ត្រូវប៉ាន់មាសកំពុងឡើងថ្លៃ! ភ្នំភ្លើងមួយនៅអង់តាកទិច ផ្ទុះចេញកម្ទេចមាស ៨០ ក្រាមរៀងរាល់ថ្ងៃ គិតជាលុយរាប់ពានដុល្លារ

Share This

ភ្នំភ្លើងមួយនៅទ្វីបអង់តាកទិច ឈ្មោះ Erebus មានកម្ពស់ ៣ ៧៩៤ ម៉ែត្រ បានធ្វើឱ្យអ្នកវិទ្យាសាស្ត្រមានការភ្ញាក់ផ្អើល ដោយសារភ្នំភ្លើងមួយនេះ ផ្ទុះបញ្ចេញឧស្ម័នជាច្រើនប្រភេទជារៀងរាល់ថ្ងៃ។

ជាមួយគ្នានោះដែរ ក្រុមអ្នកវិទ្យាសាស្ត្រ បានរកឃើញដែរថា ភ្នំ Erebus ដែលជាភ្នំភ្លើងសកម្ម និងខ្ពស់ជាងគេបំផុតនៅអង់តាកទិច បានផ្ទុះភាយចេញកម្ទេចមាសអមមកជាមួយឧស្ម័នផ្សេងៗទៀត។ ការពិតទៅ ក្រុមភូគព្ភវិទូរបស់សហរដ្ឋអាមេរិក ធ្លាប់បានរកឃើញម្ដងរួចមកហើយ ក្នុងឆ្នាំ ១៩៩១ ហើយតាមការស្រាវជ្រាវថ្មីៗនេះទៀត បានបង្ហាញលទ្ធផលកាន់តែច្បាស់ៗដូចទៅនឹងការស្រាវជ្រាវកាលពីឆ្នាំ ១៩៩១ នោះដែរ។

តាំងពីពេលមុន និងឥលូវនេះ អ្នកជំនាញបានរកឃើញកម្ទេចមាសក្នុងឧស្ម័ន ដែលភាយចេញពីភ្នំភ្លើង ក៏ដូចជានៅតាមព្រិលនៅជុំវិញនោះផងដែរ នេះបើតាមរបាយការណ៍ព័ត៌មានពី Interesting Engineering កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ។ ជាមួយគ្នានេះដែរ បើតាមការវាយតម្លៃពីអ្នកវិទ្យាសាស្ត្រ បានបង្ហាញឱ្យឃើញថា បរិមាណកម្ទេចមាស ដែលខ្ទាតចេញពីភ្នំភ្លើងជារៀងរាល់ថ្ងៃ គឺប្រមាណជា ៨០ ក្រាមឯណោះ ហើយបច្ចុប្បន្នហាងឆេងមាសកំពុងឡើងដូចកាំជណ្ដើរទៀត បើគិតជាលុយរាប់ពានដុល្លារក្នុងមួយថ្ងៃ។

លោក Philip Kyle អ្នកស្រាវជ្រាវប្រចាំវិទ្យាស្ថានរុករករ៉ែ និងបច្ចេកវិទ្យា (New Mexico Institute of Mining and Technology) នាកោះ Socorro បានពន្យល់ថា កម្ទេចមាសទាំងនោះ អាចមានប្រភពមកពីថ្មក្នុងភ្នំភ្លើងនោះ ដូចនេះ នៅពេលដែលភ្នំភ្លើងផ្ទុះ បញ្ចេញឧស្ម័នឡើងមកលើ ក៏នាំយកកម្ទេចមាសទាំងនោះមកជាមួយដែរ។ គួរបញ្ជាក់ដែរថា ភ្នំ Erebus គឺជាភ្នំភ្លើងមួយក្នុងចំណោមភ្នំភ្លើងសកម្មចំនួន ១៣៨ នៅអង់តាកទិច ដែលមានទីតាំងស្ថិតនៅលើកោះ Ross៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

មកស្គាល់សត្វពស់ ១០ ប្រភេទ សម្រស់ស្រស់ស្អាតបំផុតលើពិភពលោក តែកុំច្រឡំចាប់លេងឱ្យសោះ

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

មើលទុកទៅ! ស្ទីលផាត់មុខបរទេស ៥ បែប ឡូយបំផុតសម្រាប់បង្អួតសម្រស់ ត្រូវម៉ាច់ក្នុងស្រទាប់យុវវ័យ និង វ័យកណ្ដាល

ព័ត៌មានបន្ថែម

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

មកស្គាល់សត្វពស់ ១០ ប្រភេទ សម្រស់ស្រស់ស្អាតបំផុតលើពិភពលោក តែកុំច្រឡំចាប់លេងឱ្យសោះ

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

ទូកទៅកំពង់នៅ! ទោះទទួលអនិច្ចកម្ម តែ «មរតកមនុស្សរស់» កម្ពុជា ១១ រូប បានបន្សល់នូវមរតកធំធេងសម្រាប់ជាតិ

ហេងហេង! អ្នកគ្រូណាលី​ ចែករំលែក «ម៉ោងល្អ» ឱ្យត្រូវនឹងរាសីតាមឆ្នាំនីមួយៗ សម្រាប់ជួបចរចាការងារ ឬ ធ្វើដំណើរ

ភ្ញាក់ផ្អើល! នាយិកាសាលានៅកូរ៉េម្នាក់សម្រស់មិនសមវ័យ អាយុ ៩៣ ឆ្នាំហើយ តែសម្រស់ដូចត្រឹមអាយុ ៤០ ឆ្នាំ

ប្ដីចិត្តធម៌! ដឹងប្រពន្ធលួចស-ហាយស្មន់ជាមួយអ្នកជិតខាង អត់ខឹងហើយនៅដឹកដៃប្រពន្ធឱ្យទៅរៀបការទៀត

ខំរក្សាព្រហ្មចារីយូរខែយូរឆ្នាំ ចុងក្រោយកំលោះក្រមុំ ៤ នាក់នេះ ជួបរឿងខកចិត្ត ចង់បកក្រោយតែហួសពេល

ស្វែងរកព័ត៌មាន​ ឬវីដេអូ