មិនសរសើរ មិនបាន! កាបូបដកស្រង់ពីប្រាសាទបាយ័ន ម៉ូដបែបសហសម័យ ច្នៃដោយនិស្សិតច្នៃម៉ូដវ័យក្មេង សៃយ័ន្ដ រតនៈ

Share This

សិល្បៈស្ថាបត្យកម្មខ្មែរ រមែងតែផ្តល់ជាគំនិតដកស្រង់ដល់កូនខ្មែរគ្រប់ជំនាន់ ជាពិសេស អាចច្នៃប្រឌិតបុរាណលាយឡំទំនើប ឬ យើងហៅថាសហសម័យ។​ តួយ៉ាង ដូចថ្មីៗនេះ កូនខ្មែរវ័យក្មេងមួយរូប បានដកស្រង់ស្ថាបត្យកម្មពីប្រាសាទបាយ័ន មករំលេចជាមួយកាបូបបែបទំនើប មើលមកស៊ីវិល័យប្រកបដោយសិល្បៈនិយម។

ត្រូវបានឱ្យឈ្មោះថា BAYON Future Bag កាបូបនេះត្រូវបានច្នៃ និង រចនាឡើង ដោយនិស្សិតមួយរូបឈ្មោះ សៃយ័ន្ដ រតនៈ កំពុងសិក្សាផ្នែកហ្វេហ្សិនឌីហ្សាញ នៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ។

បើតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់អ្នកច្នៃម៉ូដផ្ទាល់ យុវជន សៃយ័ន្ដ រតនៈ បានសរសេរលម្អិតអមដោយរូបភាពដូច្នេះថា៖ «BAYON Future Bag កាបូបនេះត្រូវបានរចនាដោយដកស្រង់ចេញពីប្រាសាទ “បាយ័ន” ដែលជាសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យ ប្រកបដោយក្បូរក្បាច់រចនាល្អវិសេស ទាក់ទងនឹងពុទ្ធសាសនាក្នុងប្រទេសកម្ពុជា។ ប្រាសាទបាយ័ន ត្រូវបានសាងសង់ឡើងនៅចុងសតវត្សរ៍ទី ១២ ឬ ដើមសតវត្សរ៍ទី ១៣ កសាងដោយព្រះបាទជ័យវរ្ម័នទី ៧ ។ ប្រាសាទនេះកសាងសម្រាប់ឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនាមហាយាន មានទីតាំងស្ថិតនៅក្រុងអង្គរធំ។

ការរចនាឡើងបែបបុរាណសហសម័យ ទាក់ទងនឹងវប្បធម៌ អរិយធម៌ បូករួមជាមួយគំនិតច្នៃប្រឌិត ជាផ្នែកមួយក្នុងការលើកម្ពស់ និង ផ្សព្វផ្សាយកម្ពុជាទៅកាន់ពិភពលោកតាមបែបទំនើប ក្រោមពាក្យស្លោក «បុរាណមិនយឺត សម័យមិនបរទេស»។

ប៉ុន្មានថ្ងៃមុន អ្នកច្នៃម៉ូដ សៃយ័ន្ដ រតនៈ ក៏បានជូនកាបូបនេះទៅកាន់តារាចម្រៀងរ៉េបស្រីជួរមុខនៅកម្ពុជា ទេព បូព្រឹក្ស សម្រាប់ជាកាដូផងដែរ៕​

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ខ្ជិលងូតទឹកទិញប្រើមួយទៅ! ជប៉ុនបង្កើតម៉ាស៊ីនងូតទឹកស្វ័យប្រវត្តិ គ្រាន់តែដេកស្ងៀមៗម៉ាស៊ីនជួយងូតទឹកដុសក្អែលឱ្យម៉ាចប់

ដែនដីសុវណ្ណភូមិ! បរទេសម្នាក់មកកម្ពុជាបំណងបញ្ច.ប់ជី-វិ-ត តែពេលមកដល់ប្តូរគំនិតលែងចង់ស្លា/ ប់ ព្រោះកម្ពុជាផ្តល់ភាពកក់ក្ដៅ និង ក្ដីសង្ឃឹមថ្មី

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ច្បាស់ៗ! ៤ ចំណុចនៅពីក្រោយអ្នកពូកែខ្ចីលុយមិនសង ឯម្ចាស់បំណុលបើមិនចង់អស់លុយទទេៗ ត្រូវដើរ ៣ ជំហាននេះមុន

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

ព័ត៌មានបន្ថែម

៥ ឈុតច្នៃពីហូលផាមួងខ្មែរ ដែលលោកជំទាវ យឹម ឆៃលីន បានគ្រងស្រស់ស្អាតគ្មានទាស់ ថ្លៃថ្នូរសមជាកុលស្ត្រីខ្មែរ

ខ្សែកម៉ាកដ៏ល្បី មានតែ ៣ លើលោក ក្នុងនោះស្ត្រីខ្មែរ លោកជំទាវ យឹម ឆៃលីន ជាម្ចាស់មួយ ស្រោបពេជ្រ ១៧៧១ គ្រាប់

សម្រស់ល្អគន់! តារាស្រី Anok Yai ឈ្នះជាម៉ូឌែលឆ្នើមប្រចាំឆ្នាំ ក្នុងកម្មវិធី 2025 British Fashion Awards

រឿងរ៉ាវដ៏សោកសៅ នៅពីក្រោយប្រ៊េនសម្លៀកបំពាក់កូនខ្មែរ ដែលកំពុងផ្ទុះការចាប់អារម្មណ៍លើឆាកអន្តរជាតិ​

ចាយជីវិតអភិជនទាំងវ័យក្មេង! Kon Ant ពាក់នាឡិកាដៃថ្មី ម៉ាកលំដាប់ខ្ពស់ តម្លៃជិត ១០ ម៉ឺនដុល្លារ

ឃើញអ៊ីចឹងតិចថាថោក! Balenciaga ចេញកាបូបម៉ូដថ្មីដូចថង់គេដាក់អីវ៉ាន់យួរតាមផ្សារ តែតម្លៃវិញដឹងហើយញ័រជើងទ្រើតៗ

លេចធ្លោណាស់! សម្លៀកបំពាក់ប្រ៊េនកូនខ្មែរ ត្រូវបានបវរកញ្ញា ២ ប្រទេស ពាក់បង្ហាញក្នុងកម្មវិធី Miss Universe នៅថៃ

ទិញប្រើម្នាក់មួយទៅ! កាបូបដាក់ទូរស័ព្ទ iPhone ទើបចេញក្ដៅៗ មានច្រើនពណ៌ តម្លៃសមរម្យពីជាង ១០០ ដុល្លារដល់ជាង ២០០ ដុល្លារ

ស្វែងរកព័ត៌មាន​ ឬវីដេអូ