន្សំរបស់គាត់។

បើតាមការបញ្ជាក់ពីចៅស្រីរបស់លោក Thomas ឈ្មោះ Crystal Perry នាងបានឱ្យដឹងថាចំនួនប្រាក់ដែលបាចចុះមកនោះសរុបទាំងអស់មានចំនួន ៥ ពាន់ដុល្លារ។ អ្វីដែលគួរឱ្យសរសើរនោះគឺថា ពលរដ្ឋនៅខាងក្រោម ពេលដែលលុយបាចចុះមក ពួកគេគឺរក្សាភាពស្ងៀមស្ងាត់ និង ផ្ដល់ការគោរពដល់សព ដោយការរើសលុយមិនមានការស្ទុះដណ្ដើមប្រវាយប្រតប់គ្នាអ្វីឡើយ៕

ទស្សនាវីដេអូនៅទីនេះ

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

មកស្គាល់សត្វពស់ ១០ ប្រភេទ សម្រស់ស្រស់ស្អាតបំផុតលើពិភពលោក តែកុំច្រឡំចាប់លេងឱ្យសោះ

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

មើលទុកទៅ! ស្ទីលផាត់មុខបរទេស ៥ បែប ឡូយបំផុតសម្រាប់បង្អួតសម្រស់ ត្រូវម៉ាច់ក្នុងស្រទាប់យុវវ័យ និង វ័យកណ្ដាល

ព័ត៌មានបន្ថែម

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

មកស្គាល់សត្វពស់ ១០ ប្រភេទ សម្រស់ស្រស់ស្អាតបំផុតលើពិភពលោក តែកុំច្រឡំចាប់លេងឱ្យសោះ

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

ទូកទៅកំពង់នៅ! ទោះទទួលអនិច្ចកម្ម តែ «មរតកមនុស្សរស់» កម្ពុជា ១១ រូប បានបន្សល់នូវមរតកធំធេងសម្រាប់ជាតិ

ហេងហេង! អ្នកគ្រូណាលី​ ចែករំលែក «ម៉ោងល្អ» ឱ្យត្រូវនឹងរាសីតាមឆ្នាំនីមួយៗ សម្រាប់ជួបចរចាការងារ ឬ ធ្វើដំណើរ

ភ្ញាក់ផ្អើល! នាយិកាសាលានៅកូរ៉េម្នាក់សម្រស់មិនសមវ័យ អាយុ ៩៣ ឆ្នាំហើយ តែសម្រស់ដូចត្រឹមអាយុ ៤០ ឆ្នាំ

ប្ដីចិត្តធម៌! ដឹងប្រពន្ធលួចស-ហាយស្មន់ជាមួយអ្នកជិតខាង អត់ខឹងហើយនៅដឹកដៃប្រពន្ធឱ្យទៅរៀបការទៀត

ខំរក្សាព្រហ្មចារីយូរខែយូរឆ្នាំ ចុងក្រោយកំលោះក្រមុំ ៤ នាក់នេះ ជួបរឿងខកចិត្ត ចង់បកក្រោយតែហួសពេល

ស្វែងរកព័ត៌មាន​ ឬវីដេអូ