មិនរៃអង្គាសម្ដងទៀតទេ ហេង វិសាល យកលុយមូលនិធិសល់ពីលើកមុន មកចាត់ចែងជួយជនរងគ្រោះ និង ជនភៀសសឹក

Share This

ជាការពិតណាស់ មហាជនតាមដានពីលោក ហេង វិសាល និង ភរិយា គឺអ្នកនាង ជា ស្រីនា និង ក្រុមគ្រួសារ កាលពីកន្លងទៅច្បាស់ជាបានជ្រាបហើយ ពីការបង្កើតមូលនិធិ នៃការជួយដល់ជនភៀសសឹក និង កងកម្លាំងឈរជើងនៅតាមបន្ទាប់ព្រំដែន អំឡុងពេល កម្ពុជាផ្ទុះសង្គ្រាមជាមួយនឹងប្រទេសថៃ។

កាលនោះ លោក ហេង វិសាល និង អ្នកនាង ជា ស្រីនា ក៏មិនខុសពីម្ចាស់មូលនិធិដទៃទៀតដែរ ដែលត្រូវបានមហាជនមួយចំនួនជីកសួរដេញដោលពីចំណូលចំណាយ រហូតមានខ្លះចោទថាមានការកឹបកេងថែមទៀតផង។ យ៉ាងណាមិញ លោក ហេង វិសាល និង ភរិយា ក៏មិននៅស្ងៀម ក៏ចេញមកច្រានចោលការចោទប្រកាន់ភ្លាមៗដែរ។

ដោយឡែក ស្របពេលប្រជាជននៅភូមិព្រៃចាន់ បាន និង កំពុងជម្លៀសខ្លួនមករកទីសុវត្ថិភាពជាថ្មី ខណៈទាហានថៃបានបាញ់ប្រហារកាលពីថ្ងៃទី ១២ ខែវិច្ឆកា ឆ្នាំ ២០២៥ កន្លងទៅនោះ លោក ហេង​ វិសាល ក៏បានចេញមកប្រាប់ពីការជួយរបស់លោក ដល់ជនភៀសសឹក ជនរងគ្រោះ និង អ្នករងរបួសក្នុងហេតុការណ៍ខាងលើដែរ។

យ៉ាងណាក៏ដោយ លើកនេះ លោក ហេង វិសាល មិនបានប្រកាសប្រមូលមូនិធិជាថ្មីនោះទេ គឺលោកបានយកប្រាក់ជំនួយ នៅសល់កន្លងមក ជួយតាមរយៈលោក តាំង គឹមឡេង និង ក្រុមសប្បុរធម៌ផ្សេងវិញ។ លើសពីនោះ លោក ហេង វិសាល ក៏បានបង្កើតតេឡេក្រាម ដើម្បីបង្ហាញពីការចំណាយ និង ទឹកប្រាក់ជំនួយ ដែលនៅសល់កាលពីលើកមុនជាសាធារណៈទៀតផង។

តាមរយៈសំណេររបស់លោក ហេង វិសាល បានរៀបរាប់ថា៖ «ម្សិលមិញនេះ គឺជាថ្ងៃដែលឈឺចាប់របស់បងប្អូនខ្មែរយើងទាំងអស់ ដែលសុខៗប្រទេសថៃបានបើកការវាយប្រហារមកលើប្រទេសកម្ពុជាយើងរហូតដល់មានបងប្អូនខ្មែរស្លូតត្រង់ចំនួន ៥ នាក់ គ្រោះថ្នាក់ ១ នាក់បានស្លាប់ ៣ នាក់របួសធ្ងន់ និង ១ នាក់ របួសស្រាល។ ខ្ញុំតំណាងឱ្យបងប្អូនខ្មែរទាំងអស់ សូមធ្វើការជូនប្រាក់ចំនួន ៥០០$ ទៅកាន់គ្រួសារសព, ២០០$ ចំពោះបងប្អូនខ្មែរយើងដែលត្រូវរបួសធ្ងន់ និង ១០០$ ចំពោះបងប្រុស ដែលត្រូវរបួសស្រាលតាមរយៈបងប្រុស តាំង គឹមឡេង ហើយក៏បានចូលរួមធ្វើម្ហូបដល់បងប្អូនភៀសសឹកតាមរយៈបងប្រុស Benly Cooking ចំនួន ៥០០$ ដែរ 

