ម៉ាឡេស៊ី ចេញវិធានការក្ដៅលើហ្គេម Roblox បន្ទាប់ពីមានក្មេងប្រុសម្នាក់ ជះកំ-ហឹ-ងលើប្អូនបង្កើតមិនប្រណីដោយសារហ្គេមនេះ

Share This

ថ្មីៗនេះ មានក្មេងប្រុសអាយុ ៦ ឆ្នាំម្នាក់ នៅប្រទេសម៉ាឡេស៊ី សង្ស័យត្រូវបងប្រុសបង្កើតអាយុ ៩ ឆ្នាំ យកកូនកាំបិតអារ-ករងរបួសធ្ងន់ធ្ងរ ព្រោះតែខឹងរឿងធ្វើឱ្យខូចទូរស័ព្ទបណ្ដាលឱ្យរូបគេខាតបង់ពិន្ទុអស់ ១ លានលើហ្គេម Roblox។

ជុំវិញករណីដ៏រន្ធត់មួយនេះដែរ ខាងសហព័ន្ធកីឡា E-sport ប្រចាំប្រទេសម៉ាឡេស៊ី (MESF) បានធ្វើការឆ្លើយតបភ្លាមៗ ដោយប្រកាសថា ពួកគេនឹងដាក់ចេញគោលការណ៍សុវត្ថិភាពឌីជីថល ក្នុងនោះរួមមានទាំងហ្គេម Roblox ផងដែរ ដើម្បីការពារសុវត្ថិភាពក្មេងៗឱ្យបានល្អជាងមុនលើកម្មវិធីអនឡាញ។

យោងតាមសារព័ត៌មាន Berita Harian លោកប្រធានសហព័ន្ធកីឡា E-sport ប្រចាំប្រទេសម៉ាឡេស៊ី Muhammad Naim Al Amin Saharudin បានលើកឡើងថា គំនិតផ្តួចផ្ដើមនេះគឺបានដាក់ចេញបន្ទាប់ពីការប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងយុវជន និង កីឡា Hannah Yeoh រួមទាំងអ្នកតំណាងមកពីខាងហ្គេម Roblox។

លោកប្រធាន MESF បានបកស្រាយបន្ថែមទៀតថា ចំណុចចម្បងនៃបញ្ហាដែលបានលើកយកមកនិយាយរួមមាន ហានិភ័យនៃការប៉ះពាល់នឹងអំពើអនាចារ ការគំរាមកំហែងតាមអ៊ីនធឺណែត ការញៀនហ្គេម ការកេងប្រវ័ញ្ចលើអ៊ីនធឺណែត និង មាតិកាមិនសមរម្យ ដែលតែងកើតមានឡើងដោយសារតែកង្វះការពិនិត្យពីឪពុកម្ដាយ។ លោកបានបន្ថែមទៀតថា បើទោះជាកម្មវិធីហ្គេមខ្លះមិនចាត់ចូលក្នុង E-sport ក៏ពិតមែន ខាង MESF នៅតែប្តេជ្ញាក្នុងការជួយកាត់បន្ថយហានិភ័យ និង អាកប្បកិរិយាមិនល្អលើក្មេងៗដែលលេង៕

ប្រភព៖ World Of Buzz

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មានអ្នកជូនទៅ ឬនៅ? ឆាប់ៗនេះ នៅកោះពេជ្រ មានតាំងពិព័រណ៍សៀវភៅកម្ពុជា លើកទី ១២ នេះជាម៉ោងពេលចូលទស្សនា

មួយឈុតៗ លេចធ្លោលើឆាកអន្តរជាតិ! ឈុតរបស់ ហ្វីយ៉ាតា ពាក់ប្រកួត MU សុទ្ធតែធ្វើឡើងដោយអ្នកច្នៃម៉ូដក្នុងស្រុក

នៅស្វាយរៀង! សិស្សសាលាបឋម ១៨ នាក់ ត្រូវឪម៉ាល់ទិចពេលកំពុងរៀន ពេលនេះកំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក

រលកបោកគ្រាំៗ! ទឹកទន្លេចៅផ្រះយ៉ា​ ហក់ឡើងយ៉ាងគំហុក ពលរដ្ឋនាំគ្នាយកបាវខ្សាច់ទប់ ដើម្បីកុំឱ្យលិចក្រុងបាងកក

ឆ្លើយសំណួររអាក់រអួលត្រូវមហាជនរិះគន់ តែ ខន សូរិយា MWC 2026 សន្យា ២ ខែក្រោយអ្វីគ្រប់យ៉ាងនឹងឥតខ្ចោះ

ព័ត៌មានបន្ថែម

មានអ្នកជូនទៅ ឬនៅ? ឆាប់ៗនេះ នៅកោះពេជ្រ មានតាំងពិព័រណ៍សៀវភៅកម្ពុជា លើកទី ១២ នេះជាម៉ោងពេលចូលទស្សនា

នៅស្វាយរៀង! សិស្សសាលាបឋម ១៨ នាក់ ត្រូវឪម៉ាល់ទិចពេលកំពុងរៀន ពេលនេះកំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក

រលកបោកគ្រាំៗ! ទឹកទន្លេចៅផ្រះយ៉ា​ ហក់ឡើងយ៉ាងគំហុក ពលរដ្ឋនាំគ្នាយកបាវខ្សាច់ទប់ ដើម្បីកុំឱ្យលិចក្រុងបាងកក

ទាន់ហេតុការណ៍! ក្រោយទាហានថៃជាន់មីនព្រឹកមិញ ឥលូវនាយករដ្ឋមន្រ្តីថៃ Anutin បញ្ជាឱ្យបញ្ឈប់ការដោះលែងទាហានខ្មែរទាំង ១៨ នាក់

កូនស្រីទើប ១២ ឆ្នាំ ស្រ្តីជនជាតិថៃម្នាក់ បង្ខំឱ្យកូនលួចលាក់បម្រើសេវាកម្មខុសច្បាប់នៅជប៉ុន ឥលូវបែកការណ៍ផ្អើលពេញតូក្យូ

ពុ.ទ្ធោ! ស្រ្តីអ្នកអនាម័យម្នាក់ ចូលទៅសម្អាតច្រឡំផ្ទះ ម្ចាស់គេស្មានថាជាចោរ ជ្រុលដៃបា-/ ញ់ស្ល./ា-ប់ ចោលកូន ៤ នាក់ឱ្យកំព្រាម្ដាយ

(វីដេអូ) ផ្អើលឃើញក្រពើបណ្ដែតខ្លួននៅទឹកស្ទឹងស្ទោង ខេត្តកំពង់ធំ ពេលនេះត្រូវអ្នកភូមិព័ទ្ធចាត់ការរៀបរយហើយ

ទាន់ហេតុការណ៍! ទាហានថៃម្នាក់ទៀតហើយ បានដើរជាន់មីនបណ្តាលឱ្យដាច់ជើងស្តាំ នៅម្តុំភូមិភាគ ២ តំបន់ទល់មុខប្រាសាទព្រះវិហារ

ស្វែងរកព័ត៌មាន​ ឬវីដេអូ