២០ ឆ្នាំហើយ! បង្ហាញបច្ចុប្បន្នភាពតួសំខាន់ ៦ រូបក្នុងរឿង «រសជាតិជីវិត» បានដើរដល់ចំណុចនេះនៅឆ្នាំ ២០២៥

Share This

បើគិតចាប់តាំងពីឆ្នាំ ២០០៤ មកដល់ពេលនេះ រយៈពេលប្រមាណជាង ២០ ឆ្នាំមកហើយ ដែលរឿងភាគបែបអប់រំ «រស់ជាតិជីវិត» ផលិតដោយទូរទស្សន៍ល្បីបរទេស BCC បានចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ ៥។ កាលនោះដែរ គេចាំបានថាខ្សែភាពយន្តអប់រំនេះ ត្រូវបានទទួលការគាំទ្រ និង ទស្សនាយ៉ាងច្រើនពីសំណាក់មហាជន។

ក្រឡេកទៅមើលតួអង្គសំខាន់ៗចំនួន ៦ រូប ក៏ត្រូវបានមហាជនចាប់អារម្មណ៍ និង សរសើរពីទេពកោសល្យនៃការសម្តែងរបស់ពួកគេផងដែរ ដោយក្នុងនោះរួមមាន អ្នកនាង កែវ ពេជ្រពិសី, លោក កែវ ង៉ែត, លោក សារ៉ា ចិន្ត្រា, អ្នកនាង ម៉ែន ម៉ាឡៃ, អ្នកនាង គឹម សុធាថងឌី និង លោក អ៊ឹង សុក្រធារិទ្ធ។

១. កែវ ប៉ូរ៉ា តួអង្គ បូរ៉ា

គិតមកដល់ពេលនេះ រយៈពេលប្រមាណជាជិត ២០ ឆ្នាំមកហើយ ដែលលោក កែវ ង៉ែត បានចាកចេញពីអាជីពសិល្បៈ ទៅសិក្សាបន្ត និង រស់នៅក្រៅប្រទេស។ កន្លងមក តួអង្គ បូរ៉ា ក្នុងរឿង «រសជាតិជីវិត» នេះ ក៏មិនសូវបង្ហាញពីជីវិតឯកជនលើបណ្តាញសង្គមនោះឡើយ ដែលជាហេតុធ្វើឱ្យអ្នកគាំទ្រនឹករឭកដល់លោកយ៉ាងខ្លាំង។

យ៉ាងណាមិញ បច្ចុប្បន្ន លោក កែវ ង៉ែត ហៅ ប៉ូរ៉ា ក៏បានរៀបការរួចរាល់ និង បានវិលត្រឡប់មករស់នៅក្នុងប្រទសកម្ពុជាវិញយូរហើយដែរ ដោយបច្ចុប្បន្នលោកមានអាជីពជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ។

២. អ្នកនាង កែវ ពេជ្រពិសី តួអង្គ ពិសី

ក្រោយពីបញ្ចប់ខ្សែភាយន្តខាងលើ អ្នកនាង កែវ ពេជ្រពិសី ក៏បានបន្តលើអាជីពសិល្បៈដូចដើម រហូតអ្នកនាងរៀបការសាងគ្រួសារ ទទួលបានចំណងដៃកូនប្រុសម្នាក់ហើយនោះ ប៉ុន្មានឆ្នាំមុន អ្នកនាងក៏បានផ្អាកលើវិថីសិល្បៈមួយរយៈ។ តែជាងមួយឆ្នាំចុងក្រោយនេះ អ្នកនាង កែវ ពេជ្រពិសី បានវិលត្រឡប់មកវិថីសិល្បៈវិញហើយដែរ។ ម្យ៉ាងវិញទៀត អ្នកនាង កែវ ពេជ្រពិសី ក៏កំពុងមមាញឹកក្នុងអាជីវកម្មផ្ទាល់ខ្លួនជាច្រើន​ រួមមានទាំងសំអាងការ និង ក្រុមហ៊ុមលក់ផលិតផលថែសម្រស់ទៀតផង។

