មោទកភាព! ម៉ាកគ្រឿងអលង្ការខ្មែរមួយ ត្រូវបានស្ថាប័នអន្តរជាតិដ៏ល្បី ប្រកាសទទួលស្គាល់ជាម៉ាកលំដាប់កំពូលក្នុងវិស័យគ្រឿងអលង្ការនៅកម្ពុជា

Share This

ជឿជាក់ថា អ្នកនិយមពាក់គ្រឿងអលង្ការប្រណីត ប្រាកដជាស្គាល់ច្បាស់នូវម៉ាកគ្រឿងអលង្ការដ៏ល្បីជួរមុខនៅកម្ពុជា នោះគឺ ជាង បាក់ វណ្ណ ហុង ឬ CBVH  ដែលមាន លោកស្រី អ៊ឹមផាន វណ្ណឌី ជាអគ្គនាយិកា និង ជាសហស្ថាបនិកនៃក្រុមហ៊ុន។

លោកស្រី អ៊ឹមផាន វណ្ណឌី

ជាមោទកភាពមួយសម្រាប់កម្ពុជា ក៏ដូចជាស្ថាបនិកម៉ាកយីហោ ថ្មីៗនេះ ស្ថាប័ន Influential Brands ដែលជាក្រុមហ៊ុនកំណត់អត្តសញ្ញាណ និង ទទួលស្គាល់ម៉ាកដ៏មានឥទ្ធិពលនៅក្នុងទ្វីបអាស៊ី បានប្រាកាសទទួលស្គាល់គ្រឿងអលង្ការ CBVH ជាម៉ាកយីហោកំពូលនៅកម្ពុជាក្នុងវិស័យគ្រឿងអលង្ការ។

តាមរយៈការប្រកាសនៅលើទំព័រហ្វេសប៊ុក Influential Brands លោក Jorge Rodriguez នាយកគ្រប់គ្រងក្រុមហ៊ុន Influential Brands បានរៀបរាប់ថា ម៉ាកគ្រឿងអលង្ការ Cheang Bak Van Hong Jewelry (CBVH) មានភាពលេចធ្លោសម្រាប់ការថែរក្សាបច្ចេកទេសជាងមាសបែបបុរាណ ខណៈច្នៃប្រឌិតថ្មីជាមួយនឹងការរចនាបែបសហសម័យ ដែលឆ្លើយតបនឹងអ្នកប្រើប្រាស់សម័យទំនើប។

ការសង្កត់ធ្ងន់លើគុណភាព ភាពត្រឹមត្រូវ និង ផ្តល់សេវាកម្មអតិថិជនជាពិសេស បានជួយកសាងម៉ាកយីហោដ៏រឹងមាំឆ្លងពីមួយជំនាន់ទៅមួយជំនាន់។ គួបផ្សំជាមួយយុទ្ធសាស្រ្តទីផ្សារ និង អត្តសញ្ញាណម៉ាកយីហោជាក់លាក់ ម៉ាក CBVH បានពង្រឹងដោយជោគជ័យនូវមុខតំណែងរបស់ខ្លួន ជាម៉ាកដ៏គួរឱ្យទុកចិត្ត និង ជានិមិត្តរូបនៅក្នុងឧស្សាហកម្មគ្រឿងអលង្ការ ដែលធ្វើឱ្យវាទទួលបានពានរង្វាន់ដ៏មានកិត្យានុភាព និង ការជឿទុកចិត្តពីអ្នកប្រើប្រាស់គ្រឿងអលង្ការនៅក្នុងប្រទេសកម្ពុជា។

