ម្ដាយ Bosco Wong ហួងហែងពីរឿងស្នេហាកូនប្រុសខ្លាំង នេះអាចមកពីសល់ស្នាមឈឺចាប់ពីអតីតកាល

Share This

ថ្មីៗនេះ តារាសម្ដែងប្រុសដ៏ល្បីប្រចាំទូរទស្សន៍ TVB លោក Bosco Wong បានធ្វើឱ្យមហាជនក៏ដូចជាអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលខ្លាំង នៅពេលដែលលោកចេញមកទម្លាយមូលហេតុដែលមិនព្រមរៀបការសាងគ្រួសារ ទោះបីឥលូវអាយុ ៤៤ ឆ្នាំហើយក៏ដោយ។

ក្នុងកិច្ចសម្ភាសមួយ តារាប្រុស Bosco Wong បាននិយាយថា លោកសម្រេចចិត្តមិនរៀបចំព្រោះតែចង់សងសឹកម្ដាយរបស់លោក។ Bosco Wong បាននិយាយថា៖ «ម្ដាយខ្ញុំចូលចិត្តដេញមិត្តស្រីខ្ញុំចេញ។ អ៊ឹចឹងល្អហើយ ខ្ញុំមិនរៀបការទៀតទេ ធ្វើឱ្យគាត់ខឹងម្ដងមើល»

ការបើកកកាយលើកឡើងរបស់ Bosco Wong នេះដែរ បានបង្កឱ្យមានការផ្ទុះវែកញែកពាសពេញបណ្ដាញសង្គមក្នុងប្រទេសចិន ដោយមហាជនមួយចំនួនបង្ហាញការមិនពេញចិត្ត និង ខឹងចំពោះការលើកឡើងរបស់លោកចំពោះម្ដាយខ្លួនផងដែរ។

ដោយឡែក បើតាមសារព័ត៌មានចិន Page 163 បានលើកឡើងថា ម្ដាយ Bosco Wong មានអត្តចរិតកាចហួងហែងខ្លាំងបែបនេះក៏ព្រោះតែគាត់ឆ្លងកាត់រឿងរ៉ាវជាច្រើនក្នុងជីវិត។ អាពាហ៍ពិពាហ៍របស់គាត់បានបែកបាក់ទាំងដែលគាត់កំពុងពពោះកូនក្នុងផ្ទៃ ហើយថែមទាំងត្រូវទូលរែកបន្ទុកគ្រួសារចិញ្ចឹមកូនតែម្នាក់ឯង។ គាត់ថែមទាំងត្រូវបញ្ជូន Bosco Wong ឱ្យទៅរស់នៅជាមួយសាច់ញាតិ ដើម្បីយកពេលប្រឹងប្រែងធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីសន្សំលុយផ្គត់ផ្គង់កូនទៀតផង។

ពេល Bosco ចូលប្រឡូកវិស័យសិល្បៈដំបូង លោកគឺជួបផលលំបាក ប្រាក់ខែទទួលបានគឺមិនគ្រប់គ្រាន់សម្រាប់ចិញ្ចឹមជីវិតឡើយ។ នៅពេលនោះ ម្ដាយលោកជួយខាងលុយកាក់ឱ្យលោកឆ្លងផុតពេលវេលាលំបាកនោះ។ ប្រាកដណាស់ ក្រោយមក Bosco ក៏ទទួលបានជោគជ័យលើអាជីពមួយនេះ ហើយលោកក៏បានបង្ហាញការដឹងគុណគោរពចំពោះម្ដាយ មើលថែទាំម្ដាយដោយក្ដីស្រឡាញ់។ ពេលខ្លះ ប្រហែលលោក និង ម្ដាយ មានការប៉ះទង្គិច ឬអន់ចិត្តនឹងគ្នាតិចតួច តែក្ដីស្រឡាញ់របស់ពួកគេគឺពិតជាមិនអាចខ្វះគ្នាបានឡើយ។

Page 163 ដដែលបានទម្លាយហេតុផលមួយទៀតដែលម្ដាយ Bosco Wong តែងតែរារាំងរាល់ពេលដែលលោកទាក់ទងស្នេហាជាមួយនារីណាម្នាក់។ ក្រោយលែងលះស្វាមី ម្ដាយ Bosco មិនបានចិញ្ចឹមកូនដោយខ្លួនឯងទេ ដោយឱ្យកូនទៅរស់នៅជាមួយជីដូន។ រំឮកដល់រឿងនេះ Bosco Wong ធ្លាប់បាននិយាយថា៖ «ខ្ញុំនៅចាំច្បាស់ថា លោកយាយរបស់ខ្ញុំតែងតែស្ដីឱ្យម្ដាយខ្ញុំ បន្ទោសគាត់ថារៀបការជាមួយមនុស្សខុស ធ្វើឱ្យគាត់យំយ៉ាងខ្លាំង»។ ប្រហែលហេតុផលនេះហើយដែលម្ដាយ Bosco Wong មិនជឿលើរឿងស្នេហា និង ការរៀបការទៀត ហើយក៏ភ័យខ្លាចថាកូនប្រុសអាចរើសមនុស្សខុស ហើយដើរតាមគន្លងរបស់គាត់៕

ប្រភព៖ Kenh14

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

មកស្គាល់សត្វពស់ ១០ ប្រភេទ សម្រស់ស្រស់ស្អាតបំផុតលើពិភពលោក តែកុំច្រឡំចាប់លេងឱ្យសោះ

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

មើលទុកទៅ! ស្ទីលផាត់មុខបរទេស ៥ បែប ឡូយបំផុតសម្រាប់បង្អួតសម្រស់ ត្រូវម៉ាច់ក្នុងស្រទាប់យុវវ័យ និង វ័យកណ្ដាល

ព័ត៌មានបន្ថែម

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

បង្ហាញសម្រស់កំលោះសង្ហា Influencer ២ រូប កំពុងផ្ទុះប្រជាប្រិយភាព ព្រោះសមត្ថភាព និង ទម្រង់មុខកូនកាត់

អ្នកម៉ាក់រឹងមាំ! ៦ ឆ្នាំ ផាន់ ផាត់ណា ដើរតួនាទីជាម្តាយផងឪពុកផង មើលថែកូនប្រុសតែមួយយ៉ាងល្អ

ចៃដន្យ ឬនិស្ស័យ! តារាប្រុសស្រី ៣ ដួង ដាក់ឈ្មោះឱ្យកូនប្រុសច្បងស្រដៀងគ្នា ពីរោះមួយបែបម្នាក់

ក្រុមរាំនារី ២ ក្រុម ល្បីពូកែ Dance Cover បទ K-pop សមាជិកម្នាក់ៗពហុជំនាញ ឯសម្រស់វិញមិនធម្មតា​

ស្វាមីចែកឋានមួយរយៈហើយ តារារៀមច្បង សួន ចន្ថា នៅត្អូញត្អែរនឹកដល់ស្វាមីធ្លាប់រស់នៅមើលថែគ្នាច្រើនឆ្នាំ

លោក អ៊ិន សុភិន ត្រូវគេចាត់ទុកជា ND មានផ្លូវចិត្តរឹងមាំ ទោះធ្លាប់រងការរិះគន់ នៅតែក្រាញលើកវិស័យបវរកញ្ញាមិនថយ

ជាមហាសេដ្ឋី Youtube លុយពាន់លាន តែពេលចង់ការប្រពន្ធ MrBeast បែរជារត់ទៅខ្ចីលុយម៉ែយកមករៀបការ

ស្វែងរកព័ត៌មាន​ ឬវីដេអូ