មេឃក្ដៅអ៊ីចឹង ផឹកទឹកដូងច្រើនល្អអត់? ហើយមនុស្សមានបញ្ហាសុខភាពណាខ្លះ គួរចៀសវាងផឹកទឹកដូង

Share This

មនុស្សជាច្រើនគឺចូលចិត្តផឹកទឹកដូងក្នុងអាកាសធាតុក្ដៅដើម្បីឱ្យត្រជាក់ខ្លួន ប៉ុន្តែការផឹកទឹកដូងច្រើនជាជាងផឹកទឹកចម្រោះធម្មតា ក៏អាចបង្កផលប៉ះពាល់ដល់សុខភាពរបស់យើងផងដែរ។

តាមការបកស្រាយពីវេជ្ជបណ្ឌិតម្នាក់នៅប្រទេសវៀតណាមបាននិយាយថា ក្នុងរដូវក្ដៅ មនុស្សយើងត្រូវការបំបាត់ការស្រេកទឹក បំពេញជាតិទឹកក្នុងខ្លួន និង ធ្វើឱ្យរាងកាយចុះត្រជាក់។ ក្នុងចំណោមទឹកធម្មជាតិទាំងអស់ ទឹកដូងគឺជាជម្រើសពេញនិយមជាងគេព្រោះតែវាមានរសជាតិមិនសូវផ្អែម ងាយស្រួលផឹក បូករួមទាំងផ្ទុកនូវសារធាតុរ៉ែជាច្រើនទៀត។ ផ្លែដូងថ្មីៗមានផ្ទុកទឹករហូតដល់ទៅ ៩៥% សម្បូរទៅដោយពពួកអេឡិចត្រូលីតដូចជា ប៉ូតាស្យូម សូដ្យូម កាល់ស្យូម និង ម៉ាញ៉េស្យូម។ ជាពិសេសនោះ ទឹកដូងមួយកែវចំណុះប្រមាណ ២៤០ មីលីលីត្រគឺមានសារធាតុប៉ូតាស្យូមរហូតដល់ ៦០០ មីលីក្រាម សូដ្យូម ២៥២ មីលីក្រាម កាល់ស្យូម ៥៧.៦ មីលីក្រាម និង ម៉ាញ៉េស្យូម ៦០ មីលីក្រាម។

យ៉ាងណាមិញ បើទោះជាមានសារធាតុចិញ្ចឹមច្រើនខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែទឹកដូងគឺមិនមែនជាប្រភេទទឹកដែលអាចទទួលទានបានតាមតែចិត្តចង់នោះទេ ជាពិសេសចំពោះអ្នកដែលមានសុខភាពខ្សោយ ឬមានជំងឺរ៉ាំរ៉ៃក្នុងខ្លួន។ តាមការបញ្ជាក់ពីអ្នកជំនាញ អ្នកដែលមានធាតុត្រជាក់ក្នុងខ្លួនដែលជាញឹកញាប់តែងកើតមានបញ្ហាក្រពះ រាករូស បញ្ហារំលាយអាហារ ឬខ្លាចធាតុត្រជាក់ គួរណាស់កុំផឹកទឹកដូងជាប្រចាំ។ ការផឹកទឹកត្រជាក់ក្នុងបរិមាណច្រើនអាចធ្វើឱ្យបញ្ហារំលាយអាហារកាន់តែអាក្រក់ បណ្ដាលឱ្យរាកមិនងាយបាត់ ប៉ះពាល់ការស្រូបយកសារធាតុចិញ្ចឹម និង សុខភាពពោះវៀនមិនល្អផងដែរ។

បន្ថែមពីនេះ ទឹកដូងគឺមិនល្អសម្រាប់ផឹកពេលយប់ឡើយ ព្រោះភាពត្រជាក់ និង ជាតិរ៉ែខ្ពស់របស់វាអាចធ្វើឱ្យដំណើរការរំលាយអាហារថយចុះ នាំឱ្យហើមពោះ និង ពិបាកក្នុងការគេង ជាពិសេសនោះពេលដែលផឹកដាក់ទឹកកក ឬញ៉ាំទាំងសាច់។ ចំពោះអ្នកដែលមានក្រលៀនខ្សោយ ក៏គួរតែប្រយ័ត្នពេលផឹកទឹកដូងផងដែរ ព្រោះថាកម្រិតប៉ូតាស្យូម និង សូដ្យូមខ្ពស់របស់វាអាចប៉ះពាល់ដំណើរការចម្រោះរបស់ក្រលៀន។

