មកស្គាល់បុរសជាមិត្តភក្តិគ្នាទាំង ៣ សង្ហា ឆ្លាត ពូកែ សំខាន់ជាបុគ្គលកាន់កាប់មុខជំនួញធំៗនៅកម្ពុជា

Share This

ប៉ុន្មានឆ្នាំចុងក្រោយនេះ ឃើញថាស្ថាបនិកវ័យក្មេងជាច្រើនបានលេចមុខជាបន្តបន្ទាប់។ ពួកគេសុទ្ធសឹងជាបុគ្គលជាន់ថ្មីប្រកបដោយ ថាមពល ចំណេះដឹង គំនិតច្នៃប្រតិដ្ឋ សំខាន់កាន់កាប់សុទ្ធតែជំនួញធំៗ។ ជាក់ស្តែង ដូចជាបុរសសង្ហា ៣ រូបជាមិត្តនឹងគ្នា ពួកគេមិនត្រឹមតែមានចំណេះដឹង និង សមត្ថភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងបានបង្កើតជំនួញលើវិស័យផ្សេងៗ ពោរពេញដោយសក្តាដានុពលផងដែរ។

១. លោក អ៊ឹង ស៊ីវឈន់

លោក អ៊ឹង ស៊ីវឈន់ ជាអគ្គនាយកប្រតិបត្តិនៃទឹកស្ព្រីងប្រូវីដា។ លោកត្រូវបានគេស្គាល់ជាកូនប្រុសរបស់ ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ និង លោកជំទាវ ហេង សុខា។ ថ្វីត្បិតក្មេងវ័យ តែអគ្គនាយកប្រតិបត្តិសមត្ថភាពខ្ពស់រូបនេះ អាចដឹកនាំក្រុមហ៊ុនរីកចម្រើនក្នុងរយៈពេលដ៏ខ្លី។​​​ ជារឿយៗ លោកតែងសកម្មនៅក្នុងសកម្មភាពជួយសង្គមនានាផងដែរ។ ថ្មីៗនេះ កាលពីខែកក្កដាកន្លងទៅ លោកទើបបើកសម្ពោធភោជនីយដ្ឋាន  Omakase ប្រណីតមួយឈ្មោះថា Hangetsu Phnom Penh  ស្ថិតនៅក្នុងតំបន់បឹងកក់ រាជធានីភ្នំពេញ។

២. លោក គួច វរ្ម័ន

លោក គួច វរ្ម័ន បានបញ្ចប់ការសិក្សាផ្នែកនយោបាយ និង ទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យ Queen Mary ទីក្រុងឡុងដ៍។ ក្នុងវ័យ ២៣ ឆ្នាំ លោកជានាយកប្រតិបត្តិនៃក្រុមហ៊ុន Future Focus Solutions & Pharma Co.,Ltd ជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារពេទ្យ និង ផលិតផលឱសថ។ លោកក៏ជាសហស្ថាបនិក ដែលបង្កើត UpNext  និង Gymworks ផងដែរ។ ជាក់ស្តែង UpNext ជាគេហទំព័រផ្សព្វផ្សាយ និង ជាស្ថាប័ន ផ្តោតទៅលើការធ្វើបដិវត្តកីឡា និង ផ្តល់ឱកាសអាជីពកីឡាសម្រាប់យុវជនកម្ពុជា។ ចំណែកឯ Gymworks ផ្តោតទៅលើសម្លៀកបំពាក់កីឡាគុណភាពខ្ពស់ និង ផលិតផលប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ។

៣. លោក Richard Yim

លោក Richard Yim ឬ យឹម ប្រសិទ្ធីឫទ្ធិ ជាសហស្ថាបនិក និង ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Quantum Engineering and Manufacturing ដែលជាក្រមហ៊ុនផ្គត់ផ្គង់លោហធាតុ និង ដំឡើងម៉ាស៊ីនគ្រឿងចក្រធំមួយនៅកម្ពុជា។ សហស្ថាបនិករូបនេះ បានបង្កើតក្រុមហ៊ុនកាលពីឆ្នាំ​ ២០២០ បច្ចុប្បន្នក្រុមហ៊ុននេះកំពុងមានទីផ្សារខ្លាំងពីបណ្តាក្រុមហ៊ុនធំៗទាំងក្នុង និង ក្រៅប្រទេស។ លោកក៏ត្រូវបានគេស្គាល់ដែរថា ជាកូនខ្មែរដំបូងដែលបានបង្កើតរ៉ូបូតដោះគ្រាប់មីនដំបូងគេនៅលើពិភពលោក៕

