ក្នុងឆ្នាំម្សាញ់នេះ មនុស្សប្រុសឆ្នាំខាលបើដល់គូរៀបការគឺល្អខ្លាំង តែបើមនុស្សស្រីក្នុងឆ្នាំនេះកើតគ្រោះកាចច្រើន គួរប្រយ័ត្ន

Share This

ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ បានឈានចូលមកដល់ហើយកាលពីវេលាទៀបភ្លឺ ថ្ងៃច័ន្ទ ២ រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រឹស្តសករាជ ២០២៥ វេលាម៉ោង ០៤ និង ៤៨ នាទីទៀបភ្លឺកន្លងទៅនេះ។

បន្ទាប់ពីចូលដល់ឆ្នាំម្សាញ់ពេញលេញហើយ បើសង្កេតតាមរយៈសៀវភៅមហាសង្ក្រាន្ត ដែលរៀបរៀងដោយឯកឧត្ដម អ៊ឹម បុរិន្ទ អគ្គលេខាធិការរងគណៈកម្មការជាតិរៀបចំបុណ្យជាតិ និង អន្តរជាតិ គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និង ប្រពៃណី ទំនៀមទម្លាប់ខ្មែរ បានបង្ហាញឱ្យដឹងផងដែរអំពីជោគជតារាសីប្រចាំឆ្នាំម្សាញ់នេះ សម្រាប់លោកអ្នកកើតឆ្នាំខាល។ តើបុគ្គលកើតឆ្នាំខាល មានជោគរាសីយ៉ាងណាខ្លះ សូមតាមដានដូចខាងក្រោម ៖

ឯកឧត្ដម អ៊ឹម បុរិន្ទ អគ្គលេខាធិការរងគណៈកម្មការជាតិរៀបចំបុណ្យជាតិ និង អន្តរជាតិ គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និង ប្រពៃណី ទំនៀមទម្លាប់ខ្មែរ

-បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលសម្រេចលាភផលជូនដល់កណ្តាប់ដៃអ្នកហើយ ទោះសត្រូវកាចប៉ុនប៉ងប្រទុស្តសារាយយ៉ាងដូចម្តេចក៏ដោយ ខ្លួនអ្នកត្រូវបានជោគជ័យគ្រប់ប្រការ ហើយនឹងបានទទួលការលើកតម្កើងពីមនុស្សទូទៅ ថាបើអ្នកបានរៀបមង្គលការក្នុងឆ្នាំនេះ រាប់ថាល្អផ្តាច់ហើយ ប៉ុន្តែឧបសគ្គរបស់អ្នកក៏មិនសោះសូន្យដែរ ចំពោះក្រុមញាតិព័ន្ធ នឹងផ្តល់សេចក្តីរំខានដល់អ្នកក្នុងរយៈឆ្នាំនេះមួយចំនួន។

-បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះអ្នកតោងតែកែកុន ប្រើសេចក្តីពិនិត្យពិច្ឆ័យឱ្យល្អិតល្អន់បន្តិច សូម្បីតែអ្នកដែលធ្លាប់រាប់រកអ្នកយ៉ាងណា ឬ អ្នកធ្វើការងាររួមនឹងគេ អ្នកកុំសង្ឃឹមឡើយថា នឹងបានកម្រៃផលពីវង់ការបែបនោះឱ្យសោះ ពុំនោះ នឹងបណ្តាលហេតុពីក្នុងក្រុមគ្រួសារមានភ័យព្រួយឈឺថ្កាត់ ឬ ក៏មានរឿងទំនាស់ពីមនុស្សបម្រើការក្នុងលំនៅដ្ឋាន។ ជតារាសីអ្នកក្នុងឆ្នាំនេះ ពុំប្រសើរទេ ជាគ្រោះកម្មកាចសាហាវណាស់ ការងារប្រចាំជីវិតរបស់អ្នក ឬ សេចក្តីស្និទ្ធស្នាលរបស់លោកអ្នក នឹងផ្តល់ផលជាអសារឥតការដល់អ្នកវិញ បើអ្នកចង់បន្ធូរបន្ថយការអាប់បែបនេះ អ្នកត្រូវខំខ្នះខ្នែងដោយប្រើសេចក្តីឆ្លៀវឆ្លាត និង សេចក្តីអង់អាច ឱ្យគ្រប់កម្លាំងទើបអ្នកបានប្រាសចាកវិបត្តិទាំងនេះទៅខ្លះ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

មកស្គាល់សត្វពស់ ១០ ប្រភេទ សម្រស់ស្រស់ស្អាតបំផុតលើពិភពលោក តែកុំច្រឡំចាប់លេងឱ្យសោះ

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

មើលទុកទៅ! ស្ទីលផាត់មុខបរទេស ៥ បែប ឡូយបំផុតសម្រាប់បង្អួតសម្រស់ ត្រូវម៉ាច់ក្នុងស្រទាប់យុវវ័យ និង វ័យកណ្ដាល

ព័ត៌មានបន្ថែម

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

មកស្គាល់សត្វពស់ ១០ ប្រភេទ សម្រស់ស្រស់ស្អាតបំផុតលើពិភពលោក តែកុំច្រឡំចាប់លេងឱ្យសោះ

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

ទូកទៅកំពង់នៅ! ទោះទទួលអនិច្ចកម្ម តែ «មរតកមនុស្សរស់» កម្ពុជា ១១ រូប បានបន្សល់នូវមរតកធំធេងសម្រាប់ជាតិ

ហេងហេង! អ្នកគ្រូណាលី​ ចែករំលែក «ម៉ោងល្អ» ឱ្យត្រូវនឹងរាសីតាមឆ្នាំនីមួយៗ សម្រាប់ជួបចរចាការងារ ឬ ធ្វើដំណើរ

ភ្ញាក់ផ្អើល! នាយិកាសាលានៅកូរ៉េម្នាក់សម្រស់មិនសមវ័យ អាយុ ៩៣ ឆ្នាំហើយ តែសម្រស់ដូចត្រឹមអាយុ ៤០ ឆ្នាំ

ប្ដីចិត្តធម៌! ដឹងប្រពន្ធលួចស-ហាយស្មន់ជាមួយអ្នកជិតខាង អត់ខឹងហើយនៅដឹកដៃប្រពន្ធឱ្យទៅរៀបការទៀត

ខំរក្សាព្រហ្មចារីយូរខែយូរឆ្នាំ ចុងក្រោយកំលោះក្រមុំ ៤ នាក់នេះ ជួបរឿងខកចិត្ត ចង់បកក្រោយតែហួសពេល

ស្វែងរកព័ត៌មាន​ ឬវីដេអូ