រន្ធ./ត់! អ្នកទេសចរ ២ នាក់បានបា/ត់ប-ង់ជីវិ-តភ្លាមៗនៅកោះបាលី ខណៈដើរកម្សាន្តសុខៗត្រូវដើមឈើរលំសង្កត់លើមួយទំហឹង

Share This

កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ មានហេតុការណ៍ដ៏រន្ធត់មួយបានកើតមានឡើងនៅទីតាំងទេសចរណ៍ដ៏ល្បីមួយប្រចាំកោះបាលី Sacred Monkey Forest Sanctuary ដោយសុខៗដើមឈើដ៏ធំបានបាក់រលំភ្លាមៗ រហូតបណ្ដាលឱ្យមានអ្នកស្លាប់ចំនួន ២ នាក់ និង រងរបួសធ្ងន់ធ្ងរម្នាក់។

តាមព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ម្នាក់ជាអ្នកទេសចរសញ្ជាតិបារាំងឈ្មោះ F Justine Christine អាយុ ៣២ ឆ្នាំ និង ម្នាក់ទៀតជាជនជាតិកូរ៉េខាងត្បូងឈ្មោះ Kim Hyoeun អាយុ ៤២ ឆ្នាំ ខណៈជនរងគ្រោះដែលរងរបួសធ្ងន់គឺជាជនជាតិកូរ៉េខាងត្បូងឈ្មោះ Lee Sunni អាយុ ៤៣ ឆ្នាំ។

តាមរយៈវីដេអូស្ដែងៗដែលបង្ហោះចែកចាយលើបណ្ដាញសង្គមហ្វេសប៊ុកបានបង្ហាញឱ្យឃើញ ក្រុមអ្នកទេសចរកំពុងដើរកម្សាន្តជុំវិញទីតាំងទេសចរណ៍នោះមុនពេលពួកគេងាកក្រោយហើយក៏ស្ទុះរត់គេចចេញភ្លាមៗក៏ព្រោះតែដើមឈើយ៉ាងធំមួយដើមបានធ្លាក់ចុះមកមួយទំហឹងតែម្ដង។ ខណៈអ្នកទេសចរដទៃអាចរត់គេចចេញទាន់ ជនរងគ្រោះទាំង ៣ ខាងលើគឺគេចមិនរួចឡើយដោយត្រូវដើមឈើសង្កត់លើចំតែម្ដងរហូតដល់ជួបរឿងអកុសល និង រន្ធត់បែបនេះ។

គួរឱ្យដឹងផងដែរថា បើតាមសេចក្ដីបញ្ជាក់ពីអ្នកគ្រប់គ្រងទូទៅនៃដែនជម្រកខាងលើ បានប្រាប់ថាការបាក់រលំដើមឈើភ្លាមៗនោះគឺដោយសារតែកម្លាំងខ្យល់បោកបក់ពេលនោះខ្លាំងពេក។ ក្រោយហេតុការណ៍ ទីតាំងនោះដែរត្រូវបានប្រកាសបិទចំនួន ២ ថ្ងៃ (ថ្ងៃទី ១១-១២ ខែធ្នូ) ហើយបានធ្វើការណែនាំដល់ភ្ញៀវទេសចរទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពេលចូលទៅក្នុងតំបន់អំឡុងពេលអាកាសធាតុមានភ្លៀងធ្លាក់៕

ប្រភព៖ World Of Buzz

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ខ្ជិលងូតទឹកទិញប្រើមួយទៅ! ជប៉ុនបង្កើតម៉ាស៊ីនងូតទឹកស្វ័យប្រវត្តិ គ្រាន់តែដេកស្ងៀមៗម៉ាស៊ីនជួយងូតទឹកដុសក្អែលឱ្យម៉ាចប់

ដែនដីសុវណ្ណភូមិ! បរទេសម្នាក់មកកម្ពុជាបំណងបញ្ច.ប់ជី-វិ-ត តែពេលមកដល់ប្តូរគំនិតលែងចង់ស្លា/ ប់ ព្រោះកម្ពុជាផ្តល់ភាពកក់ក្ដៅ និង ក្ដីសង្ឃឹមថ្មី

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ច្បាស់ៗ! ៤ ចំណុចនៅពីក្រោយអ្នកពូកែខ្ចីលុយមិនសង ឯម្ចាស់បំណុលបើមិនចង់អស់លុយទទេៗ ត្រូវដើរ ៣ ជំហាននេះមុន

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

ព័ត៌មានបន្ថែម

ខ្ជិលងូតទឹកទិញប្រើមួយទៅ! ជប៉ុនបង្កើតម៉ាស៊ីនងូតទឹកស្វ័យប្រវត្តិ គ្រាន់តែដេកស្ងៀមៗម៉ាស៊ីនជួយងូតទឹកដុសក្អែលឱ្យម៉ាចប់

ដែនដីសុវណ្ណភូមិ! បរទេសម្នាក់មកកម្ពុជាបំណងបញ្ច.ប់ជី-វិ-ត តែពេលមកដល់ប្តូរគំនិតលែងចង់ស្លា/ ប់ ព្រោះកម្ពុជាផ្តល់ភាពកក់ក្ដៅ និង ក្ដីសង្ឃឹមថ្មី

វៀតណាមទាញទម្លាក់កូរ៉េខាងត្បូងលាន់សូរក្ឌុក ឈរលើកំពូលជាប្រទេសមានប្រជាជនហូបមីកញ្ចប់ច្រើនជាងលើពិភពលោក

ខំសន្សំលុយការប្រពន្ធ រើសទៅរើសមកប៉ះចំកូនក្រមុំកំពូលបោ.ក រៀបបណ្ដាញបោ.កជាក្រុមយកលុយបណ្ណាការឡើងឆ្ងុយ

ផ្កាកម្របំផុតលើលោក! បុរសម្នាក់ខំតាមរកអស់ ១៣ ឆ្នាំ ទីបំផុតជួបនឹងមុខ លាក់ខ្លួនលើកោះស៊ូម៉ាត្រា

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

ក្រុមហ៊ុន PTT ថៃ ប្រឈមនឹងដកខ្លួនពីកម្ពុជា ក្រោយការលក់ធ្លាក់ចុះ ៥០% ទៅ ៦០% ឯនៅវៀតណាមបានបិទការលក់ទាំងស្រុងហើយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