មន្ទីរវប្បធម៌ សន្និដ្ឋានជាដំបូងថា បដិមាស្ពាន់ដែលបានរកឃើញនៅកំពង់ធំនោះ ទំនងជារូបតំណាងនៃទេពក្នុងព្រះពុទ្ធសាសនា អាចមានព្រះនាមយ៉ាងពីរោះនេះ

Share This

តាមរយៈមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈ ខេត្តកំពង់ធំ បានបញ្ជាក់ឱ្យបានដឹងថា នៅព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ នេះ លោក ហ៊ិន សោភ័ណ ប្រធានមន្ទីរព្រមទាំងការិយាល័យបេតិកភណ្ឌ សហការជាមួយការិយាល័យនគរបាលការពារបេតិកភណ្ឌ រដ្ឋបាលស្រុកសន្ទុក និង អធិការដ្ឋាននគរបាលស្រុកសន្ទុក បានចុះពិនិត្យ និង វាយតម្លៃវត្ថុសិល្បៈរកឃើញថ្មី ចំនួន ១ (មួយ) ដុំ/អង្គ នៅអធិការដ្ឋាននគរបាលស្រុកសន្ទុក។

 

តាមប្រភពបានឱ្យដឹងថា បដិមានេះ រកឃើញកាលពីរសៀលថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៥ ដោយអ្នកបើកបរគ្រឿងចក្រឈ្មោះ កាក់ ប៊ុនថន ត្រង់ចំណុចខាងលិចវត្តពង្រ ចម្ងាយប្រមាណ ២០០ ម៉ែត្រ ក្នុងពេលប្រតិបត្តិការនៃការស្តារស្ទឹង ស្ថិតនៅភូមិជីមាឃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ក្រោយពីការពិនិត្យចប់សព្វគ្រប់មក ជាលទ្ធផលបានបង្ហាញថា បដិមានេះធ្វើអំពីស្ពាន់ ទំនងជារូបតំណាងនៃទេពក្នុងព្រះពុទ្ធសាសនានិកាយមហាយានដែលគេស្គាល់ព្រះនាមថា «ព្រះពោធិសត្វអវលោតិកេស្វរ (លោកេសូរ)» ឬអាចជា «ព្រះពោធិសត្វមៃត្រេយ (សិអារ្យមេត្រិយ)» (ការសន្និដ្ឋាននេះមិនប្រាកដទាំងស្រុង ដោយសារការបាក់បែកនៅត្រង់ចំណុចថ្ងាស និង ផ្នួងសក់ ដែលជាលក្ខណៈសម្គាល់អំពីទេពទាំងពីរនេះ)។

ក្នុងនោះ បើតាមទម្រង់ព្រះភក្រ្ត និង សំពត់របស់ទេព បដិមានេះទំនងស្ថិតនៅក្នុងរចនាបថបាខែង (គ.ស.៨៩៣ – ៩២៥) ក្នុងរជ្ជកាលព្រះបាទស្រីយសោវរ្ម័នទី ១ ឬព្រះបាទស្រីហស៌វរ្ម័នទី ១។ បច្ចុប្បន្ននេះ បដិមា ត្រូវបានយកមករក្សាទុកនៅសារមន្ទីរខេត្តនៅព្រឹកថ្ងៃខែឆ្នាំដដែល៕

ប្រភព ៖ មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈ ខេត្តកំពង់ធំ 

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មិនសូវមានសំឡេងគាំទ្រពីផ្ទះ! ណុប បាយ៉ារិទ្ធ លើកពីជម្រៅចិត្តរបស់ ផន ស្រីពី កំពុងត្រូវការបំផុតពេលប្រកួតនៅវៀតណាម

សំណាងណាស់! លី អ៊ីវ៉ាធីណា ប៉ះគូដណ្តឹងល្អឱ្យលុយកាន់អស់ៗ តែនៅមានកាដូ surprise ទៀត

៤ យ៉ាង បង្ហាញថាការងារអ្នកកំពុងធ្វើមានស្ថិរភាព មិនបាច់ដេកបារម្ភថ្ងៃស្អែក អាចត្រូវគេដេញចោល

បទពិសោធប្រលូកសង្គមច្រើន! អ្នកជំនួញល្បី ឡី កំថូង ថាកុំរាប់អានមនុស្ស ៤ ប្រភេទនេះឱ្យសោះ

រាប់ត្រួសៗម្ចាស់ផ្ទះថៃបង្កើតកំហុសធំៗ ៩ លើកបណ្ដាក់ដូចខ្យង មុនថ្ងៃបើក SEA Games មកដល់ ធ្វើឱ្យអាម៉ាស់មុខពេញផែនដី

ព័ត៌មានបន្ថែម

បទពិសោធប្រលូកសង្គមច្រើន! អ្នកជំនួញល្បី ឡី កំថូង ថាកុំរាប់អានមនុស្ស ៤ ប្រភេទនេះឱ្យសោះ

រាប់ត្រួសៗម្ចាស់ផ្ទះថៃបង្កើតកំហុសធំៗ ៩ លើកបណ្ដាក់ដូចខ្យង មុនថ្ងៃបើក SEA Games មកដល់ ធ្វើឱ្យអាម៉ាស់មុខពេញផែនដី

ស្មានតែឱ្យ Ai ធ្វើ តាមពិត Poster កីឡា Sea Games លើកទី ៣៣ គឺថៃលួចចម្លងពី Poster ក្លឹបបាល់ទាត់ល្បីនៅអាល្លឺម៉ង់ ឥលូវម្ចាស់គេដឹងបាត់

ចំពេលមាន Sea Games!​ ផ្សែងពុលបុកឡើងខ្លាំងងងឹតមេឃនៅបាងកក និង ២១ ខេត្តទៀត ពេលនេះអាជ្ញាធរអំពាវនាវឱ្យពលរដ្ឋធ្វើការពីផ្ទះ

យុគ ៩! Sea Games នៅថៃ ស្រាប់តែមានក្រុមល្បែងភ្នាល់អនឡាញចូលទៅផ្សព្វផ្សាយដល់ទីលានប្រកួតបាល់ពេលឡាវប៉ះវៀតណាម

កំពុងផ្ទុះតាមគ្នា! ល្បីថ្ងាសង៉ូវហេង នារីខ្លះសម្រុកឱ្យជាងកោរជើងសក់លើថ្ងាសបាញ់ឡាស៊ែរយកទម្រង់ង៉ូវហេង ជឿថានឹងក្លាយជាជំទាវសេដ្ឋិនី

Oh My God! រូបភាពផ្សព្វផ្សាយ Sea Games លើកទី ៣៣ ដែលថៃធ្វើម្ចាស់ផ្ទះ យកចេញពី AI ធ្វើសោះ តែថៃចាយដល់ទៅ ២៥ ម៉ឺនដុល្លារ

ចាំគ្មានថ្ងៃភ្លេច! ទិដ្ឋភាពបើកព្រឹត្តិការណ៍ Sea Game លើកទី ៣២ ឆ្នាំ ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះ ធំអស្ចារ្យ កក់ក្ដៅពេញដោយក្ដីស្រឡាញ់ ល្បីផ្អើលអន្តរជាតិ

ស្វែងរកព័ត៌មាន​ ឬវីដេអូ