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ប្រាប់តៗគ្នាផង! សមាជិក ប.ស.ស ពេលឈឺ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

មាស ម៉ូលីណា សម្រស់ស្អាតខ្ញង់ដូចជំនាន់ប្រកួត Freshie Girl ទាំងពេលនេះកូនៗធំៗទន្ទឹមខ្លួន

កុំទ្រាំទៀតតស់ណាត់គ្នាទៅ! សួនផ្កាមួយនៅបាត់ដំបង កំពុងផ្ទុះល្បីថតរូបស្អាតខ្លាំង សំបុត្រចូលតែ ៥ ពាន់ ថតរូបមួយសេរី

យុទ្ធសាស្រ្តខ្លាំង! បងប្អូនស្រីកម្ពុជាពីររូបសហការគ្នា បង្ហាញមហិច្ចតាចង់បង្កើតរោងចក្រគ្រឿងអលង្ការនាំចេញទៅក្រៅប្រទេស

មិនសារភាពពីទំនាក់ទំនងច្បាស់ តែតារាស្រី យ៉ា សុផាន់ម៉ៃ និង ប្រុសស្អាត Lee Xing ត្រសងទៅត្រសងមកដូចសង្សារ

បានពាក់ដឹងតែគេឯងស្រែកវ៉ាវ! រ៉ូបម៉ូដថ្មី ស្ទីលហ្វេហ្សិន ទំនោរពេញនិយមសម្រាប់ចូលរួមកម្មវិធីឆ្នាំ ២០២៥​

បុរសម្នាក់ង៉ិកង៉ក់អត់និយាយរកប្រពន្ធ ២០ ឆ្នាំ ព្រោះអន់ចិត្តនឹងប្រពន្ធស្រឡាញ់កូនជាងប្ដី

ក្តុកក្តួល! មន្ត្រីជំនាញអង្គការ CMAC ២ រូប ពលីជីវិតក្នុងឧបទ្ទវហេតុផ្ទុះមីនតោន នៅខេត្តឧត្តរមានជ័យ

ព័ត៌មានបន្ថែម

ក្តុកក្តួល! មន្ត្រីជំនាញអង្គការ CMAC ២ រូប ពលីជីវិតក្នុងឧបទ្ទវហេតុផ្ទុះមីនតោន នៅខេត្តឧត្តរមានជ័យ

​ឆ្នាំ ២០២៥ ហើយ! តស់មកដឹងពីមុខរបរកំពុងមានតម្រូវការទីផ្សារខ្ពស់ទាំង ២០ សម្រាប់យុវជននៅកម្ពុជា

ផ្អើលនៅថៃ! ស្នេហាត្រីកោណ ស្រី ២ ប្រុស ១ ខាងប្រុសដោះស្រាយមិនចេញ ក៏បើកឡានចូលសមុទ្របំណងឱ្យស្ល-ា.ប់ទាំងអស់គ្នា តែបរាជ័យ

ក្ដៅៗ! អ្នកលេង TikTok នៅអាមេរិកកំពុងជ្រួលច្របល់ ខណៈបណ្ដាញសង្គមមួយនេះ អាចនឹងត្រូវឈប់ឱ្យប្រើនៅថ្ងៃទី ១៩ ខែមករា ខាងមុខ

ទំនេរអត់ការងារធ្វើទៅទះគូទនារីម្នាក់កណ្តាលផ្សារមួយទំហឹង មានអីខាងស្រីប្ដឹង បានទៅដេកប៉ុស្ដិ៍ប៉ូលិសលេង

សិល្បករខ្មែររស់នៅក្រៅប្រទេសម្នាក់ គូរគំនូរមិនដែលចោលអត្តសញ្ញាណជាតិ កំពុងទទួលបានការសរសើរពីបរទេស

នារីម្នាក់ លួចយកបារីអេឡិចត្រូនិចឡើងយន្តហោះ ជូរមាត់ពេកអង្គុយជក់ផ្លុំផ្សែងចោលយ៉ាងរំភើយ មិនខ្វល់ពីការហាមប្រាម

តូចចិត្តឪពុកស្ដីឱ្យរឿងមកផ្ទះយប់ជ្រៅ ក្មេងប្រុសចិត្តខ្លាំងរត់ទៅបញ្ច.ប់ជី.វិ/តខ្លួនឯងមិនស្ដាយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