មកស្គាល់បុរសសង្ហាកម្ពុជា ៥ រូប នៅវ័យក្មេង តែសមត្ថភាពខ្លាំង កំពុងដឹកនាំក្រុមហ៊ុនល្បីៗនៅកម្ពុជា

Share This

ទសវត្សរ៍ចុងក្រោយនេះ ក្រុមហ៊ុនល្បីៗមានភាពលេចធ្លោនៅកម្ពុជា ភាគច្រើនត្រូវបានដឹកនាំដោយបុគ្គលវ័យក្មេង។ ពួកគេមិនត្រឹមតែមានកម្រិតសិក្សាខ្ពស់ តែថែមទាំងជំនាញក្នុងការបង្កើតយុទ្ធសាស្ត្រ ការធ្វើទីផ្សារ ការទំនាក់ទំនង ជាពិសេស មានភាពច្នៃប្រឌិតសមស្របទៅតាមសម័យជឿនលឿន។ ក្នុងចំណោមនោះ យើងសូមបង្ហាញបុគ្គលវ័យក្មេងចំនួន ៥ រូប ដែលពួកគេកំពុងដឹកនាំក្រុមហ៊ុនល្បីៗនៅកម្ពុជា។

១. លោក Leang Venlong នាយកប្រតិបត្តិ ក្រុមហ៊ុនទឹកពិសាហាយធិច

មានវ័យ ២៨ ឆ្នាំ​ លោក Leang Venlong បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពីសាកលវិទ្យាល័យ Deakin នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី និង បញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងអន្តរជាតិ ពីសាកលវិទ្យាល័យ Queen Mary នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ ជានាយកប្រតិបត្តិនៃក្រុមហ៊ុន លោកបានដឹកនាំការលក់កើនឡើងលើស ៥០០ % ក្នុងរយៈពេលត្រឹមតែពីរឆ្នាំកន្លះ ដោយធ្វើឱ្យអាជីវកម្មគ្រួសាររស់រានឡើងវិញទៅជាម៉ាកយីហោប្រកួតប្រជែង។ កិច្ចខិតខំប្រឹងប្រែងរបស់លោក ធ្វើឱ្យម៉ាក Hitech ទទួលស្គាល់ជាអន្តរជាតិ រួមទាំងបានពានរង្វាន់មាសពី Monde Selection ផងដែរ។

២. លោក SENGSANG HONG នាយកគ្រប់គ្រង ក្រុមហ៊ុន Sandalwood Cambodia

ក្នុងវ័យ ៣០ ឆ្នាំ មានតួនាទីជានាយកគ្រប់គ្រងនៃ Sandalwood Cambodia ដែលជាក្រុមហ៊ុនគ្រឿងសង្ហារិមប្រណីតនៅកម្ពុជា លោកមើលការខុសត្រូវទៅលើប្រតិបត្តិការ យុទ្ធសាស្ត្រផែនការអាជីវកម្ម និង ស្វែងរកប្រភពផលិតផលនៅទូទាំងពិភពលោក។​ ជាមួយការធ្វើដំណើរទៅក្រៅប្រទេស ដើម្បីជួបដៃគូអន្តរជាតិ និង មើលកន្លែងតាំងបង្ហាញជាញឹកញាប់ លោកត្រូវប្រាកដថា គ្រប់ផលិតផលទាំងអស់ គឺត្រូវទៅនឹងស្តង់ដាខ្ពស់របស់ក្រុមហ៊ុន និង ស្របតាមម៉ូដនិយមនាពេលបច្ចុប្បន្ន។

