មិនចប់ទេ! អេនណា រ៉ូស បន្តដាក់បន្ទុកកម្មវិធីថាខ្សែមិនឈប់ ស្រាប់តែអ្នកនាង សារ៉ា ពេជ្រ ឆ្លើយតបទៅវិញយ៉ាងចាក់ដោត

Share This

ក្រោយកម្មវិធី Miss Supranational Cambodia 2025 បានប្រកួតចប់ និង បានរកឃើញម្ចាស់មកុដហើយនោះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ច្បាស់ជាបានឃើញមកហើយនូវការបញ្ចេញមតិប្រតិកម្មមិនទទួលយកលទ្ធផលក្នុងការប្រកួត ពីសំណាក់ អេនណា រ៉ូស ដែលជាបេក្ខភាពមួយរូបនៃកម្មវិធីខាងលើនេះ។

ពិតណាស់ អេនណា រ៉ូស បានធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមបន្តវែកញែកខ្លាំង ដោយមានទាំងបវរកញ្ញារៀមច្បង និង សិល្បករមួយចំនួន ក៏បាននាំគ្នាបញ្ចេញមតិទៅលើការប្រតិកម្មហាក់ខុសទំនងរបស់នាងជាបន្តបន្ទាប់ផងដែរ ដែលមានដូចជាការបង្ហោះសារ និង វីដេអូ ជាដើម។

ជាក់ស្តែង រយៈពេលប្រមាណជិត ១ សប្តាហ៍ ក្រោយបញ្ចប់ការប្រកួត Miss Supranational Cambodia 2025 អេនណា រ៉ូស នៅបន្តបង្ហោះសារមិនឈប់ និង ដាក់បន្ទុកថា កម្មវិធីយកអ្នកចូល Top សុទ្ធតែខ្សែជាដើម។ ក្នុងនោះ សារមួយរបស់ អេនណា រ៉ូស បានបង្ហោះកាលពីថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ បានរៀបរាប់ថា៖ «ការឆ្លើយសំណួរ ពិតជាសំខាន់ណាស់! ហេតុអ្វីមិនស្ដាប់បេក្ខភាពឆ្លើយហើយជ្រើសរើស មុនចូល Top ហេតុអ្វី យកបេក្ខភាព ដែលគិតថាត្រូវចូល Top ដោយចិត្តឯង នេះគេថាស៊ីខ្សែ។ សូមបញ្ឈប់ទង្វើបែបនេះ ពីព្រោះអ្នកមានសមត្ថភាពពិតប្រាកដគេគិតបែបណា! រឿងខ្លះស្ដាប់ហើយចោល តែនេះឃើញនឹងភ្នែក ស្ដាប់ឮនឹងត្រចៀក ទើបដឹងថា អ្វីក៏ដោយក៏អាចកើតឡើង។ សូមអរគុណ»។

ក្រោយបានឃើញសាររបស់ អេនណា រ៉ូស បន្តផុសជាហូរហែ ទីបំផុតភាគី នៃអ្នករៀបចំកម្មវិធី គឺអ្នកនាង សារ៉ាពេជ្រ ក៏បានចេញមុខមកបញ្ចេញមតិលើសារខាងលើរបស់ អេនណា រ៉ូស ដោយបានបញ្ជាក់ច្បាស់ៗថា៖ «បងមិនចង់និយាយអីច្រើនទេ! កាលអូនចូល គណៈកម្មការឃើញថាអូនតស៊ូ ផ្តល់ឱកាសជូន ហើយពេលអូនចូលកម្មវិធីមានគេស្រឡាញ់ច្រើនណាស់ ព្រោះមកពីកម្មវិធីជួយយោងទេ កុំធ្វើឱ្យគេស្អប់ច្រើន ការល្បីដោយគេស្អប់។ ដូចបងនិយាយវាមិនមែនល្អ ឬចង់ចាស់ទៅហើយស្លាប់បាត់នៅតែស្ពាយការស្អប់រហូត? អូនធ្វើចឹងគេអាសូរអូនវិញ បើអូនគិតថាខ្លួនខ្លាំង អូនប្រាកដជាមើលឃើញពីចំណុចខ្សោយខ្លួនឯងប្រាកដណាស់។ បើអូនជាមនុស្សល្ងង់ ទើបមើលអត់ឃើញពីចំណុចខ្សោយខ្លួនឯង កម្មវិធីបងមានតែគេជេរដោយសារអូន មិនមែនល្បីដោយសារអូនទេ អារម្មណ៍អូនឡើងចុះកូររាល់ដង ដៀល ឈ្លោះជាមួយបេក្ខភាព មិនឱ្យតម្លៃគេ បើមិនមានការអាណិតខាងម្ចាស់កម្មវិធីគេមិនបន្តឱ្យអូនបានមានកិត្តិយសដើរគ្រប់ឆាកទេ»

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ច្បាស់ៗ! ៤ ចំណុចនៅពីក្រោយអ្នកពូកែខ្ចីលុយមិនសង ឯម្ចាស់បំណុលបើមិនចង់អស់លុយទទេៗ ត្រូវដើរ ៣ ជំហាននេះមុន

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

វៀតណាមទាញទម្លាក់កូរ៉េខាងត្បូងលាន់សូរក្ឌុក ឈរលើកំពូលជាប្រទេសមានប្រជាជនហូបមីកញ្ចប់ច្រើនជាងលើពិភពលោក

ការខិតខំបានសម្រេច! N.John កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ ចេញចម្រៀងជាមួយតារារ៉េប The Game ដ៏ល្បីរបស់អាមេរិក

ព័ត៌មានបន្ថែម

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

ការខិតខំបានសម្រេច! N.John កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ ចេញចម្រៀងជាមួយតារារ៉េប The Game ដ៏ល្បីរបស់អាមេរិក

ស្ងាត់ៗអតីតពិធីការិនី នេត សុចរិយា ទៅរើសឈុតកូនក្រមុំត្រៀមចូលរោងការ តែមិនទាន់ដាច់ចិត្តបង្ហាញមុខអនាគតស្វាមី

ចិត្តល្អដូចឈ្មោះ! ខន សូរិយា MWC 2026 បង្កើតគម្រោង «ពន្លឺមួយ» ផ្ដោតសំខាន់ជួយដល់អ្នកមានបញ្ហាផ្លូវចិត្ត

(វីដេអូ) ស្មានមិនដល់ កក្កដា សុភ័ណ្ឌ ទម្លាយអតីតឈឺចាប់ធ្លាប់ត្រូវគេបំពា-នអស់ភាពបរិសុទ្ធកាលអាយុ ៨ ឆ្នាំ មុនមកបួសជាសង្ឃ

អ្នកគាំទ្រខំលង់ស្នេហ៍! តាមពិតតួប្រុសពន្លកថ្មី ហេង ស័ក្តា មានម្ចាស់បេះដូងហើយ ជានារីរូបស្រស់ម្នាក់

សមគ្រប់ទម្រង់! ក្រៅពីតែងខ្លួនទន់ភ្លន់ស្រស់ដូចផ្កា ឱក សុគន្ធកញ្ញា ក៏និយមលេងស្ទីលបែបរ៉ក់ ជះភាពសង្ហាទាក់ចិត្តអ្នកគាំទ្រមិនស្ទើរ

ស្វែងរកព័ត៌មាន​ ឬវីដេអូ