រើសបានដុំមាសជាង ២ គីឡូ គិតជាលុយជិត ៣០ ម៉ឺនដុល្លារ តែសុខចិត្តប្រគល់ឱ្យប៉ូលិសប្រកាសរកម្ចាស់វិញ ព្រោះមូលហេតុមួយ

Share This

បុរសវ័យក្មេងម្នាក់ក្នុងប្រទេសចិនឈ្មោះ Xiao Xie ជួបលាភសំណាងប្រទះឃើញមាសមួយដុំទម្ងន់ជាង ២ គីឡូ បើគិតជាប្រាក់ជាង ២៨ ម៉ឺនដុល្លារនៅតាមផ្លូវក្នុងក្រុង Shenzhen ប៉ុន្តែដោយសារទឹកចិត្តស្មោះត្រង់មិនលោភលន់ លោកក៏បានរើសដុំមាសនោះយកទៅប្រគល់ឱ្យប៉ូលិស ដើម្បីស្វែងរកម្ចាស់ដែលធ្វើជ្រុះបាត់។

Xiao Xie អាយុ ១៧ ឆ្នាំ ជាអ្នកធ្វើការខាងដឹកជញ្ជូនឱ្យក្រុមហ៊ុនមួយ។ លោកបាននិយាយថា៖ «ដុំមាសនោះគឺធ្ងន់ណាស់។ នៅពេលនោះ ខ្ញុំគ្រាន់តែគិតថា អ្នកដែលបាត់វាបែបកំពុងបារម្ភខ្លាំងហើយ អ៊ីចឹងខ្ញុំក៏យកទៅឱ្យប៉ូលិសតែម្ដងទៅ»

ប៉ូលិស Hou Guodong ទទួលបានដុំមាស រួចក៏បានទាញកាមេរ៉ា និង ប្រើប្រាស់មេក្រូប្រកាសស្វែងរកម្ចាស់។ ប៉ុន្មានម៉ោងក្រោយមក ម្ចាស់មាសក៏បានមកដល់ បង្ហាញឯកសារទិញមាសមកបញ្ជាក់ថាជាម្ចាស់ពិតប្រាកដ។ ម្ចាស់មាសក៏បានផ្ដល់ប្រាក់ ១ ពាន់យ័នឱ្យទៅ Xiao Xie ជាការអរគុណដែរ តែត្រូវបានកំលោះសង្ហារូបនេះបដិសេធមិនទទួលយកឡើយ។

Xiao Xie ជាអ្នកក្រុង Chaoshan ខេត្ត Guangdong ដោយលោកធ្វើការជាអ្នកដឹកជញ្ជូនឱ្យហាងមួយកន្លែងនៅក្រុង Shenzhen។ តាមការបញ្ជាក់ពីអ្នកគ្រប់គ្រងហាងបានឱ្យដឹងថា Xiao Xie ទើបមកធ្វើការងារនេះមែន ប៉ុន្តែរូបគេតែងតែទទួលខុសត្រូវ និង ដឹកជញ្ជូនបានទាន់ពេលវេលាជានិច្ច។ ចំពោះអំពើល្អរបស់ Xiao Xie នេះ ខាងតំណាងក្រុមហ៊ុននឹងផ្ដល់ជារង្វាន់លើកទឹកចិត្តដល់គេផងដែរ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

វៀតណាម ទម្លាក់កូរ៉េខាងត្បូង ក្លាយជាប្រទេសមានប្រជាជនទទួលទានមីកញ្ចប់ច្រើនជាងគេបំផុតក្នុងពិភពលោក

សន្សំលុយទុកទិញ! ក្រុមហ៊ុនមួយនៅចិន កំពុងផលិតថ្នាំគ្រាប់អាចជួយមនុស្សឱ្យរស់នៅបានដល់ ១៥០ ឆ្នាំ

លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ស្លុ.តសឹងទឹកភ្នែក ក្រោយឃើញការសរសេរអក្សរខ្មែរខុសបែបបទ អានដាំក្បាលចុះក្រោម លើស្លាកយីហោហាង

អ្នកភ្នំពេញបានសាកនៅ? បន្ទប់ Rage Room ចាយម្នាក់ជាង ១០ ដុល្លារ ចូលបញ្ចេញកំហឹង ស្ត្រេសម៉ាសប្បាយ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង

មិនលាក់បាំង! បវរកញ្ញា ស៊ីដនី ម៉ារិទ្ធ បង្ហាញចំណងស្នេហ៍យ៉ាងផ្អែមល្ហែមនឹងបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ មុខមាត់សង្ហាណាស់

ព័ត៌មានបន្ថែម

វៀតណាម ទម្លាក់កូរ៉េខាងត្បូង ក្លាយជាប្រទេសមានប្រជាជនទទួលទានមីកញ្ចប់ច្រើនជាងគេបំផុតក្នុងពិភពលោក

សន្សំលុយទុកទិញ! ក្រុមហ៊ុនមួយនៅចិន កំពុងផលិតថ្នាំគ្រាប់អាចជួយមនុស្សឱ្យរស់នៅបានដល់ ១៥០ ឆ្នាំ

លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ស្លុ.តសឹងទឹកភ្នែក ក្រោយឃើញការសរសេរអក្សរខ្មែរខុសបែបបទ អានដាំក្បាលចុះក្រោម លើស្លាកយីហោហាង

អ្នកភ្នំពេញបានសាកនៅ? បន្ទប់ Rage Room ចាយម្នាក់ជាង ១០ ដុល្លារ ចូលបញ្ចេញកំហឹង ស្ត្រេសម៉ាសប្បាយ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង

ខែថ្មីហេងៗ! មកដឹងរាសីឆ្នាំទាំង ១២ ប្រចាំខែ «វិច្ឆិកា» មានឆ្នាំខ្លះរាសីឡើងខ្ពស់ ឯឆ្នាំខ្លះរាសីចុះ គួរប្រយ័ត្នលើរឿងមួយចំនួន

ទឹកទន្លេចៅផ្រះយ៉ា ហក់ឡើងមិនឈប់ឈរ សហគមន៍ចំនួន ១១ នៅក្រុងបាងកក កំពុងប្រឈមនឹងហានិភ័យទឹកជំនន់

សំខាន់! ក្រសួងការពារជាតិ អំពាវនាវឱ្យបងប្អូនតាមដានប្រភពព័ត៌មានច្បាស់លាស់ទាំង ១២ នេះ ទើបអាចជឿទុកចិត្តបាន

ពុ-ទ្ធោ! នៅឥណ្ឌា ឡានឈប់ចាំស្តុប សុខៗក៏ផ្ទុះមួយទំហឹងយ៉ាងសន្ធោសន្ធៅ ឆក់យកជី-វិ-តមនុស្សមិនដឹងអី អស់ ១៣ នាក់

ស្វែងរកព័ត៌មាន​ ឬវីដេអូ