មេឃប្រែប្រួលមិនទៀង! បើម៉ាក់ៗដាក់រុក្ខជាតិ ៥ ប្រភេទនេះ ដាំក្នុងផ្ទះអាចការពារពីជំងឺផ្តាសាយ

Share This

អ្នកប្រហែលជាអស់សំណើចនៅពេលឮថារុក្ខជាតិរស់ក្នុងផ្ទះអាចប្រឆាំងនឹងមេរោគផ្តាសាយ  តែធាតុពិតជាក់ស្តែង វាពិតជាដូច្នោះមែន។ សូម្បីអ្នកជំនាញនៅអង្គការ NASA ក៏យល់ស្របដូចគ្នា។ មែនទែនទៅ រុក្ខជាតិលម្អក្នុងផ្ទះ ត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញយូរមកហើយថាវាពិតជាអាចប្រឆាំងនឹងមេរោគផ្តាសាយ។ វាមានថាមពលពីធម្មជាតិក្នុងការបន្សុទ្ធខ្យល់ និងជួយសម្អាតជាតិពុលនៅក្នុងបរិយាកាស។ ជាពិសេសវាអាចជួយសម្អាតខ្យល់ដែលប្រឆាំងទាំងមេរោគផ្តាសាយធម្មតា និងមេរោគផ្តាសាយធំនៅអំឡុងខែភ្លៀងឬអាកាសធាតុត្រជាក់។ ចំណោមរុក្ខជាតិលម្អក្នុងផ្ទះ វាសុទ្ធតែមានសមត្ថភាពបន្សុទ្ធខ្យល់ទៅតាមមុខងារអំណោយផលពីធម្មជាតិរបស់វា។ ដូច្នេះ ប្រសិនបើចង់បានអាវុធការពារក្បែរខ្លួនបន្ថែម ម៉ាក់ៗអាចពិចារណាកំពូលរុក្ខជាតិបន្សុទ្ធខ្យល់ទាំង ៥ នេះ។

១. ប្រទាលពីងពាង (Spider Plant)

បរទេសគេឱ្យឈ្មោះថាប្រទាលពីងពាង ឯយើងច្រើនហៅថា ប្រទាលសារិកា។ វាងាយស្រួលដាំបំផុត ហើយត្រូវបានគេស្គាល់ថាជារុក្ខជាតិផលិតអុកស៊ីហ្សែន ខណៈដែលវានឹងកម្ចាត់ចោលនូវរាល់ជាតិពុលក្នុងបរិយាកាសដូចជា ឧស្ម័នហ្វ័រម៉ាដហៃដ៍ (formaldehyde) ឧស្ម័នកាបូនម៉ូណូស៊ីត (carbon monoxide) និងឧស្ម័នគីមី xylene។ រុក្ខជាតិតូចទាប តែថែទាំបរិយាកាសបានកម្រិតខ្ពស់នេះ មានសុវត្ថិភាពចំពោះសត្វចិញ្ចឹម និងកុមារ ដូច្នេះយើងអាចតាំងលម្អខ្ពស់ទាបតាមចំណូលចិត្តដោយមិនបាច់ភ័យខ្លាចប៉ះពាល់ពុលឡើយ។

២. វល្លិអង់គ្លេស (English Ivy)

វល្លិនេះយើងអាចរកវាបាននៅតាមកន្លែងលក់រុក្ខជាតិតាំងលម្អ ដែលភាគច្រើនសុទ្ធសឹងនាំចូលពីក្រៅប្រទេស។ វល្លិអង់គ្លេស មិនត្រឹមតែមានសមត្ថភាពពីធម្មជាតិក្នុងការកាត់បន្ថយផ្សិតនៅក្នុងផ្ទះប៉ុណ្ណោះទេ តែវាក៏ប្រយុទ្ធប្រឆាំងនឹងជាតិពុលក្នុងបរិយាកាសដែលបង្កជំងឺមហារីកស្បែក ដូចជាឧស្ម័នពុលបង់ហ្សែន (benzene) ឧស្ម័នពុលមានក្លិនស្អុយ ហ្វ័រម៉ាដហៃដ៍ (Formaldehyde) និងឧស្ម័ន trichloroethylene។ វានឹងជួយឱ្យខ្យល់អាកាសស្រស់ថ្លាឡើងវិញ ខណៈដែលជាតិពុល VOCs ទាំងឡាយត្រូវបានបន្សុទ្ធ។