៣. លោក លី​ ហ្សេ​ឌី​ន ជំនួយការនាយកប្រតិបត្តិនៅក្រុមហ៊ុន Angkor Palace Development

លោក​ ​លី​ ហ្សេ​ឌី​ន មានវ័យទើបតែ ២៥ ឆ្នាំ កំពុងកាន់តំណែងជាជំនួយការនាយកប្រតិបត្តិ (Executive Assistant Manager) នៅក្រុមហ៊ុន Angkor Palace Development Co., Ltd. ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលំដាប់ខ្ពស់មួយនៅកម្ពុជា។ នៅក្នុងតួនាទី លោកមើលការខុសត្រូវទៅលើគម្រោងសាងសង់ និង រៀបចំអនាគតនៃអាជីវកម្មគ្រួសារ។ ជាមួយជំនាញផ្នែកស្ថាបត្យកម្ម ដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Monash នៅទីក្រុង Me​l​b​our​n​e​ ​ប្រទេស​អូ​ស្រ្តា​លី លោក​ ​លី​ ហ្សេ​ឌី​ន បានចូលរួមយ៉ាងសកម្មគ្រប់ដំណាក់កាលនៃការអភិវឌ្ឍន៍ រាប់តាំងពីការបង្កើតគំនិត រហូតដល់ការប្រតិបត្តិ។ ក្រៅពីការងារខាងលើ លោកក៏បានប្រើជំនាញថត ដើម្បីបង្ហាញពីសម្រស់ប្រទេសកម្ពុជា និង ​ជួយ​ដល់​បុព្វហេតុ​សប្បុរសធម៌ផងដែរ។

៤. លោក Jonah Norodom Wood អ្នកគ្រប់គ្រងផ្នែកលក់ និង ជាទូតសុច្ឆន្ទៈ នៅក្រុមហ៊ុន Seekers Spirits

ក្នុងវ័យ ២៧ ឆ្នាំ លោក Jonah Norodom Wood គឺជាអ្នកគ្រប់គ្រងផ្នែកលក់ និង ជាទូតសុច្ឆន្ទៈ ឬ BA នៅក្រុមហ៊ុន សេកខឺ ស្ពីរីតស៍ ( Seekers Spirits)  ដែលជាក្រុមហ៊ុនផលិតស្រាជីនដ៏ល្បីមួយនៅកម្ពុជា។ មុខមាត់សង្ហាបែបកូនកាត់ លោកត្រូវបានគេស្គាល់ជាបុត្រារបស់ ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចាន់ស៊ីតា (Princess Norodom Chansita) និង ត្រូវជាចៅ​បង្កើតរបស់​ សម្ដេច​រាជ​បុត្រី ព្រះ​រៀម នរោត្តម បុប្ផា​ទេវី។ លោក Jonah Norodom Wood បានបញ្ចប់ការសិក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយនៅសាកលវិទ្យាល័យ University of Groningen នៅប្រទេសហូឡង់។ បច្ចុប្បន្ន ក្នុងតួនាទីជាអ្នកគ្រប់គ្រងផ្នែកលក់ និង ជាទូតសុច្ឆន្ទៈ​នៃក្រុមហ៊ុនស្រាជីន លោកបាននាំយកបេសកកម្មរបស់ក្រុមហ៊ុនទៅកាន់ជីវិតជាមួយមហិច្ឆតាដ៏រីករាយ ផ្សព្វផ្សាយថាមពលរបស់កម្ពុជា និង រសជាតិទៅទូទាំងពិភពលោក។ លោកមើលការខុសត្រូវលើកម្មវិធីផ្សេងៗ ការធ្វើទីផ្សារ និង ការនាំចេញ រហូតពង្រីកម៉ាកយីហោឱ្យឈ្នះពានរង្វាន់ប្រចាំតំបន់។​

៥. លោក កង សុវណ្ណារ៉ូត នាយកគ្រប់គ្រងក្រុមហ៊ុន ហ្រ្គេប ខេមបូឌា

មានវ័យ ២៩ ឆ្នាំ លោក កង សុវណ្ណារ៉ូត ឬ គេច្រើនស្គាល់ឈ្មោះថា Mike Kang ជានាយកគ្រប់គ្រងក្រុមហ៊ុន ហ្រ្គេប ខេមបូឌា។ នៅក្នុងតួនាទី ទន្ទឹមនឹងការដឹកនាំក្រុមហ៊ុន លោកត្រួតពិនិត្យទៅលើយុទ្ធសាស្ត្រ ប្រតិបត្តិការ ការរីកចម្រើននៃការចល័ត ការដឹកជញ្ជូន និង សេវាកម្មផ្សេងៗទៀត។ ជាមួយសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងនវានុវត្តន៍សកល (Global Innovation Management) និង បរិញ្ញាបត្រផ្នែកគ្រប់គ្រងប្រព័ន្ធព័ត៌មាន លោកបានជំរុញការរីកចម្រើនរបស់ Grab ពង្រឹងសមត្ថភាពក្រុមការងារក្នុងស្រុក ក៏ដូចជាបង្កើតឱកាសរីកចម្រើនសេដ្ឋកិច្ចកម្ពុជាផងដែរ៕

