យុវជន ២ រូបត្រូវឃាត់ខ្លួនបញ្ចូនទៅប៉ុស្ដិ៍បូលិស ក្រោយលួចជួញដូរស្រមោច ៥ ពាន់ក្បាលខុសច្បាប់

Share This

យុវជនវ័យ ១៩ ឆ្នាំ សញ្ជាតិបែលហ្ស៊ិក ២ រូបឈ្មោះ Lornoy David និង Seppe Lodewijckx ត្រូវបានចាប់ខ្លួនឡើងតុលាការពីបទជួញដូរសត្វព្រៃខុសច្បាប់ ក្រោយរកឃើញពួកគេលាក់ស្រមោច ៥ ពាន់ក្បាលក្នុងបំពង់តេស្តនៅសណ្ឋាគារមួយកន្លែងក្នុងតំបន់ Nakuru ប្រទេសកេនយ៉ា។

ក្នុងការឡើងសវនាការលើកដំបូងនៅក្រុង Nairobi កាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ បុរសវ័យក្មេងទាំង ២ រូបនោះហាក់ច្របូកច្របល់ដោយនិយាយថាពួកគេគ្រាន់តែចាប់ស្រមោចលេងប៉ុណ្ណោះ ដោយមិនដឹងថាទង្វើទាំងនោះខុសច្បាប់នោះទេ។

បើតាមភ្នាក់ងារបម្រើសេវាសត្វព្រៃប្រចាំប្រទេសកេនយ៉ា (Kenya Wildlife Service/KWS) បានឱ្យដឹងថា សត្វស្រមោចដែលដកហូតបានរួមមានស្រមោចប្រភេទ messor cephalotes ដែលជាពូជស្រមោចក្រហមធំ មានវត្តមានតែនៅអាហ្វ្រិកខាងកើតប៉ុណ្ណោះ។ ខាង KWS បានបញ្ជាក់ទៀតថា ការជួញដូរខុសច្បាប់លើសត្វស្រមោចនេះ មិនត្រឹមតែបំពានអធិបតេយ្យភាពខាងជីវសាស្ត្ររបស់ប្រទេសកេនយ៉ាប៉ុណ្ណោះទេ តែក៏បានប៉ះពាល់ដល់ទីតាំងស្រាវជ្រាវ និង សហគមន៍ក្នុងតំបន់ផងដែរ។

តាមការបញ្ជាក់ពីខាងមន្ត្រីក្នុងតំបន់បានឱ្យដឹងថា ជនសង្ស័យទាំង ២ រូបខាងលើត្រូវបានចាប់ខ្លួននៅក្នុងម៉ូតែលមួយកន្លែងដោយអាជ្ញាធររកឃើញសត្វស្រមោចចំនួន ៥ ពាន់ក្បាល ដាក់ក្នុងបំពង់តេស្តចំនួន ២២៤៤ ដោយក្នុងនោះមានដាក់សំឡីដើម្បីរក្សាជីវិតស្រមោចបានយូរ។

អាជ្ញាធរប៉ាន់ប្រមាណថា សត្វស្រមិចដែលរឹបអូសបាននោះអាចមានតម្លៃដល់ ៧៧០០ ដុល្លារ ប៉ុន្តែតម្លៃពិតប្រាកដនោះគឺអាស្រ័យលើប្រភេទស្រមោចដែលដាក់លក់លើទីផ្សារ។

លោក Philip Muruthi អនុប្រធានអង្គការអភិរក្សសត្វព្រៃនៅអាហ្វ្រិកបាននិយាយថា សត្វស្រមោចគឺដើរតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ី ដូចជាជួយឱ្យដីមានសភាពល្អ ជួយដល់ការដាំដុះ និង ផ្ដល់អាហារសម្រាប់ពពួកសត្វស្លាបជាច្រើន។ លោកបានធ្វើការព្រមានទៀតថា ការជួញដូរសត្វស្រមោចអាចបណ្ដាលឱ្យមានហានិភ័យកើតមានរោគផ្សេងៗពេលដឹកជញ្ជូនដល់បរទេស៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

មកស្គាល់សត្វពស់ ១០ ប្រភេទ សម្រស់ស្រស់ស្អាតបំផុតលើពិភពលោក តែកុំច្រឡំចាប់លេងឱ្យសោះ

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

មើលទុកទៅ! ស្ទីលផាត់មុខបរទេស ៥ បែប ឡូយបំផុតសម្រាប់បង្អួតសម្រស់ ត្រូវម៉ាច់ក្នុងស្រទាប់យុវវ័យ និង វ័យកណ្ដាល

ព័ត៌មានបន្ថែម

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

មកស្គាល់សត្វពស់ ១០ ប្រភេទ សម្រស់ស្រស់ស្អាតបំផុតលើពិភពលោក តែកុំច្រឡំចាប់លេងឱ្យសោះ

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

ទូកទៅកំពង់នៅ! ទោះទទួលអនិច្ចកម្ម តែ «មរតកមនុស្សរស់» កម្ពុជា ១១ រូប បានបន្សល់នូវមរតកធំធេងសម្រាប់ជាតិ

ហេងហេង! អ្នកគ្រូណាលី​ ចែករំលែក «ម៉ោងល្អ» ឱ្យត្រូវនឹងរាសីតាមឆ្នាំនីមួយៗ សម្រាប់ជួបចរចាការងារ ឬ ធ្វើដំណើរ

ភ្ញាក់ផ្អើល! នាយិកាសាលានៅកូរ៉េម្នាក់សម្រស់មិនសមវ័យ អាយុ ៩៣ ឆ្នាំហើយ តែសម្រស់ដូចត្រឹមអាយុ ៤០ ឆ្នាំ

ប្ដីចិត្តធម៌! ដឹងប្រពន្ធលួចស-ហាយស្មន់ជាមួយអ្នកជិតខាង អត់ខឹងហើយនៅដឹកដៃប្រពន្ធឱ្យទៅរៀបការទៀត

ខំរក្សាព្រហ្មចារីយូរខែយូរឆ្នាំ ចុងក្រោយកំលោះក្រមុំ ៤ នាក់នេះ ជួបរឿងខកចិត្ត ចង់បកក្រោយតែហួសពេល

ស្វែងរកព័ត៌មាន​ ឬវីដេអូ