មានសង្ឃឹមហើយ! ក្រោយចុះកិច្ចព្រមព្រៀងសន្តិភាពនៅថ្ងៃ​ទី​ ២៦ តុលា ក៏នឹង​បង្ក​លក្ខណៈ​មាន​ការ​ដោះ​លែង​ទាហាន​កម្ពុជា​ទាំង ​១៨ ​នាក់មកផ្ទះវិញ

Share This

នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ នេះ ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និង ជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC) បានប្រកាសស្វាគមន៍ចំពោះកិច្ចព្រមព្រៀងសន្តិភាព ដែលគ្រោងចុះហត្ថលេខានៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ ខាងមុខនេះ ដោយនាយករដ្ឋមន្រ្តីប្រទេសទាំងពីរ ខណៈសភាពការណ៍នេះ ក៏បង្កលក្ខណៈចំពោះការដោះលែងទាហានកម្ពុជា ១៨ នាក់ ក្រោមកិច្ចព្រមព្រៀងសន្តិភាពនេះ។

ក្នុងនោះ នៅក្នុងឱកាសបង្ហាញលទ្ធផលកិច្ចប្រជុំពិសេសលើកទី ២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នៅលើទឹកដីប្រទេសម៉ាឡេស៊ី ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ នេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានថ្លែងយ៉ាងដូច្នេះថា ៖ «ខ្ញុំសូមសាទរ និង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និង កិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសកម្ពុជា និង ថៃ ដែលគ្រោងនឹងចុះហត្ថលេខា នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមការជួយសម្របសម្រួលដោយសហរដ្ឋអាមេរិក និង ប្រទេសម៉ាឡេស៊ី»

ឧបនាយករដ្ឋមន្ត្រី បានបន្តថា ៖ «ការចូលរួមសម្រសម្រួលពីសំណាក់សហរដ្ឋអាមេរិក និង ប្រទេសម៉ាឡេស៊ី គឺជាស្មារតីបង្កើតជំនឿទុកចិត្ត និង ភាពជឿជាក់គ្នាទៅវិញទៅមក ព្រមទាំងការប្តេជ្ញាចិត្ត ធ្វើឱ្យប្រសើរឡើងវិញនៃទំនាក់ទំនង និង ការវិលត្រឡប់ទៅប្រក្រតីភាពឡើងវិញនៃប្រទេសទាំងពីរ»

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានគូសបញ្ជាក់ដែរថា ៖ «សភាពការណ៍នេះ ក៏នឹងបង្កលក្ខណៈចំពោះការដោះលែងទាហានកម្ពុជាចំនួន ១៨ នាក់ ក្រោមការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ភាគីកម្ពុជា និង ថៃ ថានឹងរៀបចំកិច្ចប្រជុំពិសេសលើកទី ៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅក្នុងរយៈពេល ៩០ ថ្ងៃ ឬ តាមសេចក្តីត្រូវការចាំបាច់ណាមួយបន្ទាប់ពីកិច្ចប្រជុំនេះ ដោយប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ»

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ការខិតខំបានសម្រេច! N.John កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ ចេញចម្រៀងជាមួយតារារ៉េប The Game ដ៏ល្បីរបស់អាមេរិក

ខំសន្សំលុយការប្រពន្ធ រើសទៅរើសមកប៉ះចំកូនក្រមុំកំពូលបោ.ក រៀបបណ្ដាញបោ.កជាក្រុមយកលុយបណ្ណាការឡើងឆ្ងុយ

ស្ងាត់ៗអតីតពិធីការិនី នេត សុចរិយា ទៅរើសឈុតកូនក្រមុំត្រៀមចូលរោងការ តែមិនទាន់ដាច់ចិត្តបង្ហាញមុខអនាគតស្វាមី

ផ្កាកម្របំផុតលើលោក! បុរសម្នាក់ខំតាមរកអស់ ១៣ ឆ្នាំ ទីបំផុតជួបនឹងមុខ លាក់ខ្លួនលើកោះស៊ូម៉ាត្រា

ចិត្តល្អដូចឈ្មោះ! ខន សូរិយា MWC 2026 បង្កើតគម្រោង «ពន្លឺមួយ» ផ្ដោតសំខាន់ជួយដល់អ្នកមានបញ្ហាផ្លូវចិត្ត

ព័ត៌មានបន្ថែម

ខំសន្សំលុយការប្រពន្ធ រើសទៅរើសមកប៉ះចំកូនក្រមុំកំពូលបោ.ក រៀបបណ្ដាញបោ.កជាក្រុមយកលុយបណ្ណាការឡើងឆ្ងុយ

ផ្កាកម្របំផុតលើលោក! បុរសម្នាក់ខំតាមរកអស់ ១៣ ឆ្នាំ ទីបំផុតជួបនឹងមុខ លាក់ខ្លួនលើកោះស៊ូម៉ាត្រា

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

ក្រុមហ៊ុន PTT ថៃ ប្រឈមនឹងដកខ្លួនពីកម្ពុជា ក្រោយការលក់ធ្លាក់ចុះ ៥០% ទៅ ៦០% ឯនៅវៀតណាមបានបិទការលក់ទាំងស្រុងហើយ

មិនចេះតិច! ភ្ញៀវទេសចរបរទេសជាង ១ ពាន់នាក់ជាប់គាំង គ្មានការអើពើជួយពីរដ្ឋាភិបាលថៃក្នុងគ្រោះទឹកជំនន់នៅហាតយ៉ៃ

ប្រយ័ត្នអស់លុយទទេ! អាជ្ញាធរអគ្គិសនីកម្ពុជា ប្រាប់ពលរដ្ឋកុំចាញ់បោ.កគេជុំវិញការទិញឧបករណ៍អាចជួយឱ្យអស់ភ្លើងតិច

គូពីបុព្វេ! ព្រះអង្គម្ចាស់ក្សត្រិយ៍នៃត្រកូលខត្តិយវង្សខ្មែរ ២ អង្គ បានរៀបអាវាហ​វិវាហមង្គលក្នុងរាជវាំងចតុមុខ ដែលកូនខ្មែរកម្រឃើញ

ស្វែងរកព័ត៌មាន​ ឬវីដេអូ