អ្នកនិយមតាមដានកម្មវិធី MasterChef Cambodia រដូវកាលទី ៣ ច្បាស់ជាបានស្គាល់ហើយបេក្ខជនឆ្នើម គឹម ស្រីភក្ត្រ ដែលបេក្ខជនរូបនេះធ្លាប់ឆក់បានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកទស្សនាកន្លងទៅនេះ។
ងាកក្រោយបន្តិច ក្នុងពេលប្រកួតគេសង្កេតឃើញបេក្ខជន គឹម ស្រីភក្ត្រ មានថ្វីដៃល្អចំពោះការធ្វើម្ហូបណាស់ ហើយអ្វីដែលធ្វើឱ្យអ្នកទស្សនាមិនអាចបំភ្លេចបាននោះគឺអត្តចរិតរបស់នាង រហូតមានអ្នកលើកឡើងឱ្យជំនួសតំណែង រស្មី ទៀតផង។
យ៉ាងណាមិញ បើងាកមកកាន់ជីវិតឯកជនក្រៅផ្ទះបាយ MasterChef បេក្ខជន គឹម ស្រីភក្ត្រ ត្រូវបានគេដឹងថាជាអ្នកមកពីខេត្តបន្ទាយមានជ័យ និង មានអាជីពជាគណនេយ្យករម្នាក់។ ក្នុងនោះដែរ បើចាប់អារម្មណ៍ពីជីវិតគ្រួសារវិញ កាលពីកន្លងទៅនោះ អ្នកគាំទ្របានឃើញរូបភាពប៉ុន្មានសន្លឹកដែលបង្ហោះឡើងដោយគណនីមួយអះអាថាថាជាប្អូនស្រីបង្កើតរបស់ គឹម ស្រីភក្ត្រ បានទម្លាយបង្ហាញថា គឹម ស្រីភក្ត្រ បានរៀបការសាងគ្រួសាររួចហើយកាលពីអំឡុងខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ បើគិតមកដល់ពេលនេះគឺប្រមាណ ១ ឆ្នាំហើយ៕