រាងហំមុខមាត់ស្អាតដូចតារា តែបើមានមារយាទ ៥ នេះបង្កប់ក្នុងខ្លួនមិនកែ ទោះស្អាតសង្ហាប៉ុនណាក៏មើលទៅដូចសំរាម

Share This

មុខស្អាតតែខាងក្នុងមិនកើត ប្រាកដណាស់គេនឹងនិយាយពាក្យថា «មនុស្សស្អាត តែចរិតអន់!»។​ ជាការពិតណាស់ សម្រាប់បុរសមិនថាមុខមាត់ស្អាតសង្ហាប៉ុនណា បើមានមារយាទឬចរិតឫកពា ៥ យ៉ាងនេះក្នុងខ្លួន ធានាថាស្រីៗដឹងតែមិនយកខ្លួនក្បែរឡើយ។

១. ខ្វះការគោរព

នៅពេលដែលបង្ហាញការមិនគោរព មិនថាតាមរយៈពាក្យសម្តី កាយវិការឬសកម្មភាព វានឹងធ្វើឱ្យខូតខាតដល់គ្រឹះចម្បងនៃទំនុកចិត្ត និង ការស្រលាញ់។ ដោយគ្មានការគោរព ទោះរូបរាងស្រស់សង្ហាប៉ុនណា ស្នេហាក៏មិនអាចនៅឋិតឋេរបានដែរ។

២. មិនចេះយល់ចិត្ត

ទំនាក់ទំនងស្នេហាអាចរីកចម្រើនបាន វាអាស្រ័យទៅលើការមានអារម្មណ៍ភ្ជាប់គ្នាទៅវិញទៅមក។ ដៃគូរបស់អ្នកនឹងត្រូវការការយល់ចិត្ត ការគាំទ្រ និង​ ការមើលថែ ដែលវានឹងធ្វើឱ្យក្តីស្រលាញ់ស៊ីជម្រៅខ្លាំង ជាជាងការស្រលាញ់តែរូបសម្រស់។ និយាយឱ្យចំ បើមិនមានចំណុចនេះ ស្រីៗស្រលាញ់បានតែដំបូងប៉ុណ្ណោះ។

៣. មិនគួរឱ្យទុកចិត្ត

ប្រសិនបើអ្នកតែងតែបំពានពាក្យសន្យា ឬធ្វើអ្វីមួយដែលបំផ្លាញដល់ការជឿជាក់ វាគឺអាវុធចម្បងដែលបំផ្លាញទំនុកចិត្ត។ ដោយគ្មានទំនុកចិត្ត ដៃគូនឹងមានអារម្មណ៍ទំនាក់ទំនងគ្មានភាពសំខាន់ ហើយរកលេសចែកផ្លូវឱ្យបានឆាប់បំផុត។

៤. អាត្មានិយម

ដូចគេថាស្នេហា គឺជាការលះបង់ និង ធ្វើដើម្បីគ្នាទៅវិញទៅមក។ បើអ្នកផ្តោតតែលើតម្រូវការតែម្ខាង វានឹងធ្វើឱ្យដៃគូមានអារម្មណ៍មិនត្រូវបានគេយកចិត្តទុកដាក់។ គួរផ្តល់ភាពចម្បង និង បំពេញឱ្យគ្នាទៅវិញទៅមក ដែលវានឹងធ្វើឱ្យទំនាក់ទំនងស្នេហាកាន់រឹងមាំឡើង រីឯបុគ្គលរៀងខ្លួនក៏នឹងមានអារម្មណ៍ថាខ្លួនត្រូវបានឱ្យតម្លៃ។

៥. ប្រចណ្ឌហួសហេតុ

ការប្រចណ្ឌហួសហេតុឬបង្ហាញអាកប្បកិរិយាគ្មានសុវត្ថិភាពក្នុងទំនាក់ទំនង អាចនាំឱ្យដៃគូមានអារម្មណ៍ធុញថប់។ ជាក់ស្តែង រឿងខ្លះ ហាក់មិនមានអ្វីត្រូវប្រចណ្ឌ តែក៏ប្រចណ្ឌរករឿងដោយមិនសមហេតុផល។ ដូចនេះ វាពិតជាសំខាន់ដែលត្រូវជឿជាក់លើដៃគូ និង ផ្តល់ពេលវេលាផ្ទាល់ខ្លួនដល់រូបគេខ្លះ៕

មាស ម៉ូលីណា សម្រស់ស្អាតខ្ញង់ដូចជំនាន់ប្រកួត Freshie Girl ទាំងពេលនេះកូនៗធំៗទន្ទឹមខ្លួន

កុំទ្រាំទៀតតស់ណាត់គ្នាទៅ! សួនផ្កាមួយនៅបាត់ដំបង កំពុងផ្ទុះល្បីថតរូបស្អាតខ្លាំង សំបុត្រចូលតែ ៥ ពាន់ ថតរូបមួយសេរី