ចំពោះការផឹកទឹកដូងឱ្យបានត្រឹមត្រូវ និង មិនប៉ះពាល់ដល់សុខភាព មនុស្សពេញវ័យដែលមានសុខភាពល្អគួរផឹកទឹកដូងមួយថ្ងៃត្រឹមមួយផ្លែបានហើយ និង គួរផឹកនៅអំឡុងពេលថ្ងៃ ឬក្រោយហាត់ប្រាណរួច៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

សម្រស់ល្អគន់! តារាស្រី Anok Yai ឈ្នះជាម៉ូឌែលឆ្នើមប្រចាំឆ្នាំ ក្នុងកម្មវិធី 2025 British Fashion Awards

លោក​ អ៊ិន សុភិន ទទួលស្គាល់រឿងជំពាក់បុលគេ តែរឿងគ្រប់គ្រងកម្មវិធីបរវកញ្ញាមិនធ្លាប់មានបញ្ហារកាំរកូសទេ

ចំណងគ្រួសារគ្មានរឿងល្អក់កករទេ តែ យាយយ៉យ និង ស្វាមី រស់នៅឆ្ងាយគ្នា ព្រោះហេតុផលនេះ

ចិន ប្រើវិធីសាស្រ្តដំឡើងពន្ធលើផលិតផលពន្យាកំណើត និង ស្រោ.មអ-នាម័យ ដើម្បីជំរុញពលរដ្ឋយកកូនឱ្យបានច្រើន

ធ្វើចិត្តមិនទាន់បាន! កែវ សុបញ្ញា បង្ហោះដំណឹងបាត់បង់កូនស្រីទាំងខ្លោចផ្សា បួងសួងឱ្យកូនត្រឡប់មកវិញម្ដងទៀត

ព័ត៌មានបន្ថែម

ចិន ប្រើវិធីសាស្រ្តដំឡើងពន្ធលើផលិតផលពន្យាកំណើត និង ស្រោ.មអ-នាម័យ ដើម្បីជំរុញពលរដ្ឋយកកូនឱ្យបានច្រើន

ចរិតប្រទេសអ្នកមាន! ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ដឹងរឿងហើយ! ផ្ទុះចចាមអារ៉ាមយកសា-ច់មនុស្សធ្វើស៊ុប ការពិតជាករណីឃា-ត-ក-ម្ម សម្ល-ា.//ប់រួចបំផ្លាញសាកស-ពចោល

មិនចប់សោះ! តា Nawat ដាក់ពាក្យប្តឹង Fatima ម្ចាស់មកុដ Miss Universe 2025 រឿងនិយាយបង្កាច់បង្ខូច កាលទាស់សម្ដីគ្នាលើកមុន

សុខៗដាច់ភ្លើងកុំឆ្ងល់! EDC ជូនដំណឹង ចាប់ពីព្រឹកនេះ ខណ្ឌមួយចំនួននៅភ្នំពេញ អាចដាច់ភ្លើងប្រើប្រាស់តាមពេលកំណត់នេះ

អត់ផុតពីក្រសែភ្នែកទេ! យប់មិញ ក្លឹប X-ZOOM ដែលកំពុងផ្ទុះល្បីមានយុវវ័យសម្រុកទៅរាំរែក ត្រូវអាជ្ញាធរចុះណែនាំលើរឿង ៥ យ៉ាង

បើកភ្នែកមក រលឹមស្រិចៗ! ក្រសួងប្រកាស ភ្នំពេញ និង ខេត្តទាំងនេះ អាចមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ ដល់ថ្ងៃទី៦

ស្វែងរកព័ត៌មាន​ ឬវីដេអូ