រន្ធ-ត់! តារាចម្រៀងតៃវ៉ាន់ម្នាក់ ធ្លា-ក់ពីលើរន្ទារៀបឆាកកម្ពស់ ២០ ម៉ែត្ររហូតអស់ជីវិត

Share This

នៅថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២៥ នេះ សារព័ត៌មាន Next Apple បានចេញផ្សាយដំណឹងដ៏រន្ធត់មួយដោយតារាចម្រៀងតៃវ៉ាន់ម្នាក់ឈ្មោះ Lawai Arik បានជួបគ្រោះថ្នាក់ធ្លាក់ពីលើរន្ទាកម្ពស់ ២០ ម៉ែត្ររហូតបាត់បង់ជីវិតក្នុងវ័យ ៣៦ ឆ្នាំ ខណៈរូបលោកកំពុងជួយរៀបចំឆាកសម្ដែងដើម្បីត្រៀមអបអរឆ្លងឆ្នាំថ្មីនៅក្រុងតៃប៉ិ។

តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ខាងលើបានកើតឡើងកាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ ដោយលោក Lawai Arik បានជួបគ្រោះធ្លាក់ពីលើរន្ទាអំឡុងពេលរូបលោកកំពុងទទួលជួយរៀបចំភ្លើងលើឆាក។

តាមមិត្តភក្តិរបស់តារាចម្រៀង Lawai Arik បាននិយាយថា អ្នករៀបចំកម្មវិធីមិនបានពន្យល់ពីមូលហេតុនៃគ្រោះថ្នាក់នេះដល់ក្រុមគ្រួសាររបស់ Lawai ឡើយ។ ជាងនេះទៅទៀត ការរៀបដំឡើងឆាកមិនបានផ្អាកសិនឡើយ តែខាងអ្នករៀបចំនៅទទួលបានការអនុញ្ញាតឱ្យបន្តរៀបចំក្រោយហេតុការណ៍គ្រោះថ្នាក់កើតឡើងបាន ២៤ ម៉ោង។

មរណភាពភ្លាមៗរបស់ Lawai Arik បានធ្វើឱ្យក្រុមគ្រួសារ និង មិត្តភក្តិរបស់លោកមានការឈឺចាប់ និង សោកស្ដាយជាខ្លាំង។ ថ្ងៃបុណ្យគ្រីសម៉ាស់ និង ឆ្លងឆ្នាំចាប់ពីពេលនេះទៅនឹងក្លាយជាពេលវេលាដ៏សោកសៅបំផុតមួយសម្រាប់សាច់ញាតិក្រុមគ្រួសារ និង មិត្តភក្តិរបស់លោក។

គួរបញ្ជាក់ថា ពិធីបុណ្យសពតារាចម្រៀង Lawai Arik នឹងត្រូវក្រុមគ្រួសាររៀបចំធ្វើឡើងនៅថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៥ ខាងមុខនេះ៕

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ភ្ញាក់ផ្អើល! Bro KH ធ្លាក់ខ្លួនឈឺ បាត់បង់ឡាន ឆានែលយូធូប និង ផេកហ្វេសប៊ុក ឥលូវកំពុងខ្វះលទ្ធភាពព្យាបាលជំងឺ

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ប្រាប់តៗគ្នាផង! សមាជិក ប.ស.ស ពេលឈឺ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

ប្រទេសម៉ូរ៉ុក គ្រោងសំឡេះសុនក ៣ លានក្បាលទូទាំងប្រទេស ដើម្បីរៀបចំសណ្តាប់ធ្នាប់ត្រៀមធ្វើជាម្ចាស់ផ្ទះបាល់ទាត់ FIFA ឆ្នាំ ២០៣០

(វីដេអូ) ជាអ្នកសិល្បៈជើងចាស់ដ៏ល្បីល្បាញ តែ យាយយ៉យ រួញរាមិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈ ព្រោះហេតុផលមួយ

ចិន ព្រមានឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈផ្ទុះរឿងឆបោកល្បួងតារាៗទៅក្រៅប្រទេសច្រើនករណី

​ភ្ញាក់ផ្អើល! Ahreum អតីតសមាជិកក្រុម T-ara ត្រូវកាត់ទោ.សឱ្យជាប់ពន្ធនាគារ ៨ ខែ ជុំវិញបទល្មើសក្ដៅគគុក ២ ករណី

(វីដេអូ) មុនប្រកាសសុំជំនួយ Bro KH ប្រាប់ពីស្ថានភាពជីវិត ៥ ឆ្នាំចុងក្រោយ ជួបប្រទះរឿងស្មានមិនដល់ជាច្រើន

ព័ត៌មានបន្ថែម

(វីដេអូ) ជាអ្នកសិល្បៈជើងចាស់ដ៏ល្បីល្បាញ តែ យាយយ៉យ រួញរាមិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈ ព្រោះហេតុផលមួយ

​ភ្ញាក់ផ្អើល! Ahreum អតីតសមាជិកក្រុម T-ara ត្រូវកាត់ទោ.សឱ្យជាប់ពន្ធនាគារ ៨ ខែ ជុំវិញបទល្មើសក្ដៅគគុក ២ ករណី

(វីដេអូ) មុនប្រកាសសុំជំនួយ Bro KH ប្រាប់ពីស្ថានភាពជីវិត ៥ ឆ្នាំចុងក្រោយ ជួបប្រទះរឿងស្មានមិនដល់ជាច្រើន

ភ្ញាក់ផ្អើល! Bro KH ធ្លាក់ខ្លួនឈឺ បាត់បង់ឡាន ឆានែលយូធូប និង ផេកហ្វេសប៊ុក ឥលូវកំពុងខ្វះលទ្ធភាពព្យាបាលជំងឺ

សល់ប៉ុន្មានថ្ងៃទៀតចូលរោងការ Taew ដឹកដៃគូដណ្តឹងសេដ្ឋី ទៅធ្វើបុណ្យនៅវត្តដើម្បីសុំលាភសុំជ័យ

KlapYaHandz ចេញសេចក្តីប្រកាសពីកម្មសិទ្ធិបញ្ញានិមិត្តសញ្ញាតារាចម្រៀង RuthKo សម្រាប់អ្នកយកធ្វើអាជីវកម្ម

រំលងជាង ១០ ថ្ងៃហើយ វុទ្ធា នៅទន្ទេញហៅឈ្មោះបងប្អូនល្អ RuthKo ធ្លាប់អង្គុយជជែកគ្នាលេងទល់ៗភ្លឺ

(វីដេអូ) បរាជ័យលើឆាក MUC! អ្នកម៉ាក់រូបស្រស់ មៀលីយ៉ាន ឆក់បានតំណែង Miss Super Talent ត្រៀមតំណាងប្រទេសទៅប្រកួតនៅកូរ៉េ

ស្វែងរកព័ត៌មាន​ ឬវីដេអូ