គួរឱ្យដឹងដែរថា ស្ថាប័ន Influential Brands គឺជាក្រុមហ៊ុនវិភាគដ៏ជំនាញមួយ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងកំណត់អត្តសញ្ញាណ ការយល់ដឹង និង ទទួលស្គាល់ម៉ាកយីហោដ៏មានឥទ្ធិពលនៅក្នុងទ្វីបអាស៊ី។ ហេតុដូច្នេះ ការដែលម៉ាកគ្រឿងអលង្ការកម្ពុជាត្រូវបានជ្រើសរើស គឺស្តែងឱ្យឃើញពីភាពលេចធ្លោ និង ឥទ្ធិពលជាអន្តរជាតិ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មិនសូវមានសំឡេងគាំទ្រពីផ្ទះ! ណុប បាយ៉ារិទ្ធ លើកពីជម្រៅចិត្តរបស់ ផន ស្រីពី កំពុងត្រូវការបំផុតពេលប្រកួតនៅវៀតណាម

សំណាងណាស់! លី អ៊ីវ៉ាធីណា ប៉ះគូដណ្តឹងល្អឱ្យលុយកាន់អស់ៗ តែនៅមានកាដូ surprise ទៀត

៤ យ៉ាង បង្ហាញថាការងារអ្នកកំពុងធ្វើមានស្ថិរភាព មិនបាច់ដេកបារម្ភថ្ងៃស្អែក អាចត្រូវគេដេញចោល

បទពិសោធប្រលូកសង្គមច្រើន! អ្នកជំនួញល្បី ឡី កំថូង ថាកុំរាប់អានមនុស្ស ៤ ប្រភេទនេះឱ្យសោះ

រាប់ត្រួសៗម្ចាស់ផ្ទះថៃបង្កើតកំហុសធំៗ ៩ លើកបណ្ដាក់ដូចខ្យង មុនថ្ងៃបើក SEA Games មកដល់ ធ្វើឱ្យអាម៉ាស់មុខពេញផែនដី

ព័ត៌មានបន្ថែម

ខ្សែកម៉ាកដ៏ល្បី មានតែ ៣ លើលោក ក្នុងនោះស្ត្រីខ្មែរ លោកជំទាវ យឹម ឆៃលីន ជាម្ចាស់មួយ ស្រោបពេជ្រ ១៧៧១ គ្រាប់

សម្រស់ល្អគន់! តារាស្រី Anok Yai ឈ្នះជាម៉ូឌែលឆ្នើមប្រចាំឆ្នាំ ក្នុងកម្មវិធី 2025 British Fashion Awards

រឿងរ៉ាវដ៏សោកសៅ នៅពីក្រោយប្រ៊េនសម្លៀកបំពាក់កូនខ្មែរ ដែលកំពុងផ្ទុះការចាប់អារម្មណ៍លើឆាកអន្តរជាតិ​

ចាយជីវិតអភិជនទាំងវ័យក្មេង! Kon Ant ពាក់នាឡិកាដៃថ្មី ម៉ាកលំដាប់ខ្ពស់ តម្លៃជិត ១០ ម៉ឺនដុល្លារ

ឃើញអ៊ីចឹងតិចថាថោក! Balenciaga ចេញកាបូបម៉ូដថ្មីដូចថង់គេដាក់អីវ៉ាន់យួរតាមផ្សារ តែតម្លៃវិញដឹងហើយញ័រជើងទ្រើតៗ

លេចធ្លោណាស់! សម្លៀកបំពាក់ប្រ៊េនកូនខ្មែរ ត្រូវបានបវរកញ្ញា ២ ប្រទេស ពាក់បង្ហាញក្នុងកម្មវិធី Miss Universe នៅថៃ

មិនសរសើរ មិនបាន! កាបូបដកស្រង់ពីប្រាសាទបាយ័ន ម៉ូដបែបសហសម័យ ច្នៃដោយនិស្សិតច្នៃម៉ូដវ័យក្មេង សៃយ័ន្ដ រតនៈ

ទិញប្រើម្នាក់មួយទៅ! កាបូបដាក់ទូរស័ព្ទ iPhone ទើបចេញក្ដៅៗ មានច្រើនពណ៌ តម្លៃសមរម្យពីជាង ១០០ ដុល្លារដល់ជាង ២០០ ដុល្លារ

ស្វែងរកព័ត៌មាន​ ឬវីដេអូ