មិញភរិយាបង្ហោះសារដឹងកំហុស ឥលូវ ថមមី ជាប្តីបង្ហោះសារទទួលខុសដែរ តែបែរជាឆ្លៀតសួរថាហេតុអ្វីមានហាងសៀមលក់នៅលើព្រលានថ្មី

Share This

ថ្មីៗនេះ តារាចម្រៀងស្រី សួស វីសា បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ រហូតដល់មានការចែករំលែកខ្លាំងជុំវិញរឿងរ៉ាវផ្ទុះវែកញែកទាក់ទងនឹងវីដេអូមួយរបស់តារាស្រីរូបនេះ និង គ្រួសារ បានបង្ហាញសកម្មភាពចូលញ៉ាំភីហ្សានៅហាងមួយកន្លែង ដែលត្រូវបានគេដឹងថាភីហ្សាប្រេនរបស់ថៃ។

ក្រៅពីមហាជនអ្នកលេងហ្វេសប៊ុក ក៏មានបុគ្គលល្បីៗបានចែករំលែកពាសពេញបណ្ដាញសង្គម និង បញ្ចេញមតិវែកញែករៀងៗខ្លួនជុំវិញរឿងរ៉ាវនេះដែរ ដែលភាគច្រើនមហាជនបង្ហាញការខកចិត្តខ្លាំងចំពោះសកម្មភាពរបស់ប្ដីប្រពន្ធអ្នកទាំងពីររូបនេះ ស្របពេលមហាជនកំពុងពហិការមិនប្រើប្រាស់ផលិតផលដែលមានស្លាកយីហោរនាំចូលពីប្រទេសថៃនោះ។

ដោយឡែក ក្រោយផ្ទុះការរិះគន់ខ្លាំងពេញបណ្ដាញសង្គម មុននេះគេបានឃើញ សួស វីសា បានបង្ហោះសារបកស្រាយ និង បង្ហាញការសុំទោសចំពោះកំហុសអចេតនា ព្រមទាំងរៀបរាប់ពីមូលហេតុដែលនាង និង គ្រួសារ ចូលញ៉ាំភីហ្សារនោះផងដែរ។

ទន្ទឹមគ្នានោះដែរ ក្រោយ សួស វីហ្សា ជាភរិយាបានចេញមុខសុំទោស និង បកស្រាយហើយនោះ លោក ថមមី ជាស្វាមី ក៏បានចេញមកបង្ហោះសារបន្ថែម និង បញ្ជាក់ជុំវិញរឿងរ៉ាវដ៏ក្តៅគគុកនេះទៀតថា ៖ «អរុណសួស្តី ពុកម៉ែបងប្អូនជនរួមជាតិ សូមផុសសារតបពីប្រទេសបារាំង ទៅកាន់មហាជនខ្មែរឱ្យបានជ្រាបថា ជាដំបូងសូមទទួលកំហុសបើមានការខុសឆ្គង រឿងចូលហាង ភីហ្សា របស់ពួកអាសៀម ខុស តែពិតជាអត់ដឹងថាវាជារបស់សៀមពិតមែន ព្រោះពួកខ្ញុំចូលហ្នឹង គឺនៅព្រលានយន្តហោះថ្មីយើងទេ ហើយស្របពេលមានកូនៗ មានក្មួយរញ៉េរញៃនាំគ្នាឃ្លានចង់ហូប មកជូនដំណើរពួកយើងមកកាន់បារាំងនេះ។ បើពួកខ្ញុំបានដឹងពិតមែន ក៏មិននាំក្រុមគ្រួសារចូលដែរ។

សូមជម្រាបជូនមហាជនឱ្យបានដឹង និង ជួយពិចារណាលើចំណុចនេះផង តែពួកយើងខ្ញុំអត់យល់ត្រង់ថា ហេតុអ្វីមានហាងសៀមលក់នៅលើព្រលានយន្តហោះថ្មីនេះ ពួកខ្ញុំឆ្ងល់ហេតុអីមានវាលក់នៅព្រលានអ៊ីចឹង? បើស្អប់វាគួរកុំមាននៅព្រលានខ្មែរ ដូច្នេះទើបពួកខ្ញុំអ្នកចូលបានដឹងហើយនឹងមិនចូល មួយវិញទៀតមានកូនខ្មែរច្រើនដែលពួកគាត់ក៏មិនបានដឹងរឿងនេះ និង ចូលច្រើនដូចគ្នា! សង្ឃឹមថាក្រោយពេលពួកខ្ញុំត្រូវបានគេនាំគ្នារិះគន់ច្រើនរឿងនេះ ជាសារក្រើនរំឭកដល់កូនខ្មែរឈប់ចូលពិសារហាងនេះ ដែលមានលក់នៅព្រលានយន្តហោះថ្មីខ្មែរយើង ហាងនេះមានលក់នៅជាន់ទី ១ ក្នុងព្រលានយន្តហោះថ្មីតែម្តង។

