មង្គលការ Selena Gomez រៀបចំជាលក្ខណៈឯកជនយ៉ាងស្ងប់ស្ងាត់ កូនកំលោះ-ក្រមុំ ស្លៀកឈុតរៀបការប្រារព្ធពិធីយ៉ាងសាមញ្ញ

Share This

នៅទីបំផុតតារាចម្រៀងវ័យ ៣៣ ឆ្នាំ Selena Gomez និង ផលិតករចម្រៀង Benny Blanco វ័យ ៣៧ ឆ្នាំ បានចាប់ដៃគ្នាជាគូជីវិត ដោយបានរៀបអាពាហ៍ពិពាហ៍ កាលពីថ្ងៃ សៅរ៍ ទី ២៧ ខែ កញ្ញា ឆ្នាំ ២០២៥ នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។​

កម្មវិធីអាពាហ៍ពិពាហ៍នេះ ត្រូវបានរៀបចំឡើងជាលក្ខណៈឯកជន ហើយក្នុងនោះគេរំពឹងថាមានវត្តមានកំពូលតារាល្បីៗ ដែលជាមិត្តស្និទ្ធស្នាលចូលរួមដូចជា Taylor Swift, Paris Hilton, Martin Short, Steve Martin និង តារាល្បីៗជាច្រើនទៀត។​

នៅលើ Instagram ​តារាចម្រៀង Selena Gomez នាងក៏បានបង្ហោះរូបភាពថ្ងៃអាពាហ៍ពិពាហ៍ប៉ុន្មានសន្លឹក ភ្ជាប់មកជាមួយ Caption យ៉ាងខ្លី «9.27.25» ដែលបញ្ជាក់ពីថ្ងៃដ៏មានអត្ថន័យរបស់នាងផងដែរ។

តាមរយៈរូបភាព នៅក្នុងថ្ងៃសំខាន់ Selena Gomez បានគ្រងឈុតកូនក្រមុំចំនួន ៣ ឈុត ដែលឈុតនីមួយៗសុទ្ធតែពណ៌ស មានជារ៉ូបលាតសាច់រលោងវែងអូសដី រ៉ូបសាច់ប៉ាក់ និង​ រ៉ូបខ្លី មើលមកពិតជាស្រស់ស្អាតបែបស្រទន់ រ៉ូមែនទិក និង អេឡេហ្គង់បំផុត។ បើតាមការដាក់ # រ៉ូបទាំងបីនេះ ច្នៃជាពិសេស ពីម៉ាកហ្វេហ្សិនដ៏ល្បីរបស់អាមេរិក គឺ Ralph Lauren។

គួររំឭកដែរថា តារាចម្រៀង Selena Gomez និង ផលិតករចម្រៀង Benny Blanco បានសហការគ្នាបញ្ចេញ​អាល់​ប៊ុម​ចម្រៀង I Said I Love You First… And You Said It Back នៅក្នុងខែមីនា បន្ទាប់មកពួកគេបានបង្ហាញទំនាក់ទំនងផ្លូវការនៅក្នុងខែធ្នូ ឆ្នាំ ២០២៣។ ស្រលាញ់គ្នាបានមួយឆ្នាំ អ្នកទាំងពីរបានភ្ជាប់ពាក្យនៅខែធ្នូ ឆ្នាំ ២០២៤៕

ប្រភព៖ people

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

សម្រស់ល្អគន់! តារាស្រី Anok Yai ឈ្នះជាម៉ូឌែលឆ្នើមប្រចាំឆ្នាំ ក្នុងកម្មវិធី 2025 British Fashion Awards

លោក​ អ៊ិន សុភិន ទទួលស្គាល់រឿងជំពាក់បុលគេ តែរឿងគ្រប់គ្រងកម្មវិធីបរវកញ្ញាមិនធ្លាប់មានបញ្ហារកាំរកូសទេ

ចំណងគ្រួសារគ្មានរឿងល្អក់កករទេ តែ យាយយ៉យ និង ស្វាមី រស់នៅឆ្ងាយគ្នា ព្រោះហេតុផលនេះ

ចិន ប្រើវិធីសាស្រ្តដំឡើងពន្ធលើផលិតផលពន្យាកំណើត និង ស្រោ.មអ-នាម័យ ដើម្បីជំរុញពលរដ្ឋយកកូនឱ្យបានច្រើន

ធ្វើចិត្តមិនទាន់បាន! កែវ សុបញ្ញា បង្ហោះដំណឹងបាត់បង់កូនស្រីទាំងខ្លោចផ្សា បួងសួងឱ្យកូនត្រឡប់មកវិញម្ដងទៀត

ព័ត៌មានបន្ថែម

លោក​ អ៊ិន សុភិន ទទួលស្គាល់រឿងជំពាក់បុលគេ តែរឿងគ្រប់គ្រងកម្មវិធីបរវកញ្ញាមិនធ្លាប់មានបញ្ហារកាំរកូសទេ

ចំណងគ្រួសារគ្មានរឿងល្អក់កករទេ តែ យាយយ៉យ និង ស្វាមី រស់នៅឆ្ងាយគ្នា ព្រោះហេតុផលនេះ

ធ្វើចិត្តមិនទាន់បាន! កែវ សុបញ្ញា បង្ហោះដំណឹងបាត់បង់កូនស្រីទាំងខ្លោចផ្សា បួងសួងឱ្យកូនត្រឡប់មកវិញម្ដងទៀត

(វីដេអូ) កំពុងប្រកួតកម្មវិធីអន្តរជាតិ! កក្កដា សុភ័ណ្ឌ ទម្លាយពីអតីតកាលស្មានមិនដល់ ធ្លាប់ត្រូវគេបំពា-នកាលអាយុ ៨ ឆ្នាំ មុនបួសជាសង្ឈ

ឆ្វាចណាស់! ផន ស្រីពី ធ្វើឱ្យអ្នកគាំទ្របើកភ្នែកធំៗ ក្នុងការប្រកួតឈុតហែលទឹក លើឆាក Miss Cosmo 2025 នៅវៀតណាម

ចូលរួមរំលែកទុក្ខ! ទើបសម្រាលបាន ៤ ខែ កែវ សុបញ្ញា បង្ហោះរូបកាន់ទុក្ខកូនស្រីជាទីស្រឡាញ់ ដែលលាចាកលោកដោយសារជំងឺនេះ

(វីដេអូ) អត់ដែលដឹងសោះ Sophia Kao ចូលចិត្តតារាចម្រៀងប្រុសកម្ពុជារូបនេះខ្លាំង ហ៊ានសារភាពដោយមិនស្ទាក់ស្ទើរថាជា Idol

ឃើញសិស្សប្អូនកំពុងប្រកួតលើឆាកអន្តរជាតិ អ៊ិន លក្ខិណា រសាប់រសល់ បង្ហើបចង់វិលឡើងឆាកប្រកួតដណ្ដើមមកុដជាថ្មី

ស្វែងរកព័ត៌មាន​ ឬវីដេអូ