បើទោះជាមិនសូវបង្ហាញវត្តមានក្នុងវិស័យសិល្បៈដូចមុនក៏ពិតមែន តែតារាចម្រៀងល្បីល្បាញអំឡុងឆ្នាំ ២០០០ លោក អេនឌី ម្ចាស់បទ «នឹកបង ៥០% ផង» នៅតែទទួលបានការគាំទ្រពីសំណាក់មហាជន រមែងតាមដានជីវិតរបស់លោកនៅលើបណ្តាញសង្គមនានាផងដែរ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកគាំទ្របានឃើញ លោក អេនឌី ចាយជីវិតយ៉ាងរីករាយក្នុងការដើរកម្សាន្តទៅកាន់ក្រៅប្រទេសជារឿយៗ។ លើសពីនោះ បើនិយាយពីសម្រស់វិញ តារាប្រុសវ័យល្បាក់ ៤០ ឆ្នាំ រូបនេះ នៅតែស្រស់ស្អាតមិនធ្លាក់សម្រស់ទៅណានោះឡើយ។
ងាកមកកាន់ជីវិតឯកជនវិញ កាលពីថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២៤ កន្លងទៅនេះ លោក អេនឌី បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីលោកបានបង្ហោះរូបភាពយុវជនវ័យជំទង់ម្នាក់ក្នុងថ្ងៃខួបកំណើត ព្រមទាំងប្រើពាក្យប៉ា និង កូនដោយរៀបរាប់ថា៖ «កូនកំលោះដ៏ពូកែរបស់ប៉ា ប៉ាស្រលាញ់ និង អាណិតកូនណាស់ សង្ឃឹមថាកូនប៉ានឹងមានសំណាងពេញមួយជីវិត មានការងារដ៏ល្អខ្ពង់ខ្ពស់ និង ជោគជ័យគ្រប់បំណងប្រាថ្នា (07.01.2024)»៕