យប់ឆ្លងឆ្នាំ បើគូស្នេហ៍បង្កើតអនុស្សាវរីយ៍មិនអាចបំភ្លេចបាន ៣ យ៉ាងនេះ ទោះមានរឿងធំប៉ុនណា​ ក៏កម្របែកគ្នា

Share This

រាត្រីឆ្លងឆ្នាំ ជាឱកាសដ៏រីករាយមួយ ដែលគូស្នេហ៍មិនគួររំលងក្នុងការបង្កើតអនុស្សាវរីយ៍ជាមួយគ្នា។​ ជាការពិត អនុស្សាវរីយ៍នេះហើយ ដែលធ្វើឱ្យចំណងស្នេហ៍កាន់តែផ្អែមល្ហែម និង រឹងមាំ។​ បើគូស្នេហ៍មិនទាន់ដឹងទៅណា យើងសូមណែនាំសកម្មភាព ៣ យ៉ាង ដែលជាការបង្កើតអនុស្សាវរីយ៍ចងចាំល្អបំផុតគ្មានថ្ងៃភ្លេច។

១. ទទួលទានអាហារក្រោមពន្លឺភ្លើងទៀន

ការទទួលទានអាហារនៅផ្ទះក្រោមពន្លឺភ្លើងទៀន ជាពេលវេលាមួយដ៏រ៉ូមែនទិក និង កក់ក្តៅបំផុត។ រៀបចំអាហារដែលជាចំណូលចិត្ត ឬបើអាចចម្អិនអាហារជាមួយគ្នា។ បង្កើតបរិយាកាសទទួលទានឱ្យកាន់តែពិសេស ដោយបន្ថែមចាក់តន្ត្រីលន្លង់លន្លោច បើកភ្លើងពន្លឺស្រទន់ និង រៀបចំតុបតែងតុអាហារឱ្យអេឡេហ្គង់។ បរិយាកាសបែបនេះ នឹងធ្វើឱ្យអ្នក និង គូស្នេហ៍បានផ្តោតលើគ្នា មានអារម្មណ៍ជ្រាលជ្រៅជាមួយគ្នា ជាជាងការចេញទៅភោជនីយដ្ឋានខាងក្រៅ ដែលមានសំឡេងរំខាន។ បន្ថែមភាពផ្អែមល្ហែមទៀតនោះ អំឡុងបាញ់កាំជ្រួច កុំភ្លេចកាន់ដៃនិយាយពាក្យពេចន៍ស្វីតៗ ផ្តល់ស្នាមថើម ហើយរាំបទរ៉ូមែនទិកពោរពេញដោយអត្ថន័យ។​

២. លម្ហែដាច់ដោយឡែក

បើមិនចង់នៅផ្ទះឬទៅកន្លែងមានមនុស្សច្រើន អ្នកអាចឆ្លងឆ្នាំនៅកន្លែងលម្ហែដាច់ដោយឡែកណាមួយ ដូចជានៅសណ្ឋាគារឬរីសត ដែលចោមព័ទ្ធទៅដោយទេសភាពធម្មជាតិស្រស់ថ្លា។ អំឡុងសម្រាកលម្ហែ អ្នកអាចឆ្លៀតឱ្យខាងកន្លែងទីតាំងរៀបចំសកម្មភាពពិសេសៗ ដូចជាការទទួលទានអាហារក្រោមពន្លឺភ្លើងទៀន ទទួលទានអាហារនៅមាត់ទឹក មានតន្ត្រីកំដរ និង មានកាំជ្រួចសម្រាប់បាញ់នៅវិនាទីឆ្លងឆ្នាំ។