៣. ប្រទាលក្រពើ (Aloe Vera)

លើសពីការយកមកទទួលទាន និងប្រើដើម្បីសម្រស់ ប្រទាលក្រពើក៏ជារុក្ខជាតិតាំងលម្អមួយដែលបង្កើនសម្រស់ដល់ផ្ទះ និងអាចជាអាវុធប្រឆាំងនឹងមេរោគក្នុងបរិយាកាសផងដែរ។ ដោយសារប្រទាលក្រពើមានផ្ទុកថាមពលសារធាតុប្រឆាំងការរលាកពីធម្មជាតិ ដូច្នេះវាមានសមត្ថភាពកម្ចាត់ជាតិពុលនៅក្នុងបរិយាកាសបានយ៉ាងល្អដូចជា ឧស្ម័នបង់ហ្សែន (benzene) និងឧស្ម័នពុលមានក្លិនស្អុយហ្វ័រម៉ាដហៃដ៍ (Formaldehyde)។ ជាពិសេស វាជួយសម្អាតខ្យល់នៅកន្លែងបិទជិតដែលយើងតែងសម្រាករយៈពេលយូរ ដូចជាក្នុងបន្ទប់គេងជាដើម។

៤. កូនដូងតាំង (Areca Palm)

បើជាដើមតូចអាចដាក់តាំងលើតុឬធ្នើរ តែបើធំអាចដាក់ជាផើងលម្អអមនឹងសង្ហារិមបង្កើនសោភ័ណភាពមើលទៅទាន់សម័យ ជាពិសេសបន្ទប់ទទួលភ្ញៀវ និងបន្ទប់គេងតែម្តង។ កូនដូងជាដើមឈើដ៏មានថាមពលនៅក្នុងរដូវត្រជាក់ ដោយសារវាជួយបង្កើនអុកស៊ីហ្សែន និងសំណើមនៅក្នុងខ្យល់។ វាមានសមត្ថភាពបន្សុទ្ធខ្យល់ដោយជម្រុះចេញនូវជាតិពុល ព្រមទាំងផ្តល់សំណើម ដែលជាដំណោះស្រាយល្អបំផុតក្នុងការការពារមេរោគធ្វើឱ្យកើតជំងឺផ្សេងៗនៅរដូវត្រជាក់។ ​

៥. ដើមកៅស៊ូខ្មៅ (Rubber Plant)

ដើមនេះមើលទៅសាមញ្ញ តែតាំងលម្អមានលក្ខណៈប្រណីត ឯតម្លៃក៏មធ្យមសមគួរទៅតាមតូចធំ។ វារស់ក្នុងម្លប់សំយោគពន្លឺដោយប្រយោល អាចស្រោចទឹកត្រឹមតែ ១ អាទិត្យម្តងគ្រប់គ្រាន់។ វាស័ក្តិសមបំផុតសម្រាប់ដាក់តាំងលម្អនៅក្នុងបន្ទប់ ព្រោះវានឹងព្យាយាមកម្ចាត់ជាតិពុលពីបរិយាកាសដូចជា ឧស្ម័នហ្វ័រម៉ាដហៃដ៍ (Formaldehyde) និងសារធាតុបង្កជំងឺមហារីកដែលភាយចេញពីពពួកគ្រឿងស្រោបសង្ហារិមផ្សេងៗ សង្ហារិមឈើ រួមនឹងផលិតផលសម្រស់ដូចជា ថ្នាំក្រចក ទឹកជូតសម្អាតមុខ និងគ្រឿងមួយចំនួនទៀតដែលមានក្លិនក្រអូប៕

