រៀនចប់ចេញធ្វើការងារ តែមិនទាន់មានបទពិសោធ ហើយចង់បានប្រាក់ខែ KK សាកមកគិត ៥ ចំណុចនេះសិន!

Share This

រៀនចប់ចេញធ្វើការ នរណាដែលថាមិនចង់បានប្រាក់ខែខ្ពស់ ជាពិសេសប្រាក់ខែខ្ទង់ KK ឬខ្ទង់ពាន់ដុល្លារ។ ចុះប្រាកដដែរទេ ដែលរៀនចប់ភ្លាមសង្ឃឹមបានការងារប្រាក់ខែកម្រិតនេះ? ជាការពិតណាស់ រាល់ការប្រកាសរើសបុគ្គលិកពីស្ថាប័នឬក្រុមហ៊ុននីមួយៗ ការងារដែលប្រាក់ខែច្រើន រមែងតែជាតំណែងធំ ឬតំណែងដែលមានទំនួលខុសត្រូវច្រើន ដូច្នេះការមានជំនាញច្បាស់លាស់ ការប្រលូកសង្គម និង បទពិសោធ ពិតជាសំខាន់បំផុត។

យើងជឿជាក់ថាសិស្សនិស្សិតជំនាន់ថ្មី ពួកគាត់សុទ្ធតែមានសមត្ថភាព និង ពហុជំនាញ តែទន្ទឹមនឹងការរំពឹងប្រាក់ខែខ្ពស់ទើបបញ្ចប់ការសិក្សា ហោចណាស់ក៏តម្រូវមានលក្ខណសម្បត្តិសំខាន់មួយចំនួន ដែលក្រុមហ៊ុនឬស្ថាប័នត្រូវការផងដែរ។ យើងសូមលើកពីលក្ខណសម្បត្តិ ៥ យ៉ាង ដែលក្រុមហ៊ុនឬស្ថាប័នឱ្យតម្លៃសម្រាប់ការទទួលបានប្រាក់ខែខ្ពស់។

១. បទពិសោធការងារពាក់ព័ន្ធ

មិនថារៀនជំនាញខ្ពស់កម្រិតណា បេក្ខជនសម្ភាសដែលត្រូវបានគេឱ្យតម្លៃ និង ផ្តល់ប្រាក់ខែខ្ពស់ ភាគច្រើនជាបុគ្គលដែលមានបទពិសោធ ធ្លាប់ធ្វើការពាក់ព័ន្ធនឹងជំនាញឬមុខតំណែង។ អាចជាបទពិសោធធ្វើការក្រៅម៉ោង បុគ្គលិកហាត់ការ (internships) ឬទទួលធ្វើគម្រោងឯកជន។ ការមានបទពិសោធ វាបង្ហាញពីការមានគំនិតយល់ដឹង សមត្ថភាព និង ការត្រៀមខ្លួនរួចរាល់ ដោយក្រុមហ៊ុនមិនបាច់ចំណាយទៅលើការហ្វឹកហាត់បន្ថែម។

២. ចេះជំនាញផ្សេងៗបន្ថែម

ការងារសម័យបច្ចុប្បន្ន បើចេះច្រើន ឱកាសច្រើន រីឯប្រាក់ខែក៏អាចចរចាទៅតាមនឹងដែរ។ ជាក់ស្តែង ការមានជំនាញផ្នែកបច្ចេកទេស និង ជំនាញទន់ (soft skill) ដូចជា ជំនាញសរសេរកូដ ជំនាញវិភាគទិនន្ន័យ ជំនាញទីផ្សារឌីជីថល ជំនាញគ្រប់គ្រងគម្រោង ជំនាញកុំព្យូទ័រ និង ជំនាញ AI ជាដើម សុទ្ធតែអាចជួយយឹតយោងទាញយកប្រាក់ខែខ្ពស់។ ការចេះជំនាញបន្ថែម  វាអាចបង្ហាញពីសមត្ថភាពពហុជំនាញ ពូកែបត់បែន និង អាចកាន់កាប់ ក៏ដូចជាសម្រួលការងារបានរហ័សល្អ។​

៣. បង្កើតបណ្តាញ និង ភ្ជាប់ទំនាក់ទំនងបែបវិជ្ជាជីវៈ

ការចេះបង្កើតបណ្តាញជាមួយអ្នកជំនាញក្នុងឧស្សាហកម្ម ជាទ្វារឱកាសចម្បង បើកសម្រាប់អ្នកចង់បានប្រាក់ខែខ្ពស់។ ដូចនេះ អំឡុងសិក្សានៅសាកលវិទ្យាល័យ គួរចូលរួមកម្មវិធីឱ្យបានច្រើនមិនថាសិក្ខាសាលា ពិព័រណ៍ការងារ និង កម្មវិធីបណ្តាញផ្សេងៗ។ ជារឿយៗការបង្កើតបណ្តាញ វានឹងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ  ដែលមានប្រយោជន៍សម្រាប់ឱកាសការងារកាន់តំណែងខ្ពស់ និង បានប្រាក់ខែច្រើន។