៣. មើលកាំជ្រួចពីរនាក់

បើចង់មើលកាំជ្រួចច្បាស់ អ្នកអាចធ្វើការកក់បន្ទប់សណ្ឋាគារណាមួយ ដែលមើលឃើញទិដ្ឋភាពកាំជ្រួចពេញភ្នែក។ ជាពិសេស បន្ទប់ដែលមានរានហាលបែរមុខទៅទីតាំងបាញ់កាំជ្រួចតែម្តង។ បើចង់អ៊ូអរលើអាកាស អាចឡើងទៅស្កាយបារ ហើយបើចង់ស្រស់ថ្លាលើផ្ទៃទឹក អាចជិះទូកមើលកាំជ្រួច ដែលថ្ងៃឆ្លងឆ្នាំនេះ ទូកមួយចំនួនក៏មានរៀបចំកម្មវិធីជប់លៀងពីល្ងាចរហូតដល់រាត្រីឆ្លងឆ្នាំផងដែរ៕  

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ភ្ញាក់ផ្អើល! Bro KH ធ្លាក់ខ្លួនឈឺ បាត់បង់ឡាន ឆានែលយូធូប និង ផេកហ្វេសប៊ុក ឥលូវកំពុងខ្វះលទ្ធភាពព្យាបាលជំងឺ

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ប្រាប់តៗគ្នាផង! សមាជិក ប.ស.ស ពេលឈឺ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

ប្រទេសម៉ូរ៉ុក គ្រោងសំឡេះសុនក ៣ លានក្បាលទូទាំងប្រទេស ដើម្បីរៀបចំសណ្តាប់ធ្នាប់ត្រៀមធ្វើជាម្ចាស់ផ្ទះបាល់ទាត់ FIFA ឆ្នាំ ២០៣០

(វីដេអូ) ជាអ្នកសិល្បៈជើងចាស់ដ៏ល្បីល្បាញ តែ យាយយ៉យ រួញរាមិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈ ព្រោះហេតុផលមួយ

ចិន ព្រមានឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈផ្ទុះរឿងឆបោកល្បួងតារាៗទៅក្រៅប្រទេសច្រើនករណី

​ភ្ញាក់ផ្អើល! Ahreum អតីតសមាជិកក្រុម T-ara ត្រូវកាត់ទោ.សឱ្យជាប់ពន្ធនាគារ ៨ ខែ ជុំវិញបទល្មើសក្ដៅគគុក ២ ករណី

(វីដេអូ) មុនប្រកាសសុំជំនួយ Bro KH ប្រាប់ពីស្ថានភាពជីវិត ៥ ឆ្នាំចុងក្រោយ ជួបប្រទះរឿងស្មានមិនដល់ជាច្រើន

ព័ត៌មានបន្ថែម

ប្រទេសម៉ូរ៉ុក គ្រោងសំឡេះសុនក ៣ លានក្បាលទូទាំងប្រទេស ដើម្បីរៀបចំសណ្តាប់ធ្នាប់ត្រៀមធ្វើជាម្ចាស់ផ្ទះបាល់ទាត់ FIFA ឆ្នាំ ២០៣០

ចិន ព្រមានឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈផ្ទុះរឿងឆបោកល្បួងតារាៗទៅក្រៅប្រទេសច្រើនករណី

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ការពារប្រសើរជាងព្យាបាល! ក្នុងខែមករា ឆ្នាំទាំង ៤ នេះ សូមប្រយ័ត្នបញ្ហាផ្នែកក្បាល អាចនឹងមានរឿងត្រូវគិតច្រើន

​ថ្ងៃសែនចូលឆ្នាំចិន! នៅភ្នំពេញ ហាមដាច់ខាតដុតផាវ អុជកាំជ្រួច និង លេងល្បែងស៊ីសងគ្រប់ប្រភេទ

ព្រះអើយ! នៅមណ្ឌលគិរី ស្ត្រីម្នាក់ ដេកលើអង្រឹងក្រោមដើមប័រសុខៗ ត្រូវឃ្មុំចង្អេររោមទិចរហូតដល់បាត់បង់ជីវិត

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

ពីឡុតម្នាក់ឡើងបើកយន្តហោះទាំងស្រវឹងជោក ត្រូវគេអូសចេញឃាត់ខ្លួន និង ពិន័យរាប់ពាន់ដុល្លារដើម្បីបាននៅក្រៅឃុំ

ស្វែងរកព័ត៌មាន​ ឬវីដេអូ