ប្រភព៖ amodrn

កំពុងជួបបញ្ហាសុខភាព ស្រាប់តែធ្លាយរឿងកាលពី ៥ ឆ្នាំមុន Zhao Lusi ត្រូវម្ចាស់ផលិតកម្មទ-ាញចូលបន្ទប់ទឹកធ្វើបាបជិត ២ ម៉ោង

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ភ្ញាក់ផ្អើល! Bro KH ធ្លាក់ខ្លួនឈឺ បាត់បង់ឡាន ឆានែលយូធូប និង ផេកហ្វេសប៊ុក ឥលូវកំពុងខ្វះលទ្ធភាពព្យាបាលជំងឺ

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ចលាចលពេញយន្តហោះ ខណៈកំពុងហោះសុខៗ ស្រាប់តែធ្លាយទឹកចានបង្គន់រហូតលិចពេញកាប៊ីន

ចូលចិត្តហ្វេហ្សិនតិចអត់ដឹង! នេះជាបិតាបង្កើតដំណើរការច្នៃម៉ូដ និង ដើរបង្ហាញម៉ូដដំបូងគេបំផុត

គាំងនិយាយលែងចេញ! ណាត់ជួប Crush លើកដំបូងគិតថាបានរ៉ូមែនទិច មានអីគេពួយយកម្ដាយមកតាម

(វីដេអូ) បើកចំហស្នេហ៍មួយរយៈ ពេលនេះ ស៊ឹម ស្រីនិច្ច និង សុខ សាន់នី ដឹកដៃគ្នាថតឈុតជាគូកាន់បាច់ផ្កា សង្ស័យជិតមានដំណឹងល្អ

ប្លែកភ្នែកទៀតហើយ! កៀកចូលឆ្នាំចិន រចនា រ៉ាវាឌី ស្លៀកឈុតចិនកាត់ឥណ្ឌា ក្រហមឆ្អិនរំលេចសាច់សខ្ចី

ព័ត៌មានបន្ថែម

រងាងូតទឹកក្តៅស្រួលខ្លួន តែស្ត្រីពពោះអាចគ្រោះថ្នាក់ ប៉ះពាល់ទារកក្នុងផ្ទៃ និង ប្រឈមហានិភ័យខ្ពស់

ការសិក្សាបង្ហាញថា ទារកកើតចំរដូវត្រជាក់មានហានិភ័យខ្ពស់ប្រឈមជំងឺប្រតិកម្មស្បែក និង អាចបង្កផលលំបាកពេញមួយជីវិត

ពពោះចំខែបុណ្យខែទាន បើចង់អបអរសប្បាយនឹងគេ ណែនាំម៉ាក់ៗគួរធ្វើលៃលកធ្វើ ៥ យ៉ាងនេះ

ត្រជាក់ធ្លាក់ខ្យល់ ស្ត្រីពពោះងាយណាស់ធ្លាក់ខ្លួនឈឺ នេះជាគន្លឹះងាយៗដើម្បីថែទាំខ្លួន និង រក្សាភាពកក់ក្តៅ

គុណភាព! ការគេងនៅត្រីមាសទី ៣ ពិតជាសំខាន់ ជួយទាំងពេលពពោះ និង ក្រោយពេលសម្រាល ម៉ាក់ៗគេងពុំលក់ឆាប់ចុចមើលភ្លាម!  

នៅត្រីមាសទី ៣ ការដេកផ្អៀងទៅខាងឆ្វេងល្អជាងខាងស្តាំ អ្នកស្រាវជ្រាវរកឃើញមូលហេតុយ៉ាងដូច្នេះ!

ឈ្វេងយល់ពីអ្វីគួរ និង មិនគួរធ្វើ នៅអំឡុងពពោះត្រីមាសចុងក្រោយ មានប្រយោជន៍ខ្លាំងចំពោះការសម្រាល  

ដើរលេងកម្មវិធីមានបាញ់កាំជ្រួច ម៉ាក់ៗពពោះប្រុងប្រយ័ត្ន ទាំងផ្សែង ទាំងសំឡេង អាចហានិភ័យដល់សុខភាពម្តាយ និង កូន

ស្វែងរកព័ត៌មាន​ ឬវីដេអូ