បើអាចសំណូមពរឱ្យខាងព្រលានយន្តហោះ បិទហាងនេះទៅកុំឱ្យមានការយល់ច្រឡំច្រើន ជាពិសេសអ្នកដំណើរចូលបន្តទៀត ព្រោះខណៈកំពុងទៅធ្វើដំណើរ គឺពិតជាមិនបានគិតបានគ្រប់ជ្រុងជ្រោយទេ ដោយសារត្រូវប្រយ័ត្នរឿងហោះហើរច្រើនជាង។ សង្ឃឹមអ្នកគ្រប់គ្នាយល់ពីរឿងនេះ និង សូមអធ្យាស្រ័យ និង សូមឱ្យបងប្អូនបានជួយប្រាប់ផងថា តើហាងណាផ្សេងៗទៀតដែលជារបស់សៀម មកកាន់យើងខ្ញុំផង បើដឹងមិនចូលទេ មិនថាគេមិនថាយើង ព្រោះកន្លងមកខ្ញុំជាអ្នកពហិការណាស់រឿងផលិតផលសៀមនេះ។

ដូច្នេះសូមបងប្អូនជួយប្រាប់ផងណានឹងជឿថា រឿងនេះជាមេរៀនសម្រាប់រំឭកដល់កូនខ្មែរគ្រប់គ្នា ជាពិសេសអ្នកដែលបើកហាងសៀម និង អ្នកអនុញ្ញាត្តិឱ្យបើកហាងសៀមនៅខ្មែរ! សូមអរគុណ សូមរីករាយសុខសប្បាយទាំងអស់គ្នា ពីក្រុមគ្រួសារយើងខ្ញុំពីប្រទេសបារាំងទៅកាន់កូនខ្មែរយើងគ្រប់រូប»៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

(វីដេអូ) ក្រោយទទួលស្គាល់ជាស្វាមីភរិយា ពេលនេះ មាស សុខសោភា បង្ហាញសកម្មភាពដើរកម្សាន្តជាមួយតាសក់សភ្នំត្បែងយ៉ាងសប្បាយ

សង្កេតមើលផង! បើផ្ទះមានលក្ខណៈបែបនេះឆាប់រកវិធីកែខៃ ព្រោះអាចទាក់ទាញវិញ្ញាណមកនៅ ទោះជំនាងផ្ទះពូកែក៏ជួយអត់បានដែរ

បង្ហាញសម្រស់កូនស្រីច្បង ដាញ់ ម៉ូនីកា ក្នុងវ័យ ១៥ ឆ្នាំ សម្រស់ស្អាតមិនចាញ់អ្នកម្ដាយជាតួកុន

នៅផ្ទះចំណាយច្រើនពេក ប្តីប្រពន្ធមួយគូនាំកូនដើរលេងក្រៅប្រទេស កាត់បន្ថយចំណាយហើយបានស្គាល់ពិភពលោកទៀត

ទាក់ទងគ្នា Private មួយរយៈ អាង សុជាតា ដាច់ចិត្តបង្ហាញមុខគូស្នេហ៍ជាបុរសសង្ហារាងខ្ពស់ស្រឡះរូបនេះ

ព័ត៌មានបន្ថែម

(វីដេអូ) ក្រោយទទួលស្គាល់ជាស្វាមីភរិយា ពេលនេះ មាស សុខសោភា បង្ហាញសកម្មភាពដើរកម្សាន្តជាមួយតាសក់សភ្នំត្បែងយ៉ាងសប្បាយ

បង្ហាញសម្រស់កូនស្រីច្បង ដាញ់ ម៉ូនីកា ក្នុងវ័យ ១៥ ឆ្នាំ សម្រស់ស្អាតមិនចាញ់អ្នកម្ដាយជាតួកុន

ទាក់ទងគ្នា Private មួយរយៈ អាង សុជាតា ដាច់ចិត្តបង្ហាញមុខគូស្នេហ៍ជាបុរសសង្ហារាងខ្ពស់ស្រឡះរូបនេះ

ស្រុះដៃគ្នាណាស់! អ្នកគាំទ្រនាំគ្នាចំណាយប្រាក់ Vote ដើម្បីឱ្យ ហ្វីយ៉ាតា អាចឡើងដល់ Top MU 2025

ចុងឆ្នាំនេះ អ្នកសិល្បៈ ៣ គូ បានប្រកាសកំណត់ខែឆ្នាំចូលរោងជ័យបញ្ចប់ភាពនៅលីវយ៉ាងរំភើប

អ្នកស្រី ពាន់ ភួងបុប្ផា និង លោក ម៉ានិត កំពុងជួបទុក្ខធំ បាត់បង់មនុស្សជាទីស្រឡាញ់ម្នាក់គ្មានថ្ងៃត្រឡប់

តារាប្រុសស្រី ៣ រូប ចាប់ដៃគ្នាបង្កើតប្រ៊េនសាប៊ូកក់សក់កូនខ្មែរ ដាក់ឈ្មោះយីហោយ៉ាងពីរោះថា «ឯករាជ្យ»

រាយមន្តស្នេហ៍ដាក់អ្នកគាំទ្រសុខៗ! ស្រីស្អាត Stella បើកបង្ហាញចំណងស្នេហ៍ជាមួយបុរសរូបសង្ហាក្រៅសិល្បៈម្នាក់

ស្វែងរកព័ត៌មាន​ ឬវីដេអូ