៣. លោក សារ៉ា ចិន្ត្រា តួអង្គ ពិសិដ្ឋ

មហាជនច្បាស់ជាចាំមិនភ្លេចនោះទេនូវតួអង្គរងមួយរូប ដែលចុងបញ្ចប់នៃរឿង «រសជាតិជីវិត» បានធ្វើឱ្យអ្នកទស្សនាស្រក់ទឹកភ្នែក ក៏ព្រោះក្នុងនោះតួអង្គឈ្មោះ ពិសិដ្ឋ ត្រូវផ្ទុកមេរោគអេដស៍។ តួអង្គនេះដែរ គឺត្រូវបានសម្តែងដោយលោក លោក សារ៉ា ចិន្ត្រា។

បច្ចុប្បន្ន លោក សារ៉ា ចិន្ត្រា ក៏នៅតែបន្តអាជីពលើវិថីសិល្បៈដូចដើម ប៉ុន្តែមិនមែនជាតារាសម្តែងនោះទេ សព្វថ្ងៃតួអង្គ ពិសិដ្ឋ ក្នុងរឿង «រសជាតិជីវិត» រូបនេះ គឺជាអ្នកដឹកនាំ និង ជាអ្នកផលិតមាតិកាមួយរូបផងដែរ។

៤. អ្នកនាង គឹម សុធាថងឌី តួអង្គ កញ្ញា

គេចាំបានថាបន្ទាប់ពីបញ្ចប់រឿង «រសជាតិជីវិត» អ្នកនាង គឹម សុធាថងឌី ហៅ Amy ហាក់មិនសូវបង្ហាញវត្តមានក្នុងការសម្តែងភាពយន្តនោះទេ ប៉ុន្តែអ្នកនាងគឺជាផលិតករមួយរូប។ ម្យ៉ាងវិញទៀត អ្នកនាង គឹម សុធាថងឌី ក៏ជាអ្នកនិពន្ធសៀវភៅមួយរូបផងដែរ។ បច្ចុប្បន្ន តួអង្គ កញ្ញា ក្នុងរឿង «រសជាតិជីវិត» រូបនេះ បានចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅប្រទេសកាណាដា សាងគ្រួសារ និង ទទួលបានចំណងដៃកូនប្រុសមួយរូបហើយ។

៥. លោក អ៊ឹង សុក្រធារិទ្ធ តួអង្គ ដុកទ័រ រិទ្ធ

តួអង្គ ដុកទ័រ រិទ្ធ ដែលសម្តែងដោយលោក អ៊ឹង សុក្រធារិទ្ធ ក្រោយពីបញ្ចប់រឿងខាងលើ លោកក៏នៅបន្តអាជីពលើវិថីសិល្បៈក្នុងនាមជាតារាសម្តែងផងដែរ ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ លោកក៏បានផ្អាកលើអាជីពនេះ និង មានការងារជាមន្ត្រីរាជការ។ តួអង្គ ដុកទ័រ រិទ្ធ រូបនេះ ក៏បានរៀបការភរិយាកសាងគ្រួសារ ហើយមកទល់បច្ចុប្បន្នលោកក៏ទទួលបានចំណងដៃកូនស្រី ៣ រូប រួចហើយដែរ។ យ៉ាងណាមិញ កាលពីប៉ុន្មានឆ្នាំ លោក អ៊ឹង សុក្រធារិទ្ធ ក៏បានបង្ហាញវត្តមានជាថ្មីលើវិថីសិល្បៈក្នុងការសម្តែងភាពយន្តខ្នាតធំ «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»។