៤. ខ្លាំងជំនាញទំនាក់ទំនង

ការមានសមត្ថភាពក្នុងការបញ្ចេញគំនិតច្បាស់លាស់ និង សហការគ្នាប្រកបដោយប្រសិទ្ធភាព គឺជាកត្តាដ៏សំខាន់នៅក្នុងការងារ។ ​អ្នកសម្ភាសនឹងចង់បានបេក្ខជនណា ដែលអាចបង្ហាញពីខ្លួន​ឯងប្រកបដោយវិជ្ជាជីវៈ ទាំងពេលសម្ភាស និង នៅកន្លែងធ្វើការ។ ជំនាញទំនាក់ទំនងមានប្រសិទ្ធភាព នឹងបង្កើនតម្លៃរបស់អ្នកសម្រាប់មុខតំណែងធំ អាចចរចាប្រាក់ខែ ជាមនុស្សមើលមកមានសក្តានុពលជាមួយភ្ញៀវ និង ក្លាយជាផ្នែកមួយដ៏សំខាន់នៃក្រុមហ៊ុន។

៥. ចេះសម្របខ្លួន និង ពូកែដោះស្រាយបញ្ហា

ចំណុចសំខាន់មួយទៀតមិនអាចខ្វះបាន គឺការមានឆន្ទៈក្នុងការរៀនអ្វីដែលថ្មី និង សម្របទៅតាមអ្វីដែលធ្វើបច្ចុប្បន្នភាព។ សម្រាប់បុគ្គលិកតំណែងខ្ពស់ឬប្រាក់ខែច្រើន និយោជកចង់បានបុគ្គលណាដែលអាចដោះស្រាយបញ្ហាលំបាកៗដោយជោគជ័យ និង ជាបុគ្គលដែលអាចរៀនជំនាញថ្មីៗចេះបានលឿន។ និយាយរួម និយោជកឱ្យតម្លៃបុគ្គលិកដែលអាចអភិវឌ្ឍន៍ខ្លួនជាមួយការផ្លាស់ប្តូរ មិនថាតួនាទី បច្ចេកវិទ្យា ឬតម្រូវការរបស់ក្រុមហ៊ុន៕

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ភ្ញាក់ផ្អើល! Bro KH ធ្លាក់ខ្លួនឈឺ បាត់បង់ឡាន ឆានែលយូធូប និង ផេកហ្វេសប៊ុក ឥលូវកំពុងខ្វះលទ្ធភាពព្យាបាលជំងឺ

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ប្រាប់តៗគ្នាផង! សមាជិក ប.ស.ស ពេលឈឺ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

គ្រូចិនសែ ម៉ុង ៖ រឿង ៣ យ៉ាងគួរប្រយ័ត្នពីពេលនេះដល់ដើមខែកុម្ភៈ ពិសេសអ្នកកើតឆ្នាំ ១៩៩៤, ១៩៩៨, ២០០៤ អាចមានគ្រោះខ្លាំង

(វីដេអូ) ឃើញសកម្មភាពនេះទើបដឹងថា វណ្ណដា ស្រឡាញ់ និង មើលថែ Lauryn ខ្លាំងកម្រិតណា

ប្រទេសម៉ូរ៉ុក គ្រោងសំឡេះសុនក ៣ លានក្បាលទូទាំងប្រទេស ដើម្បីរៀបចំសណ្តាប់ធ្នាប់ត្រៀមធ្វើជាម្ចាស់ផ្ទះបាល់ទាត់ FIFA ឆ្នាំ ២០៣០

(វីដេអូ) ជាអ្នកសិល្បៈជើងចាស់ដ៏ល្បីល្បាញ តែ យាយយ៉យ រួញរាមិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈ ព្រោះហេតុផលមួយ

ចិន ព្រមានឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈផ្ទុះរឿងឆបោកល្បួងតារាៗទៅក្រៅប្រទេសច្រើនករណី

ព័ត៌មានបន្ថែម

ធ្លាប់ជួបឬនៅ! មនុស្សចរិតអួត ចង់អួតពីខ្លួនឯងឱ្យគេដឹងសោះ តែបែរជាប្រើរូបភាពចែករំលែកបទពិសោធទៅវិញ

សម្គាល់មើលកូនៗផង! បើកូនៗចូលចិត្តពណ៌ ៣ នេះ ជាសញ្ញាបង្ហាញពីបញ្ហាផ្លូវចិត្តរបស់កូនមិនល្អឡើយ

ប្រាប់យកតែបុណ្យទេ! ស្រីៗងាកៗឆែកទូរស័ព្ទ ឆែកកាបូបសង្សារ បើអត់បានអត់ខ្លះទៅ ពេលខ្លះប្រុសៗអត់ចូលចិត្តសង្សារដើរតួជាម៉ែទេ

ឆ្នាំ ២០២៥ ហើយ បើនៅតែលេងសើចនឹងជីវិតមិនគិតពី ៩ ចំណុចនេះ ជីវិតដឹងតែរ៉ោករ៉ាកទៀតហើយ

ពេលនៅក្មេងៗធម្មតាទេ តែធំឡើងបើមានអារម្មណ៍ និង ទង្វើប៉ុន្មានចំណុចនេះ បានន័យថាអ្នកជា BL ហើយ

ឆ្នាំ ២០២៥ ហើយ! អ្នកប្រាក់ខែខ្ទង់ ៥០០ ដុល្លារ បើអឿប្រហែស ៥ ក្បួននេះ ដឹងតែពាក់កណ្ដាលខែទៅពងទាប្រៃដល់ដាច់ខែ

ចង់ថាអីថាទៅ! អ្នកអាយុ ៣០+ អាចនឹងមិនស្រស់បំព្រងដោយការមានស្នេហា តែស្រស់បំព្រងដោយការមានលុយចាយពេញដៃ

ដាក់ពាក្យលឿនៗ! ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាច្រើនរូបលើជំនាញ ៦ មុខនេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