ភ្ញាក់ផ្អើល! តួស្នំឯក ឆាវ ក្នុងរឿង «អ្នកម្នាង ជិនហួ» រងការចោទប្រកាន់ថាឡាយលក់កាបូប LV ក្លែងក្លាយ

Share This

តារាសម្ដែងស្រីចិន Chen Sisi ដែលផ្ទុះប្រជាប្រិយភាពក្នុងការដើរជាតួអង្គអ្នកម្នាង ឆាវ ប្រចាំភាពយន្តភាគចិនដ៏ល្បី «Legend of Zhen Huan» ឬជាភាសាខ្មែរ «អ្នកម្នាង ជិនហួ» ថ្មីៗនេះកំពុងរងមតិរិះគន់វែកញែកខ្លាំង ក្រោយរូបនាងត្រូវបានគេចោទប្រកាន់ថាបានឡាយលក់កាបូប LV ក្លែងក្លាយ។

តាមការចេញផ្សាយដោយសារព័ត៌មានចិនបានឱ្យដឹងថា មានភ្ញៀវម្នាក់បានទិញកាបូប LV មួយតឹកពីតារាស្រី Chen Sisi តាមឡាយ ប៉ុន្តែពេលអីវ៉ាន់មកដល់គឺមានសភាពខុសគ្នាទៅនឹងរូបបង្ហាញលើអនឡាញ។

ដោយសង្ស័យថាកាបូបនោះជារបស់ក្លែងក្លាយ ភ្ញៀវរូបនោះក៏បានយកកាបូបដែលទិញទៅឱ្យខាងភ្នាក់ងារពិនិត្យមើលរបស់ពិតដើម្បីឱ្យជួយមើលកាបូបរបស់នាង។ ក្នុងនោះដែរ មានអ្នកជំនាញ ២ នាក់នៅងឿងឆ្ងល់ចំពោះភាពពិតរបស់វា ខណៈអ្នកជំនាញម្នាក់ទៀតអះអាងតែម្ដងថាជារបស់ក្លែងក្លាយ។ ភ្ញៀវរូបនោះបានស្នើសុំឱ្យសងជាលុយមកវិញ ដោយចុងក្រោយក៏ទទួលបានក្រោយការទាក់ទងគ្នាអស់ជាច្រើនលើក។

ក្រោយមានហេតុការណ៍បែបនេះកើតឡើង ខាងតារាស្រី Chen Sisi ក៏បានធ្វើការចេញមុខឆ្លើយតបដោយប្រមូលក្រុមការងាររបស់នាងឱ្យស៊ើបអង្កេតលើការចោទប្រកាន់របស់ភ្ញៀវខាងលើ។ តាមការអះអាងរបស់នាង ខាងក្រុមការងារបានពិនិត្យឃើញថាកាបូបដែលដាក់លក់គឺមានឈីប និង មាន serial number ត្រឹមត្រូវដែលបញ្ជាក់ថាជារបស់ពិតមិនក្លែងក្លាយ។

បន្ថែមពីនេះ Chen Sisi ក៏បានទាក់ទងទៅខាងភ្នាក់ងារត្រួតពិនិត្យប៉ុន្តែរកមិនឃើញឯកសារផ្លូវការណាគាំទ្រការអះអាងរបស់ភ្ញៀវរូបនោះឡើយ។ គួរបញ្ជាក់ថា នៅក្នុងប្រទេសចិន ប្រសិនបើមានរបស់ណារកឃើញថាជារបស់ក្លែងក្លាយនោះគឺមានចេញលិខិតបញ្ជាក់ត្រឹមត្រូវថាពិតជារបស់ក្លែងក្លាយមែន។

បើទោះជាចេញមុខអះអាងការពារខ្លួនក៏ពិតមែន ប៉ុន្តែ Chen Sisi នៅតែមានមហាជនជាច្រើនមិនជឿលើការបកស្រាយរបស់នាងដដែល ដោយខ្លះបានចេញមកចោទប្រកាន់នាងថាបានលក់របស់ក្លែងក្លាយបែបនេះមួយរយៈមកហើយ ខណៈអ្នកខ្លះទៀតមិនជឿថាជារបស់ពិតព្រោះតែនាងដាក់លក់ក្នុងតម្លៃថោកពេក៕

ប្រភព៖ 8days

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

មកស្គាល់សត្វពស់ ១០ ប្រភេទ សម្រស់ស្រស់ស្អាតបំផុតលើពិភពលោក តែកុំច្រឡំចាប់លេងឱ្យសោះ

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

មើលទុកទៅ! ស្ទីលផាត់មុខបរទេស ៥ បែប ឡូយបំផុតសម្រាប់បង្អួតសម្រស់ ត្រូវម៉ាច់ក្នុងស្រទាប់យុវវ័យ និង វ័យកណ្ដាល

ព័ត៌មានបន្ថែម

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

បង្ហាញសម្រស់កំលោះសង្ហា Influencer ២ រូប កំពុងផ្ទុះប្រជាប្រិយភាព ព្រោះសមត្ថភាព និង ទម្រង់មុខកូនកាត់

អ្នកម៉ាក់រឹងមាំ! ៦ ឆ្នាំ ផាន់ ផាត់ណា ដើរតួនាទីជាម្តាយផងឪពុកផង មើលថែកូនប្រុសតែមួយយ៉ាងល្អ

ចៃដន្យ ឬនិស្ស័យ! តារាប្រុសស្រី ៣ ដួង ដាក់ឈ្មោះឱ្យកូនប្រុសច្បងស្រដៀងគ្នា ពីរោះមួយបែបម្នាក់

ក្រុមរាំនារី ២ ក្រុម ល្បីពូកែ Dance Cover បទ K-pop សមាជិកម្នាក់ៗពហុជំនាញ ឯសម្រស់វិញមិនធម្មតា​

ស្វាមីចែកឋានមួយរយៈហើយ តារារៀមច្បង សួន ចន្ថា នៅត្អូញត្អែរនឹកដល់ស្វាមីធ្លាប់រស់នៅមើលថែគ្នាច្រើនឆ្នាំ

លោក អ៊ិន សុភិន ត្រូវគេចាត់ទុកជា ND មានផ្លូវចិត្តរឹងមាំ ទោះធ្លាប់រងការរិះគន់ នៅតែក្រាញលើកវិស័យបវរកញ្ញាមិនថយ

ជាមហាសេដ្ឋី Youtube លុយពាន់លាន តែពេលចង់ការប្រពន្ធ MrBeast បែរជារត់ទៅខ្ចីលុយម៉ែយកមករៀបការ

ស្វែងរកព័ត៌មាន​ ឬវីដេអូ