បុរសម្នាក់ដេកមិនលក់ជាង ២ ឆ្នាំ ប្រឹងគ្រប់វិធីនៅតែដេកមិនលក់ លក់ទ្រព្យលក់ផ្ទះទៅពេទ្យច្រើនប្រទេសព្យាបាល តែមិនបានផល

Share This

បុរសជនជាតិអង់គ្លេសម្នាក់បានទម្លាយពីអាការដេកមិនលក់ធ្ងន់ធ្ងរ ដោយមិនអាចបិទភ្នែកដេកបានសូម្បីមួយស្រឡែតអស់រយៈពេល ២ ឆ្នាំទៅហើយ ខំទៅរកពេទ្យសឹងតែទូទាំងពិភពលោកនៅតែមិនជា និង រកមូលហេតុមិនឃើញសោះ។

បុរសរូបនេះមានឈ្មោះ Oliver Alvis  វ័យ ៣២ ឆ្នាំ។ តាមការឱ្យដឹង លោកមិនអាចបានបិទភ្នែកដេកសូម្បីតែមួយវិនាទីឡើយរយៈពេល ២ ឆ្នាំកន្លងមកនេះ វាធ្វើឱ្យលោកឈឺចាប់ពេញរាងកាយ ឈឺទាំងសាច់ដុំ ឈឺឆ្អឹងឆ្អែង រីឯភ្នែកសឹងតែខ្វាក់ និង មិនដើរត្រង់ដូចគេដូចឯងបានទៀតនោះទេ។ លើសពីនេះទៅទៀត វាធ្វើឱ្យលោកមានអារម្មណ៍ថាដូចជាមនុស្សបាត់ស្មារតី ពិបាកទ្រាំទ្រសភាពបែបនេះខ្លាំងណាស់។ បើទោះបីជាលោកប្រើថ្នាំងងុយដេកមានកម្រិតខ្លាំងយ៉ាងណា ក៏នៅតែមិនអាចដេកបានដែរ។

Oliver Alvis បានបន្តទៀតថា លោកបានបង្ខំចិត្តលក់ផ្ទះដែលទើបនឹងទិញ ហើយត្រឡប់ទៅរស់នៅជាមួយម្តាយវិញ ជាពិសេសគឺលោកបានចំណាយប្រាក់អស់ជាច្រើនក្នុងការធ្វើដំណើរទៅរកពេទ្យនៅក្រៅប្រទេសទូទាំងពិភពលោក មានដូចជា ឥណ្ឌា អ៊ីតាលី ទួរគី កូឡុំប៊ី ជាដើម​ តែគ្មានគ្រូពេទ្យណាមួយរកឃើញមូលហេតុ ឬ វិនិច្ឆ័យជំងឺរបស់លោកបានច្បាស់លាស់នោះទេ។

យ៉ាងណាមិញ អ្នកជំនាញខ្លះសន្និដ្ឋានថា Oliver Alvis អាចជំងឺដេកមិនលក់បែបស្មុគស្មាញខ្លាំង ដោយមានអារម្មណ៍ថាមិនបានគេងទាល់តែសោះ តែតាមពិតខួរក្បាលរបស់គេអាចចូលក្នុងសភាវដេកលក់ខ្លះទៅហើយ៕

ប្រភព៖ Khaosod

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ដែនដីសុវណ្ណភូមិ! បរទេសម្នាក់មកកម្ពុជាបំណងបញ្ច.ប់ជី-វិ-ត តែពេលមកដល់ប្តូរគំនិតលែងចង់ស្លា/ ប់ ព្រោះកម្ពុជាផ្តល់ភាពកក់ក្ដៅ និង ក្ដីសង្ឃឹមថ្មី

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ច្បាស់ៗ! ៤ ចំណុចនៅពីក្រោយអ្នកពូកែខ្ចីលុយមិនសង ឯម្ចាស់បំណុលបើមិនចង់អស់លុយទទេៗ ត្រូវដើរ ៣ ជំហាននេះមុន

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

វៀតណាមទាញទម្លាក់កូរ៉េខាងត្បូងលាន់សូរក្ឌុក ឈរលើកំពូលជាប្រទេសមានប្រជាជនហូបមីកញ្ចប់ច្រើនជាងលើពិភពលោក

ព័ត៌មានបន្ថែម

បុរសចិត្តបុណ្យ ឃើញពស់ឆក់ខ្សែភ្លើងសន្លប់បាត់ស្មារតី ខំប្រឹងផ្លុំខ្យល់តាមមាត់ពស់រហូតដឹងខ្លួនឡើងវិញ

ឃើញទឹកផុសចេញពីក្រោមដី ផ្អើលអ្នកស្រុកទៅដងផឹកលាន់ ព្រោះជឿថាជាទឹកស័ក្តិសិទ្ធិ តាមពិតទឹកទុយោបែកសោះ

ម្តាយភ័យបុកពោះ សុខៗកូនស្រីអង្គុយសើចផងយំផងដូចមនុស្សឆ្កួ/ត ក្រោយខំធ្វើកិច្ចការសាលាមួយយប់ទល់ភ្លឺ

ចម្លែក! ពេទ្យស្រី ១០ នាក់ ធ្វើការផ្នែកសម្ភពក្នុងមន្ទីរពេទ្យមួយនៅអាមេរិក កើតជំងឺដុះសាច់ក្នុងខួរក្បាលដូចគ្នា តែរកមូលហេតុមិនឃើញ

ឆាប់រកពេទ្យ! បើនៅសុខៗតែងខ្លួនប្លែកៗ និយាយមួយៗ ដឹងរឿងផ្លូវក្នុង មិនមែនញាណទី ៦ ប្រាប់ទេ គឺអ្នកអាចកំពុងបែកសតិ

មិនចង់ឱ្យជីវិតមានសម្ពាធ បុរសជប៉ុនម្នាក់សុខចិត្តលាឈប់ពីការងារ ប្រមូលទ្រព្យលក់ ហើយដើរធ្វើជនអនាថាវិញ

ឈឺខ្នងមិនបាត់ ជឿក្បួនបុរាណលេបកង្កែបរស់ ៨ ក្បាល ចុងក្រោយកូនដឹកទៅពេទ្យសឹងមិនទាន់ ព្រោះកង្កែបលោតពេញពោះ

ថ្មីទៀតហើយ! ខឹងទូរស័ព្ទទៅសង្សារមិនចូល ស្ទុះឡើងបង្គោលភ្លើងកាត់ផ្ដាច់ចរន្តធ្វើឱ្យដាច់ភ្លើងប្រើពេញមួយភូមិ

ស្វែងរកព័ត៌មាន​ ឬវីដេអូ