មេឃក្តៅឡើងអង្សា តិចគិតថាអត់ស្លៀកលីអូល្ហើយស្រួលខ្លួនចុះ ប្រយ័ត្នប្រឈមបញ្ហា ៥ យ៉ាងនេះ

Share This

អាកាសធាតុក្តៅ រាងកាយមនុស្សយើងងាយប្រឈមបញ្ហាច្រើនប៉ះពាល់ទាំងអារម្មណ៍ និង សុខភាព។ ជាក់ស្តែង សូម្បីការមិនស្លៀកខោក្នុង ឬលីអូក៏អាចបង្កផលប៉ះពាល់ផ្សេងៗ ស្ទើរមិននឹកស្មានដល់ផងដែរ។ ដូចនេះ សម្រាប់អ្នកមិនទម្លាប់ស្លៀកខោក្នុង អាចនឹងប្រឈមបញ្ហា ៥ យ៉ាងដូចជា៖

១. បែកញើសច្រើន និង មិនស្រណុកខ្លួន៖ ដោយគ្មានខោក្នុង វាមិនបានស្រូបញើស និង សំណើម ដែលហូរចេញពីស្បែកឡើយ។ វានឹងធ្វើឱ្យយើងកើតអារម្មណ៍មិនសូវស្រណុក បាត់បង់ទំនុកចិត្ត បែកញើសកាន់តែច្រើន ជាពិសេសអ្នកស្លៀកខោពណ៌អាចនឹងឃើញញើសជោគច្បាស់ៗនៅត្រង់តំបន់សម្ងាត់។

២. កើតរមាស់ និង រលាក៖ ការកកិតស្បែកនឹងសម្លៀកបំពាក់ ជាពិសេសនៅតំបន់ផ្អឹបសាច់អាចបង្កជារលាក ឡើងក្រហម រោលរមាស់។ បញ្ហានេះវាកើតឡើងពីកម្តៅខាងក្រៅផង និង កម្តៅពីក្នុងខ្លួនផង។

៣. ធុំក្លិន និង បង្កបាត់តេរី៖ ការបែកញើសនៅតំបន់សម្ងាត់បានផ្តល់ជាឱកាសដល់បាក់តេរីលូតលាស់លឿនបំផុត ដែលជាករណីបង្កទៅជាក្លិនមិនល្អកើតឡើង។ បើមិនស្លៀកខោក្នុង ហើយប្រឈមនឹងអាកាសធាតុក្តៅទៀតនោះ ច្បាស់ណាស់សឹងថាក្លិននឹងកើនឡើងភាយចេញមកក្រៅ។

៤. ងាយឆ្លងមេរោគពីខាងក្រៅ៖ ខោក្នុងត្រូវបានធ្វើឡើងដើម្បីការពាររវាងរាងកាយ និង សម្លៀកបំពាក់ពីខាងក្រៅ វាជួយរក្សាអនាភ័យទប់ញើសដែលហូរចេញមកក្រៅ។ ដោយគ្មានខោក្នុងជារនាំងការពារ  ពេលញើសហូរត្រង់តំបន់សម្ងាត់ វានឹងធ្វើឱ្យមេរោគងាយឆ្លងចូលបំផុត។

៥. មិនជួយការពារគ្រប់គ្រាន់៖ ខោក្នុងប្រភេទខ្លះធ្វើឡើងផ្តល់នូវការការពារដល់ប្រដាប់ភេទ ដែលមានអត្ថប្រយោជន៍ខ្ពស់នៅពេលធ្វើសកម្មភាពហាត់ប្រាណ ឬការដើរ និង ឈររយៈពេលយូរ។ ដូច្នេះ ដោយគ្មានខោក្នុងមកការពារ វាធ្វើឱ្យកើតអារម្មណ៍មិនស្រួល ឬធ្វើសកម្មភាពទាំងនោះមិនបានយូរ។ ជួនអាចបង្កហានិភ័យរបួសដល់ប្រដាប់ភេទទៀតផង៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មើលចិត្តគ្នា ៥ ឆ្នាំ! ទីបំផុតអ្នកផលិតមាតិកា ខេមរា ចូលចែចូវគូស្នេហ៍តាមប្រពៃណី រង់ចាំថ្ងៃមង្គលនៅដើមឆ្នាំ ២០២៦

