ថ្មីៗនេះមានករណីមួយបានផ្ទុះផ្អើល ដោយមានតារាប្រុសចិនម្នាក់ឈ្មោះ XingXing ត្រូវបានគេល្បួងថាមកថតកុននៅប្រទេសថៃ ហើយបានបាត់ខ្លួនស្ងាត់ឈឹង បណ្តាលឱ្យក្រុមគ្រួសារជ្រួលច្របល់នាំគ្នាប្រកាសតាមរក។
យ៉ាងណាមិញ ក្រោយពីមានការប្រកាសតាមរក និង ការជួយអន្តរាគមន៍ពីសំណាក់អាជ្ញាធរប្រទេសថៃ ពេលនេះ XingXing ត្រូវបានគេរកឃើញនៅប្រទេសជាយដែនថៃ-មីយ៉ាន់ម៉ា នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៥ ហើយបានធ្វើដំណើរមកដល់ប្រទេសថៃវិញហើយ។ តាមព័ត៌មានបានឱ្យដឹងថា XingXing បានចូលទៅក្នុងប្រទេសមីយ៉ាន់ម៉ាតាមផ្លូវព្រៃភ្នំ តែគេមិនទាន់ដឹងនៅឡើយទេថា XingXing បានធ្វើ ឬជួបអ្វីខ្លះ ខណៈបាត់ខ្លួនប៉ុន្មានថ្ងៃនេះ។
ដោយឡែក ពេលនេះខាងអាជ្ញាធរកំពុងធ្វើការសាកសួរទៅកាន់ XingXing ពីរឿងរ៉ាវដែលបានកើតឡើង ដើម្បីបញ្ជាក់ថាវាអាចចូលក្នុងករណីជួញដូរមនុស្សឬទេ ហើយតើ XingXing ជាជនរងគ្រោះ ឬអាចជាអ្នកពាក់ព័ន្ធនូវការជួញដូរ៕
ប្រភព៖ Khaosod