មិនចាំដល់ចប់បុណ្យ ៧​ ថ្ងៃទាន់ទេ! គ្រាន់តែបូជាសពចប់ភ្លាម ម្តាយ RuthKo ចេញមុខទរម្ចាស់ហាងផ្កាមួយចាស់ដៃ

ចូលឆ្នាំ ២០២៥ អ្នកកើតឆ្នាំមួយនេះឆុង ១០០% មានឆុងហេងឆុងស៊យ បើហេងគឺហេងខ្លាំង តែបើស៊យគឺស៊យងើបមុខមិនរួច

ចែកគ្នាប្រយ័ត្ន! អ្នកប្រើកំសៀវទឹកអគ្គិសនី ឃើញស្រួលដាំមួយភ្លែតពុះឆុរ តែបើប្រើមិនត្រូវក្បួនអាចអាយុខ្លី

ដាក់ GPS តាមឡានដឹងថាប្ដីលួចស៊ីក្រៅ សុខចិត្តតាមសម្រុះសម្រួល តែប្ដីមិនព្រម ទាញកាំ/ភ្លើ-ងសំឡេះប្ដីចោលគ្មានស្រណោះ

លក់ក្រមាបោះទុនជិត ១០ ម៉ឺនដុល្លារ មាន សូនីតា ចាញ់បោកលុយរាប់ពាន់ រ៉ាប់រងម្នាក់ឯង ប៊ិះនឹងបិទទាំងស្រុង

ព្រះអើយ! ភ្លើងឆេះព្រៃនៅ LA អាចនឹងកាន់តែអាក្រក់ ដោយសារអាកាសធាតុស្ងួត និង ខ្យល់បោកបក់ខ្លាំង

ទៅប្តឹងប៉ូលិសថាបាត់សោឡាន តែច្រឡំបើកកាបូបទាញគ្រឿ-ង-ញៀ/នធ្លែរមក ចុងក្រោយចេញមុខសេះដាក់ប៉ូលិស

ស្រណោះណាស់! ចំបុណ្យ ៧ ថ្ងៃ RuthKo បងស្រី RuthKo បានបំពេញបំណងមួយរបស់ប្អូន ធ្លាប់និយាយផ្តាំទុកកាលនៅមានជីវិត

ព័ត៌មានបន្ថែម

ធ្លាប់ជួបឬនៅ! មនុស្សចរិតអួត ចង់អួតពីខ្លួនឯងឱ្យគេដឹងសោះ តែបែរជាប្រើរូបភាពចែករំលែកបទពិសោធទៅវិញ

សម្គាល់មើលកូនៗផង! បើកូនៗចូលចិត្តពណ៌ ៣ នេះ ជាសញ្ញាបង្ហាញពីបញ្ហាផ្លូវចិត្តរបស់កូនមិនល្អឡើយ

ប្រាប់យកតែបុណ្យទេ! ស្រីៗងាកៗឆែកទូរស័ព្ទ ឆែកកាបូបសង្សារ បើអត់បានអត់ខ្លះទៅ ពេលខ្លះប្រុសៗអត់ចូលចិត្តសង្សារដើរតួជាម៉ែទេ

គីឡូតូចគីឡូធំ មានលុយអត់លុយមិនសំខាន់ ឱ្យតែមាន ៤ យ៉ាងនេះ ធានាស្រីៗបាក់ចិត្តស្រិបៗស្រឡាញ់

ឆ្នាំ ២០២៥ ហើយ បើនៅតែលេងសើចនឹងជីវិតមិនគិតពី ៩ ចំណុចនេះ ជីវិតដឹងតែរ៉ោករ៉ាកទៀតហើយ

អ្នកណាខ្លះអ៊ីចឹង? មនុស្សមានតារានិករ ៤ នេះ ពេលបែកស្នេហាគឺពិបាកបំភ្លេចសង្សារចាស់បំផុត ទោះគេធ្វើឱ្យឈឺចាប់ក៏នៅតែនឹកចង់ដឹងសុខទុក្ខគេ

ពេលនៅក្មេងៗធម្មតាទេ តែធំឡើងបើមានអារម្មណ៍ និង ទង្វើប៉ុន្មានចំណុចនេះ បានន័យថាអ្នកជា BL ហើយ

ឆ្នាំ ២០២៥ ហើយ! អ្នកប្រាក់ខែខ្ទង់ ៥០០ ដុល្លារ បើអឿប្រហែស ៥ ក្បួននេះ ដឹងតែពាក់កណ្ដាលខែទៅពងទាប្រៃដល់ដាច់ខែ

ស្វែងរកព័ត៌មាន​ ឬវីដេអូ