៦. អ្នកនាង ម៉ែន ម៉ាឡៃ តួអង្គ ម៉ាឡៃ

តួអង្គ ម៉ាឡៃ ដែលសម្តែងដោយ អ្នកនាង ម៉ែន ម៉ាឡៃ ហាក់បាត់មុខឈឹងលើវិថីសិល្បៈ ដោយបច្ចុប្បន្ន នៅលើបណ្តាញសង្គមនានា ក៏ហាក់មិនបានឃើញវត្តមានរបស់អ្នកនាងដែរ។ យ៉ាងណា បើតាមប្រភពអ្នកសិល្បៈបានឱ្យដឹងថា បច្ចុប្បន្នអ្នកនាង ម៉ែន ម៉ាឡៃ កំពុងរស់នៅឯប្រទេសអូស្ត្រាលី៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មើលចិត្តគ្នា ៥ ឆ្នាំ! ទីបំផុតអ្នកផលិតមាតិកា ខេមរា ចូលចែចូវគូស្នេហ៍តាមប្រពៃណី រង់ចាំថ្ងៃមង្គលនៅដើមឆ្នាំ ២០២៦

ខកចិត្តរឿងស្នេហាច្រើនលើកពេក ស្រ្តីម្នាក់សម្រេចជះលុយដាក់រូបខ្លួនឯងលើផ្ទាំងប៉ាណូ ប្រកាសរកបុរសម្នាក់ធ្វើប្ដី

នៅតែស្ងាត់ឈឹង! គឹម លក្ខិណា បន្តភាពស្ងប់ស្ងាត់ គ្មានអ្នកដឹងពីបច្ចុប្បន្នភាពនៃជីវិត សូម្បីអ្នកសិល្បៈក៏គ្មានអ្នកដឹង

បុរសចិត្តព្រះ តាមទាន់ប្រពន្ធលួចមានសហាយ តែសុខចិត្តប្រគល់ប្រពន្ធឱ្យសហាយទាំងទឹកភ្នែក ជាថ្នូរនឹងគោមួយក្បាល

ឆន សុវណ្ណារាជ ប្រកាសឈប់ច្រៀងចម្រៀងរបស់ខ្លួនប៉ុន្មានបទនេះ ព្រោះជាបទយកតាមលំនាំចម្រៀងចោរសៀម

ព័ត៌មានបន្ថែម

មើលចិត្តគ្នា ៥ ឆ្នាំ! ទីបំផុតអ្នកផលិតមាតិកា ខេមរា ចូលចែចូវគូស្នេហ៍តាមប្រពៃណី រង់ចាំថ្ងៃមង្គលនៅដើមឆ្នាំ ២០២៦

នៅតែស្ងាត់ឈឹង! គឹម លក្ខិណា បន្តភាពស្ងប់ស្ងាត់ គ្មានអ្នកដឹងពីបច្ចុប្បន្នភាពនៃជីវិត សូម្បីអ្នកសិល្បៈក៏គ្មានអ្នកដឹង

ឆន សុវណ្ណារាជ ប្រកាសឈប់ច្រៀងចម្រៀងរបស់ខ្លួនប៉ុន្មានបទនេះ ព្រោះជាបទយកតាមលំនាំចម្រៀងចោរសៀម

(វីដេអូ) អ្នកសិល្បៈអៀនរំភើបជំនួស! ឱក សុគន្ធកញ្ញា និង ស្វាមី ផ្ដល់ស្នាមថើបឱ្យគ្នាយ៉ាងផ្អែម មុខគេឯង

សល់តែអនុស្សាវរីយ៍! អតីតបេក្ខជន Cambodian Idol ២ រូប បានចែកឋានទាំងវ័យក្មេង ក្រោយជួយគ្រោះថ្នាក់លើដងផ្លូវ

(វីដេអូ) ក្រោយទទួលស្គាល់ជាស្វាមីភរិយា ពេលនេះ មាស សុខសោភា បង្ហាញសកម្មភាពដើរកម្សាន្តជាមួយតាសក់សភ្នំត្បែងយ៉ាងសប្បាយ

បង្ហាញសម្រស់កូនស្រីច្បង ដាញ់ ម៉ូនីកា ក្នុងវ័យ ១៥ ឆ្នាំ សម្រស់ស្អាតមិនចាញ់អ្នកម្ដាយជាតួកុន

ទាក់ទងគ្នា Private មួយរយៈ អាង សុជាតា ដាច់ចិត្តបង្ហាញមុខគូស្នេហ៍ជាបុរសសង្ហារាងខ្ពស់ស្រឡះរូបនេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