ប្រភព៖ Prestige 

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

(វីដេអូ) ក្រោយទទួលស្គាល់ជាស្វាមីភរិយា ពេលនេះ មាស សុខសោភា បង្ហាញសកម្មភាពដើរកម្សាន្តជាមួយតាសក់សភ្នំត្បែងយ៉ាងសប្បាយ

សង្កេតមើលផង! បើផ្ទះមានលក្ខណៈបែបនេះឆាប់រកវិធីកែខៃ ព្រោះអាចទាក់ទាញវិញ្ញាណមកនៅ ទោះជំនាងផ្ទះពូកែក៏ជួយអត់បានដែរ

បង្ហាញសម្រស់កូនស្រីច្បង ដាញ់ ម៉ូនីកា ក្នុងវ័យ ១៥ ឆ្នាំ សម្រស់ស្អាតមិនចាញ់អ្នកម្ដាយជាតួកុន

នៅផ្ទះចំណាយច្រើនពេក ប្តីប្រពន្ធមួយគូនាំកូនដើរលេងក្រៅប្រទេស កាត់បន្ថយចំណាយហើយបានស្គាល់ពិភពលោកទៀត

ទាក់ទងគ្នា Private មួយរយៈ អាង សុជាតា ដាច់ចិត្តបង្ហាញមុខគូស្នេហ៍ជាបុរសសង្ហារាងខ្ពស់ស្រឡះរូបនេះ

ព័ត៌មានបន្ថែម

សង្កេតមើលផង! បើផ្ទះមានលក្ខណៈបែបនេះឆាប់រកវិធីកែខៃ ព្រោះអាចទាក់ទាញវិញ្ញាណមកនៅ ទោះជំនាងផ្ទះពូកែក៏ជួយអត់បានដែរ

នៅផ្ទះចំណាយច្រើនពេក ប្តីប្រពន្ធមួយគូនាំកូនដើរលេងក្រៅប្រទេស កាត់បន្ថយចំណាយហើយបានស្គាល់ពិភពលោកទៀត

មិនបាច់ទៅដល់ក្រិច! ហាងកាហ្វេថ្មីចែសមួយទើបបើកនៅសៀមរាប មានប្លង់ថតរូបស្អាតៗ ដូចលើកោះ Santorini ពិតៗ

កុំចេះតែទម្លាក់លេខទម្លាក់ទីតាំង! មុនទិញអីវ៉ាន់អនឡាញ ត្រូវមើល ៤ ចំណុចនេះសិន ប្រយ័ត្នគេបោក

អ្នកមានបញ្ហាឆ្អឹងត្រគាកកុំទុកយូរ! ចាប់ពីខានស្អែក នៅពេទ្យគៀនឃ្លាំង មានគ្រូពេទ្យមកពីអង់គ្លេស ផ្ដល់ជូនការព្យាបាល ៣ មុខនេះ

ផ្ទះណាបានជាកូនប្រសាសំណាងហើយ! អ្នកផលិតមាតិកាជនបទ ២ រូប ពូកែច្នៃម្ហូបទំនងៗ មានចិត្តល្អតែងធ្វើម្ហូបចែកក្មេងតូចៗ

មិនចង់កើតជំងឺទឹកនោមផ្អែម កាត់ជើងចោល ពិបាកហូបចុក នេះជារឿងងាយៗ ៤ ចំណុច គួរអនុវត្តធ្វើជាប្រចាំ

ឆ្នេរមួយកន្លែងនៅថៃ ទឹកសមុទ្រប្រែជាខ្មៅដូចប្រេង អ្នកទេសចរខ្ពើមលែងហ៊ានចុះលេង

ស្វែងរកព័ត៌មាន​ ឬវីដេអូ