សូមបងប្អូនខ្មែរដែលជាម្ចាស់ជំនួយទាំងអស់គ្នាបានដឹង និង រីករាយជាមួយអំពើល្អ ដែលពួកយើងបានធ្វើចំពោះប្រទេស និង ប្រជាជនយើង។ ខ្ញុំបានចាត់ចែង និង ទុកដាក់ប្រាក់មូលនិធិ ដែលបងប្អូនបានចូលរួមតាមរយៈខ្ញុំដោយយកចិត្តទុកដាក់ តាមរយៈលទ្ធផលនេះ ទើបឥឡូវនេះ យើងនៅសល់ប្រាក់ ដើម្បីអាចបន្តជួយនៅកាលៈទេសៈដែលចាំបាច់ និង សំខាន់ដូចជាក់ស្តែងដោយមិនចាំបាច់រៃអង្គាសម្តងទៀត។

តាំងពីជំនួយលើកមុនមកដល់ពេលនេះពួកយើងនៅសល់ + ប្រាក់ជំនួយសរុបចំនួន: 73,766.75$ (- ABA : 63,966$ – Cash: 9800$) ខ្ញុំបានបង្កើត Channel Telegram ដើម្បីបង្ហោះរាល់ការប្រើប្រាស់លុយនៅក្នុង Group នេះ…»៕

 

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ខ្ជិលងូតទឹកទិញប្រើមួយទៅ! ជប៉ុនបង្កើតម៉ាស៊ីនងូតទឹកស្វ័យប្រវត្តិ គ្រាន់តែដេកស្ងៀមៗម៉ាស៊ីនជួយងូតទឹកដុសក្អែលឱ្យម៉ាចប់

ដែនដីសុវណ្ណភូមិ! បរទេសម្នាក់មកកម្ពុជាបំណងបញ្ច.ប់ជី-វិ-ត តែពេលមកដល់ប្តូរគំនិតលែងចង់ស្លា/ ប់ ព្រោះកម្ពុជាផ្តល់ភាពកក់ក្ដៅ និង ក្ដីសង្ឃឹមថ្មី

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ច្បាស់ៗ! ៤ ចំណុចនៅពីក្រោយអ្នកពូកែខ្ចីលុយមិនសង ឯម្ចាស់បំណុលបើមិនចង់អស់លុយទទេៗ ត្រូវដើរ ៣ ជំហាននេះមុន

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

ព័ត៌មានបន្ថែម

ខ្ជិលងូតទឹកទិញប្រើមួយទៅ! ជប៉ុនបង្កើតម៉ាស៊ីនងូតទឹកស្វ័យប្រវត្តិ គ្រាន់តែដេកស្ងៀមៗម៉ាស៊ីនជួយងូតទឹកដុសក្អែលឱ្យម៉ាចប់

ដែនដីសុវណ្ណភូមិ! បរទេសម្នាក់មកកម្ពុជាបំណងបញ្ច.ប់ជី-វិ-ត តែពេលមកដល់ប្តូរគំនិតលែងចង់ស្លា/ ប់ ព្រោះកម្ពុជាផ្តល់ភាពកក់ក្ដៅ និង ក្ដីសង្ឃឹមថ្មី

វៀតណាមទាញទម្លាក់កូរ៉េខាងត្បូងលាន់សូរក្ឌុក ឈរលើកំពូលជាប្រទេសមានប្រជាជនហូបមីកញ្ចប់ច្រើនជាងលើពិភពលោក

ខំសន្សំលុយការប្រពន្ធ រើសទៅរើសមកប៉ះចំកូនក្រមុំកំពូលបោ.ក រៀបបណ្ដាញបោ.កជាក្រុមយកលុយបណ្ណាការឡើងឆ្ងុយ

ផ្កាកម្របំផុតលើលោក! បុរសម្នាក់ខំតាមរកអស់ ១៣ ឆ្នាំ ទីបំផុតជួបនឹងមុខ លាក់ខ្លួនលើកោះស៊ូម៉ាត្រា

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

ក្រុមហ៊ុន PTT ថៃ ប្រឈមនឹងដកខ្លួនពីកម្ពុជា ក្រោយការលក់ធ្លាក់ចុះ ៥០% ទៅ ៦០% ឯនៅវៀតណាមបានបិទការលក់ទាំងស្រុងហើយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