ខកចិត្តរឿងស្នេហាច្រើនលើកពេក ស្រ្តីម្នាក់សម្រេចជះលុយដាក់រូបខ្លួនឯងលើផ្ទាំងប៉ាណូ ប្រកាសរកបុរសម្នាក់ធ្វើប្ដី

នៅតែស្ងាត់ឈឹង! គឹម លក្ខិណា បន្តភាពស្ងប់ស្ងាត់ គ្មានអ្នកដឹងពីបច្ចុប្បន្នភាពនៃជីវិត សូម្បីអ្នកសិល្បៈក៏គ្មានអ្នកដឹង

បុរសចិត្តព្រះ តាមទាន់ប្រពន្ធលួចមានសហាយ តែសុខចិត្តប្រគល់ប្រពន្ធឱ្យសហាយទាំងទឹកភ្នែក ជាថ្នូរនឹងគោមួយក្បាល

ឆន សុវណ្ណារាជ ប្រកាសឈប់ច្រៀងចម្រៀងរបស់ខ្លួនប៉ុន្មានបទនេះ ព្រោះជាបទយកតាមលំនាំចម្រៀងចោរសៀម

ព័ត៌មានបន្ថែម

សង្កេតមើលផង! បើផ្ទះមានលក្ខណៈបែបនេះឆាប់រកវិធីកែខៃ ព្រោះអាចទាក់ទាញវិញ្ញាណមកនៅ ទោះជំនាងផ្ទះពូកែក៏ជួយអត់បានដែរ

នៅផ្ទះចំណាយច្រើនពេក ប្តីប្រពន្ធមួយគូនាំកូនដើរលេងក្រៅប្រទេស កាត់បន្ថយចំណាយហើយបានស្គាល់ពិភពលោកទៀត

មិនបាច់ទៅដល់ក្រិច! ហាងកាហ្វេថ្មីចែសមួយទើបបើកនៅសៀមរាប មានប្លង់ថតរូបស្អាតៗ ដូចលើកោះ Santorini ពិតៗ

កុំចេះតែទម្លាក់លេខទម្លាក់ទីតាំង! មុនទិញអីវ៉ាន់អនឡាញ ត្រូវមើល ៤ ចំណុចនេះសិន ប្រយ័ត្នគេបោក

អ្នកមានបញ្ហាឆ្អឹងត្រគាកកុំទុកយូរ! ចាប់ពីខានស្អែក នៅពេទ្យគៀនឃ្លាំង មានគ្រូពេទ្យមកពីអង់គ្លេស ផ្ដល់ជូនការព្យាបាល ៣ មុខនេះ

ផ្ទះណាបានជាកូនប្រសាសំណាងហើយ! អ្នកផលិតមាតិកាជនបទ ២ រូប ពូកែច្នៃម្ហូបទំនងៗ មានចិត្តល្អតែងធ្វើម្ហូបចែកក្មេងតូចៗ

មិនចង់កើតជំងឺទឹកនោមផ្អែម កាត់ជើងចោល ពិបាកហូបចុក នេះជារឿងងាយៗ ៤ ចំណុច គួរអនុវត្តធ្វើជាប្រចាំ

ឆ្នេរមួយកន្លែងនៅថៃ ទឹកសមុទ្រប្រែជាខ្មៅដូចប្រេង អ្នកទេសចរខ្ពើមលែងហ៊ានចុះលេង

ស្វែងរកព័ត៌មាន​ ឬវីដេអូ